នៅប្រទេសកម្ពុជាយើងក៏មានផ្សារភាគហ៊ុនដែរ ដែលមានឈ្មោះថា "ផ្សារមូលបត្រកម្ពុជា" (Cambodia Securities Exchange – CSX) ដែលបងប្អូនអាចវិនិយោគទិញភាគហ៊ុនរបស់ក្រុមហ៊ុនក្នុងស្រុកធំៗ ដើម្បីរកចំណូលបន្ថែម និងបង្កើតប្រភពចំណូលរយៈពេលវែង តាមរយៈហ៊ុនឡើងថ្លៃលក់យកចំណេញ និងចំណូលពីភាគលាភ។ ហើយការរកចំណូលពីការវិនិយោគហ៊ុននេះ អ្នកអាចវិនិយោគបានគ្រប់ទីកន្លែង ដោយគ្រាន់តែមានទូរស័ព្ទដៃមួយប៉ុណ្ណោះ។
វិនិយោគរយៈពេលវែង
វិភាគកត្តាមូលដ្ឋានរបស់ក្រុមហ៊ុន
វិភាគកត្តាបច្ចេកទេស
គ្រប់គ្រងដើមទុនវិនិយោគ
ខាងក្រោមនេះគឺជាជំហានដែលអ្នកទាំងអស់គ្នាត្រូវធ្វើ ដើម្បីមានឱកាសវិនិយោគលើផ្សារហ៊ុន បង្កើតចំណូលបន្ថែម និងចំណូលរយៈពេលវែង។
- ស្វែងយល់ពីមូលដ្ឋានគ្រឹះនៃការវិនិយោគ ដោយចូលទៅមើលវីដេអូចែករំលែកពីមន្ត្រីជំនាញរបស់ផ្សារហ៊ុន នៅក្នុងផេក Cambodia Securities Exchange – CSX
- បើកគណនីជួញដូរដោយបើកតាមអនឡាញក្នុង App PhsarHun
- ស្នើដំណើរការគណនី CSX Trade ដើម្បីទិញហ៊ុនក្នុង App CSX Trade
- វេរលុយទៅគណនីជួញដូរ (របៀបវេរអាចសួរបុគ្គលិកក្រុមហ៊ុនមូលបត្រដែលអ្នកបើកគណនីជួញដូរជាមួយ)
- រៀនទិញលក់ហ៊ុនតាមទូរស័ព្ទដៃនៅក្នុង App CSX Trad
គួរបញ្ជាក់ផងដែរ ការវិនិយោគលើផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជា ដូច្នេះបើបងប្អូនចង់ស្វែងយល់កាន់តែច្បាស់ សូមអានលំអិតបន្តនៅក្នុងសៀវភៅ ៦៩គំនិតរកលុយតាមអនឡាញដែលយើងនឹងចែក ហ្រ្វីចំនួន ៣,០០០ក្បាល នៅក្នុងកម្មវិធី ពិព័រណ៍ បច្ចេកវិទ្យា និង យានយន្ត នៅថ្ងៃទី ០៧ និង០៨ ខែមិថុនា ឆ្នាំ២០២៥ នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល។ អ្វីដែលកាន់ពិសេសនៅក្នុងកម្មវិធីយើងមាន ស្តង់លក់ សៀវភៅ ជាច្រើនផងដែរ និងស្តង់ការដាក់តាំងបង្ហាញឡានអគ្គិសនីនិង ម៉ូតូអគ្គិសនីជាច្រើនម៉ូឌែលដែលមានការបញ្ចុះតម្លៃពិសេសនិងការធានាត្រឹមត្រូវសម្រាប់បងប្អូនដែលបានទិញនៅក្នុងកម្មវិធី ពិព័រណ៍តែប៉ុណ្ណោះ។
ចំពោះបងប្អូនដែលចង់បានគំនិតក្នុងការបង្កើតមុខរបរទាក់ទងទៅនឹងវិស័យបច្ចេកវិទ្យានិងរកចំណូលតាមអនឡាញ អាចអញ្ជើញចុះឈ្មោះចូលរួម កម្មវិធី សន្និសីទ ដែលមានរយៈពេលពីរថ្ងៃ ថ្ងៃទី០១ ប្រធានបទ៖ការចាប់ផ្តើមមុខរបរក្នុងវិស័យបច្ចេកវិទ្យា, ថ្ងៃទី០២ ប្រធានបទ៖ ការកសាងប្រាក់ចំណូលតាមអនឡាញ ដែលចូលរួមដោយវាគ្មិនល្បីៗក្នុងវិស័យបច្ចេកវិទ្យានិង អ្នកផលិតមាតិការផងដែរ។
សម្រាប់ការចុះឈ្មោះចូលរួម សន្និសីទ បច្ចេកវិទ្យា សូមចុះឈ្មោះតាមរយៈតេលេក្រាម ខាងក្រោម៖ https://t.me/baksey_events
អត្ថបទដោយ៖ ងួនឃុនណា