គួរឱ្យស្តាយ ហ្គេមដ៏ល្បី Angry Birds នឹងត្រូវដកចេញពី Play Store លែងឱ្យទាញយកប្រើទៀតហើយ😥
Makara Rin
FEBRUARY 22 2023
ឌីជីថល
3 K views
2 mins read

ខ្ញុំជឿថាមានមនុស្សមិនតិចទេ ដែលធ្លាប់បានលេងជាមួយនឹងហ្គេមដ៏ល្បីគឺ Angry Bird ដែលហ្គេមមួយនេះត្រូវបានបង្កើតឡើងនៅតាំងពីឆ្នាំ2009មកម្លេះ ហើយក្រោយមកក៏ប្តូរឈ្មោះទៅជា​ Rovio Classic: Angry Birds វិញ។ ដោយឡែកថ្មីៗនេះក៏លេចឮដំណឹងថា ហ្គេមដ៏ល្បីតជំនាន់មួយនេះនឹងត្រូវដកចេញពី Play Store ដែលនេះគឺជារឿងដ៏សោកស្តាយបំផុតរបស់អ្នកប្រើប្រាស់។

Gsmarena 001

យោងទៅតាមការចេញផ្សាយរបស់ក្រុមហ៊ុន Rovio ផ្ទាល់នៅលើបណ្តាញសង្គម Twitter បានឱ្យដឹងថា ហ្គេម Rovio Classic: Angry Birds នឹងត្រូវដកចេញពី Play Store លែងឱ្យមានការទាញយកមកលេងទៀតហើយ ដោយគេនឹងដកចេញនៅថ្ងៃទី 23 ខែកុម្ភៈ ខាងមុខនេះហើយពោលគឺដោយសារតែមានបញ្ហាមួយចំនួនដែលធ្វើឱ្យប៉ះពាល់ទៅដល់ហ្គេមផ្សេងៗទៀត មិនតែប៉ុណ្ណោះហ្គេមមួយនេះក៏នឹងត្រូវប្តូរឈ្មោះទៅជា​ Red’s First Flight នៅលើ App Store ផងដែរ ដែលបច្ចុប្បន្នគេកំពុងធ្វើការ Review ។

Rovio ក៏បានបញ្ជាក់បន្ថែមទៀតផងដែរថា បើទោះបីជា Angry Birds ត្រូវដកចេញពី Play Store ក៏ពិតមែនប៉ុន្តែសម្រាប់អ្នកដែលធ្លាប់បានទាញយកមកប្រើប្រាស់នៅលើទូរស័ព្ទរួចហើយគឺអាចនៅប្រើប្រាស់បានដដែលគ្រាន់តែ នៅលើ Play Store លែងមានហ្គេមនេះបន្តទៅទៀត។

យ៉ាណាមិញ ជុំវិញការដក Original Angry Birds ចេញពី Play Store ខាងក្រុមហ៊ុន Rovio រំពឹងថាអ្នកគាទ្រនៅតែបន្តគាំទ្រលេងជាមួយនឹង Angry Birds 2, Angry Birds Friend, និង Angry Birds Journey ជាដើម។ សម្រាប់អ្នកទាំងអស់គ្នាវិញធ្លាប់មានអនុស្សាវរីយអ្វីខ្លះជាមួយហ្គេម Angry Brid មួយនេះ?

អត្ថបទដោយ៖​ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia