មិនបារម្ភ Copyright! កម្មវិធី ២នេះល្អបំផុតសម្រាប់អ្នកចង់ដាក់ចម្រៀងផុសលើ YouTube
Khunna - ឃុនណា
OCTOBER 21 2025
គន្លឹះល្អៗ
5 views
2 mins read

បញ្ហា "ជាប់ Copyright" (កម្មសិទ្ធិបញ្ញា) គឺជាឧបសគ្គធំបំផុតសម្រាប់ការប្រើប្រាស់ Background Music នៅលើ YouTube។ ប្រសិនបើអ្នកប្រើបទចម្រៀង ឬភ្លេងដែលអ្នកមិនមានសិទ្ធិប្រើប្រាស់ (ឧទាហរណ៍៖ ចម្រៀងល្បីៗតាមវិទ្យុ ឬពីស្លាកផលិតកម្មធំៗ) នោះប្រព័ន្ធ Content ID របស់ YouTube នឹងចាប់បាន ហើយវីដេអូរបស់អ្នកនឹងជួបផលប៉ះពាល់ធំៗចំនួនពីរ៖ Copyright Claim (ការទាមទារកម្មសិទ្ធិ) និង Copyright Strike (ការផាកពិន័យ/ការប្តឹងកម្មសិទ្ធិ) ។

YouTube Copyright Laws

./ YouTube Audio Library

បណ្ណាល័យសំឡេង YouTube (YouTube Audio Library) គឺជាប្រភពផ្ទុកបទភ្លេង និងបែបផែនសំឡេង (Sound Effects) ដ៏ធំមួយ ដែលផ្តល់ជូនពីក្រុមហ៊ុន YouTube ផ្ទាល់។

Maxresdefault (7)

របៀបប្រើប្រាស់ៈ

  •  ស្វែងរកបទភ្លេងដែលអ្នកពេញចិត្ត
  • ចុចស្តាប់បទភ្លេងណាដែលអ្នកចង់បាន
  • ចុចលើពាក្យ "ទាញយក" (Download) នៅចុងជួរ ដើម្បីយកឯកសារភ្លេងនោះទៅប្រើក្នុងវីដេអូរបស់អ្នក
  • រាល់ពេលទាញយក ត្រូវពិនិត្យមើលលក្ខខណ្ឌ "ត្រូវដាក់ប្រភព" ជានិច្ច (បើមិនដាក់ត្រូវតាមលក្ខខណ្ឌ វានឹងអាចជាប់ Copyright Claim វិញ)។

YouTube Audio Library 600x338

./ NCS (NoCopyrightSounds) គឺជាជម្រើសដ៏ពេញនិយមមួយសម្រាប់អ្នកបង្កើតមាតិកា (Creators) នៅលើ YouTube និង TwitchNCS គឺជាស្លាកសញ្ញាផលិតកម្មតន្ត្រី (Record Label) ដែលជំនាញខាងចេញផ្សាយតន្ត្រីប្រភេទ Electronic Dance Music (EDM) និងតន្ត្រីអេឡិចត្រូនិកផ្សេងទៀត។

Maxresdefault (8)

របៀបប្រើប្រាស់ និងគោលការណ៍ប្រើប្រាស់ NCS

  • ត្រូវតែដាក់ប្រភព: អ្នកត្រូវតែផ្តល់ Credit ដល់បទចម្រៀង និងសិល្បករ។
  • ចម្លង Credit: ចម្លងអត្ថបទ Credit ពេញលេញ (ឈ្មោះបទ, សិល្បករ, Link) ពីវីដេអូដើមរបស់ NCS
  •  បិទភ្ជាប់ក្នុង Description: បិទភ្ជាប់អត្ថបទនោះចូលក្នុងប្រអប់ Description នៃវីដេអូរបស់អ្នក។

Maxresdefault (9)

គូសបញ្ជាក់ផងដែរថា ដើម្បីធានាសុវត្ថិភាព Channel របស់អ្នក ត្រូវតែប្រើភ្លេងដែលមកពីប្រភពមានសុវត្ថិភាពដូចជា YouTube Audio Library NCS (ដោយគោរពតាមលក្ខខណ្ឌដាក់ Credit) និងចៀសវាងដាច់ខាត: ការប្រើប្រាស់ភ្លេងល្បីៗដែលមិនមានការអនុញ្ញាត។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia