ប្រុងប្រយ័ត្ន! អ្នកពូកែចុចលីងផ្តេសផ្តាស គួរបើកមុខងារ១នេះក្នុងឆាត ជៀសវាងការ Hack ទិន្នន័យ
Khunna - ឃុនណា
APRIL 3 2025
ឌីជីថល
788 views
1 min read

នៅលើ Messenger, "ការបើកមើលគេហទំព័រដោយសុវត្ថិភាព" គឺជាមុខងារសុវត្ថិភាពមួយដែលព្រមានអ្នកប្រើប្រាស់ ប្រសិនបើអ្នកចុចលើតំណភ្ជាប់គួរដែលគួរឱ្យសង្ស័យ ឬមានគ្រោះថ្នាក់ដែលអាចកើតមាននៅក្នុងសារមួយនោះដោយគ្មានប្រភពច្បាស់លាស់ មុខងារនេះអាចជួយការពារអ្នកប្រើប្រាស់ពីការបោកប្រាស់របស់ពួក Hacker និងកម្មវិធីដែលអាចនាំឲ្យមានមេរោគដល់អាខោនអ្នកប្រើប្រាស់ថែមទៀតផង។

Messenger Loi 02

នៅពេលអ្នកចុចលើតំណភ្ជាប់ក្នុងឆាត Messenger ដែលបាន end-to-end encrypted និងបានដាក់ មុខងារ "Safe Website Browsing" វានឹងត្រួតពិនិត្យគ្រប់លីងតំណភ្ជាប់នោះធៀបនឹងបញ្ជីនៃគេហទំព័រ ឬលីងដែលគ្រោះថ្នាក់ដើម្បីបញ្ជាក់ និងហាមអ្នកប្រើប្រាស់មិនឲ្យចូលក្នុងតំណលីងនោះដាច់ខាត។

អ្នកទាំងអស់គ្នាអាចបើកមុខងារមួយនេះបាន ដោយគ្រាន់តែចូលទៅកាន់៖

  • ការកំណត់កម្មវិធី Messenger (Setting)
  • បន្ទាប់មកចូលទៅកាន់ ភាពឯកជន និងសុវត្ថិភាព (Privacy & Safety)
  • ហើយបន្ទាប់មកចុចលើ ការរុករកប្រកបដោយសុវត្ថិភាព (Safe Website browsing)
  • និងចុចប៊ូតុងបើកពណ៌ខៀវ រួជាការស្រេច។

រូបខាងក្រោមនេះបង្ហាញពីរបៀបចូលទៅបើកមុខងារសុវត្ថិភាព Safe Website Browsing

T C Pic (23)

T C Pic (24)

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia