គិតត្រឹមរយៈពេល ៦ ខែ ក្នុងឆ្នាំ ២០២៤ នេះមារថយន្តអគ្គិសនីចំនួន ១,៦១៤ គ្រឿង បានចុះបញ្ជីប្រើប្រាស់។ រថយន្តអគ្គិសនីដែលឈរលំដាប់ទីមួយគឺរបស់ក្រុមហ៊ុន BYD។នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៤ ដែលបានអោយដឹងថា ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ មានទោចក្រយានយន្ត, ត្រីចក្រយានយន្ត និងរថយន្តសរុបចំនួន ២,៩៦៨ គ្រឿង បានចុះបញ្ជីជាផ្លូវការ។ចំនួនយានយន្តអគ្គិសនីដែលបានចុះបញ្ជីមានចំនួន ២,៩៦៨ គ្រឿង ដែលក្នុងនោះរួមមានទោចក្រយានយន្ត ៩១៤ គ្រឿង, ត្រីចក្រយានយន្ត ៤៤០ គ្រឿង និងរថយន្ត ១,៦១៤ គ្រឿង។
ការចុះបញ្ជីយានយន្តអគ្គិសនីកើនឡើងជារៀងរាល់ថ្ងៃ ដោយសារតែប្រជាពលរដ្ឋមានចំណាប់អារម្មណ៍ខ្ពស់ និងសុទិដ្ឋិនិយមចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ដែលមានសមត្ថភាពល្អប្រសើរជាងយានយន្តប្រើប្រាស់ប្រេងឥន្ធនៈចំហេះក្នុង។ការប្រើប្រាស់យានយន្តអគ្គិសនីត្រូវបានមើលឃើញថា ចំណាយប្រាក់ប្រចាំថ្ងៃតិចជាង, មានផាសុខភាព, និងកម្រិតបំពុលបរិយាកាសទាប។ ក្រុមហ៊ុនយានយន្តខ្លះក៏បានអះអាងពីកម្រិតនៃការបំភាយឧស្ម័នពុលកម្រិតសូន្យផងដែរ។
រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងពាក់ព័ន្ធផ្សេងៗកំពុងប្រឹងប្រែងបង្កើនចំនួនស្ថានីយសាកអាគុយ និងផ្ដល់លក្ខខណ្ឌអំណោយផលផ្សេងៗទៀត។
យោងតាមតួលេខនៃការចុះបញ្ជី យានយន្តអគ្គិសនីនៅឆ្នាំ ២០២៤, រថយន្តរបស់ក្រុមហ៊ុន BYD ឈរលើកំពូលតារាង មានចំនួន ៦៥៨ គ្រឿង
រថយន្តម៉ាក TOYOTA BZ4x ចំនួន ២៦១ គ្រឿង
ម៉ាក TESLA ចំនួន ១៨៦ គ្រឿង