នាយករដ្ឋមន្ត្រីថៃស្ទើរតែចាញ់បោកតាមប្រព័ន្ធអនឡាញដោយប្រើការក្លូនសំឡេង AI
Pheap Aphireak
JANUARY 16 2025
ឌីជីថល
246 views
1 min read

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែតុងថាម ស៊ីណាវ៉ាត់ត្រា (Paetongtarn Shinawatra) ស្ទើរតែក្លាយជាជនរងគ្រោះ ដោយសារការឆបោកតាមទូរស័ព្ទ ដែលបានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ក្លែងបន្លំសំឡេងថ្នាក់ដឹកនាំកំពូល។ នេះបើតាមប្រភពពី សារព័ត៌មាន Bangkok Post បានចេញផ្សាយ។

Lw3f Jbz Qo A15web Lt9cz

អ្នកស្រី បានអះអាងកាលពីថ្ងៃទី១៥ ខែមករា ថា អ្នកស្រីបានទទួលសារសំឡេងមួយ ដែលស្តាប់ទៅដូចគ្នាទៅនឹងមេដឹកនាំដ៏ល្បីម្នាក់ ប៉ុន្តែអ្នកស្រីសុំមិនបញ្ចេញឈ្មោះ។ ដោយអ្នកស្រីថ្លែងថា «នៅក្នុងសារសំឡេងនោះ គេបាននិយាយថា គាត់ទន្ទឹងរង់ចាំជួបខ្ញុំ ហើយធ្វើការជាមួយគ្នា»

អ្នកស្រីបានបន្ថែមថា «សារសំឡេងនោះបាននិយាយថា ប្រទេសថៃជាប្រទេសអាស៊ានតែមួយគត់ ដែលមិនទាន់បានបរិច្ចាគប្រាក់ ដោយផ្ញើទៅកាន់គណនីធនាគារនៅក្រៅប្រទេសថៃ ចំពោះនេះហើយទើបលោកស្រីបានចាប់អារម្មណ៍វាថា«នេះជាសារឆបោក» 

Bangkok Post បានបន្ថែមថា ក្រសួង​សេដ្ឋកិច្ច​និង​សង្គម​ឌីជីថលក៏​បាននិយាយថា យើងត្រូវតែទទួលស្គាល់ថា ការបោកប្រាស់ និងការក្លែងបន្លំគឺកាន់តែជឿនលឿន និងមានភាពស្រពិចស្រពិល។

គួរបញ្ជាក់ថា សកម្មភាពនៃការឆបោកតាមប្រព័ន្ធអនឡាញ ស្ទើរតែក្លាយជារឿងធម្មតាទៅហើយ នៅក្នុងប្រទេសថៃ ដោយក្រុមឆបោកបតែងតែក្លែងបន្លំខ្លួនជាប៉ូលិស មន្ត្រីរដ្ឋាភិបាល ឬបុគ្គលិកធនាគារ ហើយ ប្រើប្រាស់ការហៅទូរស័ព្ទជាមួយបច្ចេកវិទ្យា AI ដើម្បីធ្វើការបោកប្រាស់ ។

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia