ដំណឹងល្អពីនាយយករដ្ឋមន្រ្តីថៃ ក្រោយការរញ្ជួយដីមានសភាពស្ងប់ស្ងាត់វិញ
Khunna - ឃុនណា
MARCH 28 2025
ឱកាស
1.2 K views
1 min read

ស្ថានភាពរញ្ជួយដីបានត្រូវបានដោះស្រាយរួចរាល់ហើយ នេះបើយោងតាមការលើកឡើងក្នុងកិច្ចសម្ភាសន៍របស់នាយករដ្ឋមន្ត្រីថៃ Paetongtarn តាមរយៈសារព័ត៌មានជាតិថៃ ។ 

Photo 2025 03 29 00 39 04

តាមរយៈការបង្ហោះរបស់ The nation បានចុះផ្សាយថា​ នាយករដ្ឋមន្ត្រីថៃ ផែថងថា ឈីណាវ៉ាត់ បានបញ្ជាក់ថាពី ស្ថានភាពរញ្ជួយដីត្រូវបានដោះស្រាយហើយកាលពីល្ងាចថ្ងៃសុក្រ ដោយនិយាយថា ប្រជាជនអាចត្រឡប់ទៅផ្ទះវិញបានហើយ។ បន្ទាប់ពីកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការរញ្ជួយដីនៅស្ថានីយ៍អាកាសយោធាទី 2 ក្នុងស្រុកដនមឿង នាយករដ្ឋមន្ត្រីថៃបានលើកឡើងថា អគារដែលកំពុងសាងសង់នៅក្នុងទីក្រុងបាងកកបានរងផលប៉ះពាល់ដោយសារការរញ្ជួយដី។

Photo 2025 03 29 00 38 56
ដោយដកស្រង់សំដីពីនាយកដ្ឋានឧតុនិយមថៃបានពន្យល់ថា ការរញ្ជួយដីនេះមានចំណុចកណ្តាលនៅទីក្រុងម៉ាន់ដាឡេ ប្រទេសមីយ៉ាន់ម៉ា។ នាងបានកត់សម្គាល់ថា ការរញ្ជួយដីបន្តបន្ទាប់បានកើតឡើងចំនួន 12 ដង ដែលបណ្តាលឱ្យមានផលប៉ះពាល់ដល់ប្រជាជននៅទីក្រុងបាងកក និងភាគខាងជើង។ នាយករដ្ឋមន្ត្រីថៃ ផែថងថា ឈីណាវ៉ាត់ បានសង្កត់ធ្ងន់ថា ប្រជាជនអាចចូលអគារស្នាក់នៅ ឬធ្វើការវិញបានហើយ ដោយសាររញ្ជួយដីមានកម្រិត ៤.៩ រ៉ិចទ័រ ដោយបានបញ្ជាក់ថា នឹងមិនមានរលកយក្សស៊ូណាមិទេ ដោយសារការរញ្ជួយដីកើតឡើងលើដីគោក។

Photo 2025 03 29 00 39 57

ថៃរំពឹងថា ប្រព័ន្ធដឹកជញ្ជូនរហ័ស BTS និង MRT នឹងចាប់ផ្តើមដំណើរការឡើងវិញនៅព្រឹកស្អែក។ ក្រសួងដឹកជញ្ជូនបានបង្កើនចំនួនជើងរថយន្តក្រុងសាធារណៈ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន។ ប្រជាជនដែលបារម្ភអំពីសុវត្ថិភាពលំនៅឋានរបស់ពួកគេអាចធ្វើដំណើរទៅកាន់ឧទ្យានសាធារណៈដែលមានទឹកនិងអាហារផ្តល់ឲ្យផងដែរ។ 
ទាក់ទងនឹងការដួលរលំអគារការិយាល័យសវនកម្មរដ្ឋដែលកំពុងសាងសង់នៅក្នុងខណ្ឌចតុចក្រ លោកស្រីប៉ែតុងតានបានមានប្រសាសន៍ថា ការជម្លៀសអ្នកដែលជាប់ក្នុងគំនរកំពុងដំណើរការបន្តថែមទៀត និងរងចាំការអាប់ដេតជាបន្ត។

សម្រួលអត្ថបទឡើងវិញដោយ : ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia