​​​​​​​​​ដាច់​ពូជ​​ឡាន​​សាំងអស់​ហើយ​!​ Nissan បង្ហាញ​ Concept ឡាន​អនាគត​​​ ប្រើ​អគ្គិសនី​​​​​ រាងវិញ​​ខ្មឺត​សាហាវ​ ​
Pheakdey Prem
FEBRUARY 3 2023
យានយន្ត
197 views
2 mins read

ថ្មី​​ៗ​​ ​​​​​​​​​​​​​​ទី​ផ្សារ​​​​​​​ឡាន​​អគ្គិសនី​​​​​​​ហក់​​ដូចជាកំពុង​​តែ​​មាន​​ប្រជាប្រិយ​ភាព​​យ៉ាង​ខ្លាំងពី​សំណាក់​​​មនុស្សជាតិ​ជុំ​វិញ​ពិភពលោក​​ ​​​​​​​​​ហើយ​​នាថ្ងៃ​អនាគត​​​​​​​ឡាន​​ដែ​ល​​​​​​ប្រើ​​​​ប្រេង​សាំង​នឹងដាច់​ពូជ​​​​សាប​​សូន្យ​​​​ចេញពី​ផែន​​ដី​​នៅ​​​​​​ឆ្នាំ​២០៥០​​ ដែល​សភា​អឺរ៉ុប​​បាន​ដាក់​ផែន​ការ​​​​​យ៉ាងជាក់​ច្បាស់​ ដោយ​​​​​​​តម្រូវ​ឲ្យ​ក្រុម​ហ៊ុនឡាន​ទាំង​​អស់​លើ​ពិភព​​​លោក​ ​​​ផលិត​តែ​ឡាន​អគ្គិសនី​​​ ឬ​​ប្រភេទ​ឡាន​ដែល​​​គ្មាន​​ការបំពុល​​​​​​​​ដូច​ជាឧស្ម័ន​កាបូនិច​ជាដើម​។​

230201 Nissan Futures Japan Photo 13 1675283874

​​ជាក់​ស្តែ​ង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​​ ​​​​​​​​ក្រុមហ៊ុន​​​ស្តេច​ឡាន​ Performance ​​​​​​​​​​របស់​ជប៉ុន​ Nissan ​ទើប​តែ​បាន​​​​​បង្ហាញ​​​​នូវ​​ concept ឡាន​អគ្គិសនី​អនាគត មាន​រូបរាង​​​​ដ៏​អស្ចារ្យ ​​​​​ដោ​យ​បាន​ដាក់​បង្ហាញ​​នៅ​ទី​ស្នាក់​ការ​កណ្តាល​របស់​ខ្លួន​ Nissan​​​​​​​​​​ Global Headquarters ក្នុង​​ទីក្រុង​ Yokohama ប្រទេស​ជប៉ុន​​ កាលពី​សប្ភាហ៍​​មុន​។​ នេះបើយោងតតាម​ប្រភពពី​ The Verge ។

22 My New Gt R Nismo 2873 1 Source Cropped

​​​​​​​​​​​​​​​​​​​​​​​ចំពោះ​ឡាន​អនាគត​​​ដែល​​​អ្នក​ទាំងអស់​បាន​ឃើញ​នេះ​ មាន​​​ឈ្មោះ​ថា​ Nissan MAX-OUT​ ​​​​​​វា​ជា​ឡាន​​​​​​គំរូ​នៅ​អនាគត​ ដោយ​បាន​​រចនា​ឡើង​​យ៉ាងអស្ចារ្យ​​​​​​​​​ ​គំនិត​​ច្នៃ​​​ប្រឌិត​យ៉ាង​សម្បូរ​បែប​​ ជា​ពិសេស​រូបរាងខាងក្រៅ​​​​​​​​​ មាន​​លក្ខ​ណ:​ប្លែក​​​​ពី​​ Concept ​ឡាន​​​ក្រុ​មហ៊ុន​ដទៃ​​​ឆ្ងាយ​​​​​​ គ្មាន​​បៀត​​​​​សូម្បី​តែ​បន្តិច។​ ​​​​​​​​​​រីឯ​ផ្នែក​ខាង​មុខ​​​​​​​របស់​នេះ​ មាន​​រាងមូល​ទ្រ​វែង​​ ដូច​នឹង Concept ឡាន​​​ Pick up ​  របស់​​​​​ខ្លួន​ដែរ​ ឈ្មោះថា Surf-out ​ សូម្បី​​​ស្តុប​​ក្រោយ​​​​មាន​ភាព​ស្រដៀង​គ្នា​ដែរ​​។​ ​230201 Nissan Futures Japan Photo 04

Nissan revealed 4 futuristic electric concept cars, including an adorable  little pickup truck

ដោយ​ឡែក​​​​​​ខាង Nissan គាត់បាន​​​បញ្ចេញ​នូវ​ Concept ឡានអគ្គិសនី​​ ​ច្រើន​មែន​ទែន​ដល់​ទៅ​ ៤​ គ្រឿង​​ឯ​ណោះ​​ សម្រាប់​​អនាគត​​មនុស្ស​​​ជាតិដែល​រស់​នៅ​តាមបែប​សម័យ​វិទ្យាសាស្ត្រ​​ទំនើប​​ ​ហើយ​​​​​​​​​ឡាន​អនាគត​ទាំង​ ៤ គ្រឿង​នោះ​ ទី​១ជា​ ឡាន​ប្រភេទ​ SUV ឈ្មោះថា​ Hang-out ដែល​​មើលក្នុង​​​រូបភាព​ទំនង​ជា​​អាចបើក​បរ​ដោយ​​​ស្វ័យប្រវត្តិ​​បាន​ ​​​​​​​​ហើយ​​ទី​​២ ជា​ឡាន​ប្រភេទ​​ Crossover មាន​ឈ្មោះថា​ Chill-Out ​​​​​រូបរាងឡាន​​នេះស្លីម​មែន​ទែន​ ​​ផ្នែក​ខុស​គ្នា​នឹង​​ Concept ឡាន​​ដទៃ​​ តែស្តុប​ក្រោយ​​ គឺ​ដូច​គ្នា​ទេ។

Nissanfutures Venue1128 9 1638287933

​​​​​ចំណែក​ឯទី​​​៣ នោះ​ជា​​ឡាន​​​​​​​ប្រភេទ​ Pick up ​ដែល​​​​​​​​​​បាននិយាយ​ខាងលើ​​​​​អ៊ីចឹង​ ហើយ​ចុង​ក្រោយ​​គេ​នោះ​ គឺ​​​ជា ​​Nissan Max-Out ​​​​​​នេះ​ឯង​​។​

Nissan Chill out Concept

​គួរ​ជំរាបផង​​ដែរ​​ ​​​សម្រាប់​ការ​ចំណាយ​​លើ​​ការ​ផលិត​​​​​​ឡាន​អគ្គិសនី​  អនាគត​ទាំង ៤ គ្រឿងនេះ Nissan ត្រូវចាយ​លុយ​​​​ប្រមាណ​ជា 17.7ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​។​​ ហើយ Nissan ក៏បាន​និយាយទៀត​ថា​ ខ្លួន​នឹង​​​​ផលិត​​ឡាន​អគ្គិសនី​​លក់​ឲ្យ​បាន​ ១៥ ម៉ូដែល​​​​ ត្រឹម​ឆ្នាំ​២០៣០​៕​

​អត្ថបទដោយ​៖ ព្រឹម​ ភក្តី​

​​​​​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia