ថ្មី​មុន​​គេ​តែម្តង​! ឡាន​អគ្គិសនី​​​​​​ Polestar 4​​​ ​​​បង្ហាញ​មុខ​នៅ​​​​ចិន​​ ប្លែក​អីទ្វារ​ក្រោយ​អត់មាន​កញ្ចក់​
Pheakdey Prem
APRIL 20 2023
យានយន្ត
183 views
2 mins read

នេះ​​ជា​​​​​​ឡាន​អគ្គិសនី​​ ​Polestar 4​​​ ប្រភេទ​​ SUV ​​ដែល​ត្រូវ​បាន​​យក​ទៅ​បង្ហាញ​​​​នៅ​​ឯ​​ Auto Shanghai 2023 នៃ​ប្រទេស​ចិន​ កាលពី​ពេល​ថ្មី​ៗនេះ ។​ ​​​​​​​អ្វី​​ដែល​ប្លែក​​​​​ចំពោះ​​​ឡាន​​​​​​​​​​នេះ ​​​​យើង​​ឃើញ​ថា​​​​​​​​​ទ្វារ​ក្រោយ​​របស់​ឡាន​​គឺមានកញ្ចក់​​ទេ​ តែជំនួស​មក​វិញ​​ជាកាមេរ៉ា​​គុណ​ភាព​​ អាច​មើល​បាន​​ប្លង់​ទូលាយ​​ ​​បាន​យ៉ាងធំ​​។​

Polestar 4 - The electric SUV coupé | Polestar global

​​​​​យោងតាម​​​​​​​​​​​​​​​ប្រភព​​ពី​ Techcrunch បាន​ឲ្យដឹងថា​​​ Polestar 4 ត្រូវ​បាន​បំពាក់​មក​ជាមួយ​នឹង​កាមេរ៉ា​​​១២ គ្រាប់​ និង​ Sensor ចំនួន​ ១២ គ្រាប់​​ដែល​​មាន​សមត្ថភាព​ខ្លាំងមែ​ន​ទែន​​ ជំនួយ​ដល់​ប្រព័ន្ធ​​សុវត្ថិភាព​​ ដូចជា ​​​​​​​​​មុខ​ងារ​ ADAS ​​, ការ​ចូល​​​ចំណត​ដោយ​​ Auto ​ដែល​ហៅ​ថា​ Pilot Park និង​​​ការ​​ចាប់​សញ្ញា​​​​នៅពេល​​​​​​​​​ឡាន​ប្តូរ​គន្លង​ផ្លូវ​ Lane Change assistance ជាដើម។

Polestar 4 SUV Debuts With 544 HP, Making It Brand's Fastest Model Ever

Polestar 4 2023 Reveal: No Rear Window | WIRED

​​​​​​​​ហើយ​អ្វី​ដែល​​​​​​​​​​គួររំភើប​​​​​​​​មួយ​ទៀត​នោះ​ ​​​​​​គ្រប់​​​​​ព័ត៌មាន​​ដែល​ផ្តល់​​តាម​រយ​:អេក្រង់​​ infotainment ​ត្រូវ​​បាន​ដំណើរ​ការ​​​ដោយ​​ Android Automotive OS និងប្រើ​ជាមួយ​នឹងឈីប​ Snapdragon Cockpit Platform របស់​ក្រុម​ហ៊ុន​ Qualcomm ដែល​មាន​​​សមត្ថភាព​អាច​​អូស​នូវ​​​​​​កម្មវិធី​​ជាច្រើន​លើ​​ អេក្រង់​​​ 15.4 អ៊ី​ញ​បាន​យ៉ាងរលូត ដូច​ជា​ប្រើ​ជាមួ​យ​កម្មវិធី​ Apple CarPlay និង​ Android Auto ​​ជាដើម។ ​​ហើយមួយ​វិញ​ទៀត​ គឺ​យើង​​អាច​​បញ្ជារដោយ​ប្រើ​ Voice Control តាម​រយ:​​​​​​​ Google Assistant បាន​ថែមទៀតផង​ ។​

Polestar unveils its fastest ever electric car without a rear window | This  is Money

​យ៉ាងណាមិញ​ សម្រាប់​​​​​​​​​​​ឡាន​អគ្គិសនី​​​ Poloster 4 ត្រូវ​បាន​បំពាក់​មក​ជាមួយ​នឹង​​ម៉ូទ័រ​អគ្គិសនី​កម្លាំង​ 554 hp និង​​អាគុយ​ទំហំ​ 102KWh អាច​​​​​​ទ្រាំទ្រ​​បាន​ចម្ងាយ​​ផ្លូវ 482Km នៅ​ពេល​​សាក​ថ្មពេញ​ម្តង ។​​ Polestar 4 អាច​​​ជាន់​ល្បឿន​ស្ទុះ​​ពី​ 0 ទៅ​​ 100Km/h ចាយ​ពេល​តែ​ 3.8s ​​​​តែប៉ុណ្ណោះ​ ។​

The Polestar 4 is an electric SUV-coupe… with no rear window | Top Gear

គូស​បញ្ជាក់​ផងដែរ​ថា​ ឡាន​​អគ្គិសនី​ Polestar 4 ​​​​​​​គ្រោង​នឹង​ចេញ​លក់​នៅ​​​ខែវិច្ឆកា ឆ្នាំ២០២៣ ​នៅ​លើ​ទី​ផ្សារប្រទេស​ចិន​ និង​​ចំណែក​​ឯ ទី​ផ្សារអ៊ឺរ៉ុប​​ ​អាមេរិក​ និង​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ដើម​ឆ្នាំ២០២៤ ​​ហើយ​ចំពោះ​​​​តម្លៃ​​​​​របស់​ឡាន​អគ្គិសនី​នេះ​ គឺខ្ទង់ ៦ម៉ឺនដុល្លារ​​តែប៉ុណ្ណោះ​​ ​​៕

អត្ថបទ​ដោយ​៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia