ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ
Khunna - ឃុនណា
JANUARY 31 2026
PR
4 mins read

រាជធានីភ្នំពេញ, ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦

ក្រុមហ៊ុន nubia ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ មានកិត្តិយសសូមប្រកាសបង្ហាញជាផ្លូវការនូវម៉ូឌែលថ្មីរបស់ខ្លួនគឺ nubia V80 Max ដែលជាស្មាតហ្វូនជំនាន់ថ្មី ត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់អ្នកប្រើប្រាស់ដែលស្រលាញ់ទូរស័ព្ទមាន អេក្រង់ធំថ្មប្រើបានយូរ និងមានភាពធន់រឹងមាំហើយបំពាក់បច្ចេកវិទ្យាទំនើបៗ សមស្របបំផុតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការកម្សាន្តផ្សេងៗ។

Ert1

បទពិសោធន៍ទស្សនាលើផ្ទៃបង្ហាញដ៏អស្ចារ្យ ជាមួយអេក្រង់រលូន

nubia V80 Max ផ្តល់នូវបទពិសោធន៍ទស្សនាបែប Cinematic ជាមួយនឹងអេក្រង់ទំហំធំរហូតដល់ 6.9 អ៊ីញ មានកម្រិតបង្ហាញច្បាស់ដល់ HD+ អមដោយល្បឿនចលនាអេក្រង់ដល់ 120Hz Refresh Rate ដែលធ្វើឱ្យការអូសបញ្ជា ការមើលវីដេអូ និងការលេងហ្គេមមានភាពរលូនឥតខ្ចោះ។

បន្ថែមពីនេះ វាក៏មានកម្រិតពន្លឺអេក្រង់អាចឡើងដល់ 780 nits ដែលធានាថាអ្នកប្រើប្រាស់អាចទស្សនារូបភាពបានច្បាស់ ទោះបីជាស្ថិតនៅក្រោមពន្លឺថ្ងៃខ្លាំងក៏ដោយ។

Frefr

ថាមពលថ្មធំ និងបច្ចេកវិទ្យាសាកថ្មឆ្លាតវៃ

សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ nubia V80 Max ទទួលការបំពាក់ដោយថ្មទំហំធំ 6000mAh រួមជាមួយបច្ចេកវិទ្យា AI Power Saving ដែលជួយគ្រប់គ្រងថាមពលដោយភាពឈ្លាសវៃ និងបានភ្ជាប់មកជាមួយមុខងារពិសេសៗ ជាច្រើនដូចជា ៖

  • Bypass Charging: បច្ចេកវិទ្យាសាកថ្មផ្ទាល់ទៅកាន់ម៉ាស៊ីន (មិនកាត់តាមថ្ម) នៅពេលលេងហ្គេម ដែលជួយកាត់បន្ថយកម្ដៅ និងថែរក្សាអាយុថ្មឱ្យប្រើប្រាស់បានយូរ។
  • AI Night Charging: ប្រព័ន្ធសាកឆ្លាតវៃ អាចរៀនពីទម្លាប់នៃការគេងរបស់អ្នកប្រើប្រាស់ ដើម្បីគ្រប់គ្រងការសាកថ្មឱ្យបានពេញលេញនៅពេលអ្នកប្រើប្រាស់ភ្ញាក់ពីគេង។
  • Reverse Charging 10W: មុខងារពិសេសអាចសាកចម្លងថាមពលទៅកាន់ឧបករណ៍ឆ្លាតវៃដទៃ ដូចទៅនិង Power Bank.
  • Battery Longevity: អាចថែរក្សាសុខភាពថ្ម និងសមត្ថភាពបានរហូតដល់ 80% បន្ទាប់ពីឆ្លងកាត់ការសាកចំនួន 1,000 ដង។​

4vrr

5tgtgt

ការសំគាល់ទីតាំង រឹតតែច្បាស់លាស់ (Location Accuracy)

សមត្ថភាពក្នុងការកំណត់ទីតាំងផែនទីលើគ្រប់កម្មវិធីប្រើប្រាស់ ដើម្បីធានាថាត្រឹមត្រូវសុក្រិតគ្រប់ពេល ដោយបានភ្ជាប់មកជាមួយការប្រើបច្ចេកវិទ្យា GPS & Navigation ដើម្បីជួយអោយប្រព័ន្ធសេវាទូរស័ព្ទក៏ដូចជាសេវា WIFI កាន់តែខ្លាំងជាងជំនាន់មុនៗ ដើម្បីឱ្យការប្រើប្រាស់ផែនទី, ការណែនាំផ្លូវលើកម្មវិធីបណ្ដាញសង្គម, កម្មវិធីសេវាកម្មដឹកជញ្ជូន និងកម្មវិធីឆ្លាតវៃផ្សេងៗទៀត ទទួលបាននូវការកំណត់ទីតាំងផែនទីហើយផ្ដល់ទៅអោយដៃគូរម្ខាងទៀតកាន់តែសុក្រិត។

Trhtbhth

ភាពរឹងមាំ និងធន់នឹងក្នុងការប្រើប្រាស់

ស្មាតហ្វូននេះត្រូវបានផលិតឡើងដោយផ្តោតលើភាពធន់ ដោយទទួលបានវិញ្ញាបនបត្រ TÜV Drop Resistance ដែលអាចទ្រាំទ្រនឹងការធ្លាក់ពីកម្ពស់រហូតដល់ 1.8 ម៉ែត្រ។ លើសពីនេះ វាក៏មានប្រព័ន្ធការពារធូលី និងទឹកកម្រិត IP64 ដែលផ្តល់ភាពជឿជាក់រាល់ការប្រើប្រាស់ក្នុងគ្រប់ស្ថានភាព។

Rtbgtght

បច្ចេកវិទ្យា AI បង្កើនភាពងាយស្រួល និងសុវត្ថិភាព

nubia V80 Max នាំមកនូវមុខងារ AI ទំនើបៗជាច្រើនដូចជា៖

  • AI Memory: រៀបចំ និងរក្សាមុខងារប្រើប្រាស់ក្នុងម៉ាស៊ីនដោយស្វ័យប្រវត្តិ (Privacy-focused) ដោយមិនចាំបាច់ប្រើអ៊ីនធឺណិត។
  • AI Scam Alert: ប្រព័ន្ធជំនួយការឆ្លាតវៃដែលជួយព្រមានរាល់ការហៅចូល ឬផ្ញើសារដែលមានលក្ខណៈបោកប្រាស់។
  • AI Creative: មុខងារ AI Wallpaper បង្កើតរូបភាពតាមអត្ថបទ, AI Translate និង Smart Reply

Rtgbt

កាមេរ៉ា AI និងសមត្ថភាពម៉ាស៊ីន

សម្រាប់ការថតរូប nubia V80 Max បានបំពាក់កាមេរ៉ាក្រោយទំហំ 50MP AI Triple Camera និងកាមេរ៉ាមុខទំហំ 16MP ដែលបានភ្ជាប់មកជាមួយមុខងារ Gesture Snap (គ្រាន់តែបង្ហាញសញ្ញាដៃដើម្បីថត)។

សម្រាប់កម្លាំងម៉ាស៊ីនវិញ វាទទួលបានការបំពាក់បន្ទះឈីប Unisoc T7250 Octa-core រួមជាមួយ RAM សរុបដល់ 16GB (8GB+8GB Dynamic) និងអង្គផ្ទុកទិន្នន័យធំរហូតដល់ 128GB

Rtgvtg

លក្ខណៈសម្បត្តិលម្អិតរបស់ nubia V80 Max

  • អេក្រង់៖ 6.9" HD+, និងល្បឿន 120Hz, កម្រិតពន្លឺ 780nits
  • ប្រើបន្ទះឈីប៖ Unisoc T7250 Octa-core 1.8GHz
  • ទំហំផ្ទុក និងអង្គចងចាំ16GB RAM (8+8GB) + 128GB ROM
  • កាមេរ៉ា៖ ក្រោយ 50MP + 2MP | មុខ 16MP
  • ថ្ម៖ 6000mAh (ល្បឿនសាក 22.5W)
  • ប្រព័ន្ធសម្លេង៖ 3D Surround Sound
  • ផ្សេងៗ៖ ស្កេនក្រយៅដៃដោះសោរចំហៀង, អាវការពារធូលី និងជម្រាបទឹក IP64,

Trg Rtgt

អំពីក្រុមហ៊ុន Nubia

nubia Smartphone គឺជាប្រេនស្មាតហ្វូនដែលតែងតែនាំមកនូវការច្នៃប្រឌិតថ្មីៗ និងបច្ចេកវិទ្យាទំនើប ដើម្បីផ្តល់នូវបទពិសោធន៍ដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោក។

ព័ត៌មានបន្ថែម:

ទីតាំងមជ្ឈមណ្ឌលសេវាកម្ម: ផ្ទះលេខ ៤៨-៥០, ផ្លូវ២១៥, សង្កាត់វាលវង្ស, ខណ្ឌ៧មករា, ភ្នំពេញ

ទំនាក់ទំនងលេខទូរស័ព្ទ: +855 15​ 666​ 826 (Telegram)

អាសយដ្ឋានអ៊ីមែល: nubiasmartphonecambodia@gmail.com

សូមតាមដាន ហ្វេសបុកផេក: NubiaSmartphoneKHOfficial ដើម្បីទទួលពត៌មានថ្មី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia