2023 ចង់បានទូរស័ព្ទថ្មី តម្លៃក្រោម700ដុល្លារ រាងក៏ស្អាតកម្លាំងក៏ខ្លាំង កាមេរ៉ាក៏អេមថតពេលយប់អីចង់ស៊ីដាច់គេម៉ង ចឹងកុំមើលរំលង Pixel 7
Makara Rin
NOVEMBER 18 2022
អេឡិចត្រូនិក
402 views
4 mins read

Google បានបញ្ចេញកំពូលស្មាតហ្វូនរបស់ខ្លួនបានជាងមួយខែហើយគឺ​ Pixel 7 និង Pixel 7 Pro ដែលចេញមកម្តងនេះគឺ Google បានធ្វើការអាប់ឌែតច្រើនទៅលើមុខងារពិសេសៗក៏ បំពាក់ឈីបជំនាន់ថ្មីក៏ដូចជាមានការរចនាទៅលើរូបរាងស្អាតជាងមុនផងដែរ។

ដោយឡែកថ្ងៃនេះ Admin សូមលើកយកតែម៉ូឌែល Pixel 7 តែប៉ុណ្ណោះដើម្បីធ្វើការបង្ហាញពីលក្ខណៈសម្បត្តិមួយចំនួនរបស់វា ថាតើវាមានកម្លាំងខ្លាំងប៉ុណ្ណា អាចធ្វើអ្វីបានខ្លះ ហើយអ្វីដែលកាន់តែពិសេសនោះ Pixel 7 ឮគេល្បីថាពូកែខាងថតរូបពេលយប់ទៀត ជាពិសេសគឺថតបែប Astro ហ្នឹងតែម្តង។

1

ដំបូងខ្ញុំសូមនិយាយទៅលើរូបរាងរបស់វាមុន ដោយមើលទៅម៉ូឌែល Pixel 7 នេះហាក់ស្រដៀងគ្នាជាមួយនឹងម៉ូឌែលមុនមែនទែនខុសតែ Pixel 7 Pro ទេ។ ហើយវាមានរាងតូចស្អាត ស្រាលស្រួលកាន់និងស្រួលដាក់តាមខ្លួន និយាយទៅទម្ងន់វាតែ 197g ទេ។ សម្រាប់​ Pixel 7 មានកម្រិត​ IP 68 dust ជាមួយប្រព័ន្ធការពារជម្រាបទឹក water resistant ដែលអាចដាក់បានជម្រៅ 1.5ម៉ែត្រ រយៈពេល កន្លះម៉ោងថែមទៀតផង។

ហើយបើនិយាយពីប៊ូតុងបិតបើកសំឡេងជាមួយនឹងប៊ូតុង Power សម្រាប់អ្នកមិនធ្លាប់​ប្រើ​ Pixel ពីមុនគឺប្រាកដជាមានអារម្មណ៍ថាទើសឬច្រឡំ​ក៏ថាបានដែរព្រោះថា ស្មាតហ្វូនមួយនេះគឺខុសពីគេដោយគេបានយកប៊ូតុង Power ទៅដាក់នៅលើប៊ូតុង​ បិទបើកសំឡេងទៅវិញដូច្នេះវាអាចធ្វើឱ្យយើងច្រឡំម្តងម្កាលដែរពេលប្រញ៉ាប់។

3

 

2ចំពោះអេក្រង់របស់វាវិញគឺជាប្រភេទ​ AMOLED មានទំហំ6.3អិញ អាចបង្ហាញបានដល់កម្រិត​ FullHD+ និងអាចគាំទ្រជាមួយនឹង​ HDR10+ ផងដែរ ហើយចំពោះពន្លឺវិញវាអាចបញ្ចេញបានរហូតទៅដល់1000nits សម្រាបការប្រើប្រាស់ធម្មតា​​និងអាចបញ្ចេញបានខ្ពស់បំផុតរហូតដល់ 1400nits ដូច្នេះអេក្រង់របស់ Pixel មួយនេះមិនត្រឹមតែអាចបង្ហាញគុណភាពវីដេអូបានច្បាស់ហើយថែមអាចជះពន្លឺបានខ្លាំងទៀតពេលដែលយើងមើលវានៅកន្លែងមានពន្លឺថ្ងៃចាំងចូលខ្លាំង។​

សម្រាប់ស្មាតហ្វូនដែលមានតម្លៃក្រោម700ដុល្លាររបស់ Google មួយនេះគឺបំពាក់ទៅដោយឈីប Google Tensor G2 ទំហំ 5nm ជាមួយការប្រើប្រាស់ទៅដោយ Android 13 តែម្តង ហើយសម្រាប់ឈីបមួយនេះវាអាចធ្វើការបានខ្លាំងគ្រាន់បើដែរ វាអាចរត់លេងហ្គេមធំៗបានដោយមិនទាក់ធ្វើឱ្យអ្នកប្រើអន់ចិត្តនោះទេបើទោះបីជា Refresh Rate មានត្រឹមតែ 90Hz ក៏ដោយ។​ លើសពីនេះទៅទៀតបើទោះបីជាយើងលេងហ្គេមយូរម៉ោងក៏មិនសូវឡើងកម្តៅខ្លាំងពេកដែរ ដែលនេះគឺជាសមត្ថភាពចេញពីឈីប Tensor G2 របស់ Google ផ្ទាល់តែម្តង។

វាមាន Speaker Stereo ចំនួន2 ដែលអាចបញ្ចេញសំឡេងមកបានឮច្បាស់ល្អប៉ុន្តែមិនសូវជាបុកណែនប៉ុន្មានទេ ដូច្នេះខ្ញុំគិតថា Google ធ្វើបានល្អមែនទែនទាំងរូបរាងទាក់ទាញនិងកម្លាំងរបស់វាប៉ុន្តែសម្រាប់​ Speaker វិញគឺមិនសូវជាល្អប៉ុន្មានទេហើយពេលខ្លះបើស្តាប់ចំបទណារាងស្រួយៗទៀតគឺអាចនឹងពិបាកស្តាប់តែម្តង។

សម្រាប់មុខងារស្កេនក្រយៅដៃក៏ដូចគ្នាដែរ បើប្រៀបធៀបជាមួយនឹងស្មាតហ្វូនមួយចំនួនដូចជារបស់ Xiaomi ឬ Vivo ជាដើមគឺវាមានដំណើរលឿនណាស់ទៅលើការសម្កាល់ក្រយៅដៃ​របស់យើងតែជាក់ស្តែង Pixel 7 នេះហាក់មិនសូវជាចាប់សញ្ញាក្រយៅដៃរបស់យើងបានលឿនប៉ុន្មាននោះទេ ហើយបើចំពេលដៃរយើងបែកញើសទៀតគឺរឹតតែពិបាកស្កេកតែម្តង ប៉ុន្តែគ្រាន់តែជាចំនុចខ្វះខាតមួយចំនួនតែប៉ុណ្ណោះរបស់ Pixel 7 ដោយឡែកវាក៏នៅមានចំណុចពិសេសច្រើនទៀតដូចជាកាមេរ៉ាជាដើម។

ទៅលើកាមេរ៉ាវិញ​ Google បានបំពាក់មក2គ្រាប់ទេដោយលែនគោលមានទំហំ 50mp f/1.9 និងលែនទី2មានទំហំ 12MP F/2.2 ជាប្រភេទ​ ULTRA-WIDE ។ កាមេរ៉ាមានតែ2គ្រាប់មែនតែបើនិយាយពីការថតរូបគឺកប់តែម្តង ហើយវាក៏មានមុខងារច្រើនក្នុងការថតផងដែរ​​ ជាពិសេគឺការថតពេលយប់។

ចំពោះរូបភាពដែលចេញពី Pixel 7 នេះគឺវាអាចបញ្ចេញពណ៌មកបានច្បាស់ល្អ Sharp ក៏ល្អទៀតមិនសូវមានដង្កូវទឹកច្រើននៅលើរូបទេ អ៊ីចឹងសម្រាប់អ្នកដែលចូលចិត្តថតរូបច្រើនខ្ញុំគិតមិនគួរមើលរំលង Pixel 7​ នេះទេ។ លើសពីនេះទៅទៀតវាក៏មានមុខងារ Long exposure, និងមុខងារ action ផងដែរ ដែលមុខងារ Long exposure វាធ្វើបានល្អមែនទែនពោលគឺ Background នៅពីក្រោយ object វាធ្វើការកាត់ផ្តាច់បានល្អមិនឱ្យលាយចូលគ្នាជាមួយ object នោទេ។​

ហើយសម្រាប់មុខងារ Action ក៏ដូគ្នាដែរដែលវាធ្វើការចាប់​ object បានលឿនដោយមិនធ្វើបាត់បត់ផ្នែកណាមួយនៃ object ច្រើនពេកទេ ខ្ញុំគិតថាវាស័ក្តិសមជាមួយនឹងអ្នកដែលចូតចិត្តថតរូបបែបកីឡា​ឬថតលឿនៗពេលដើរលេងអីដឹងតែអេមម៉ង។

មិនទាន់អស់ទេនៅមួយទៀតគឺថតពេលយប់ បើតាមខ្ញុំប្រើមួយរយៈនេះខ្ញុំសង្កេតឃើញថា វាអាចផ្តិតយករូបភាពពេលយប់បានល្អមែនទែន និយាយរួម ដែលថតពេលយប់គឺមិនសូវឃើញ Noise ទេ ហើយនៅអាចរក្សាពណ៌បានល្អទៀត។ ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះគឺវាក៏អាចថតផ្កាយបានដែរ ដែលភាគច្រើនគែតែនិយមហៅថាថត Milky-way ឬថតបែប Astro ជាដើម។

Pxl 20221111 110100576

ថតរូបខ្លាំងប៉ុណ្ណឹងហើយចុះទម្រាំថតវីដេអូទៀត?​ មែនហើយសម្រាប់ការថតវីដេអូក៏មិនអន់ដែរអាចប្រជែងជាមួយគេបាន​ និយាយទៅអានេះអាចថតវីដេអូបាន​ 4k 60fps និង 1080​ 240fps ជាមួយនឹងប្រព័ន្ធបានល្អក៏ដូចជាអាចថតបានរហូតដល់ 10-bit HDR ថែមទៀតផង។

ហើយបើតាមការប្រើប្រាស់ជាក់ស្តែងរបស់ខ្ញុំមួយរយៈនេះឃើញថា ទាំងការថតរូប ថតវីដេអូ pixel 7 គឺធ្វើបានល្អ​មែទែនសូម្បីខ្ញុំក៏លុងដកចិត្តមិនចង់រួចដែរ ចង់តែបោកកូនជ្រូកយកទៅទិញទេនិយាយមែន។

យ៉ាងណាមិញសម្រាប់ថ្មវិញវាមានទំហំ 4355mah ចំពោះការប្រើប្រាស់ធម្មតាគឺវាអាចតស៊ូបានរហូតដល់ជាង1ថ្ងៃឯណោះ ប៉ុន្តែបើយើងប្រើវាធ្ងន់ពេកដូចជា​លេងហ្គេមច្រើន មើល Youtube, Facebook, Tik Tok អីទៀតគឺបានត្រឹមតែ6-7ម៉ោងអីទេដល់ពេលបញ្ចូលទៀតហើយ។

សរុបមកខ្ញុំគិតថា​សម្រាប់អ្នកដែលចូលចិត្តការថតរូប ថតវីដេអូ ជាពិសេសចង់បានស្មាតហ្វូនដែលមានតម្លៃល្មមទៀត អ៊ីចឹងកុំមើលរំលងឱ្យសោះចំពោះ pixel 7 អាលៃលកបោកកូនជ្រូកឡើងសេរីបាន។ ហើយអ្នកទាំងអស់គ្នាអាចរកទិញបាននៅហាង iMobi ជាមួយនឹងតម្លៃសមរម្យមែនទែន។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia