នេះគឺ Nissan Frontier ស៊េរីឆ្នាំ២០២៣ ដែលត្រូវបានបំផុសគំនិតចេញពីរូបរាងរបស់រថយន្តភីបអាប់ដ៏តូចច្រឡឹង Nissan Hardbody ក្នុងឆ្នាំ 1980s ។ ឆ្លងកាត់ការវិវត្តន៍ពីមួយជំនាន់ទៅមួយជំនាន់ Nissan Frontier បានប្រែក្លាយរូបរាងទាំងស្រុង សឹងតែបាត់អត្តសញ្ញាពីមុនទៅហើយ ប៉ុន្តែការមកដល់ថ្មីនេះដែរ Nissan មិនទាន់អស់អាល័យជាមួយនឹងម៉ាស៊ីន V-6 ឡើយ ពោលគឺនៅតែបន្តរក្សានៅដដែលដូចស៊េរីមុនៗ ។
សម្រាប់អ្វីដែលថ្មីមាននៅលើ ស៊េរីឆ្នាំ២០២៣ នេះ គឺមានកញ្ចប់ Midnight Edition package មានយ៉ាន់កង់ពណ៌ខ្មៅ ទំហំ 17inch ប្រភេទ Alloy , កាងខាងក្រោយ និងបាណាខាងមុខមានលក្ខណ:កាចជាងមុន កញ្ចក់ខាងមុខពណ៌ខ្មៅ មិនតែប៉ុណ្ណោះគេក៏បានបន្ថែមនូវមុខងារ Wireless Apple CarPlay ដោយអត់ខ្សែទៀតផង ។
សម្រាប់ភាព Performance របស់ Nissan Frontier នេះ មានម៉ាស៊ីន 3.8លីត្រ ស៊ីឡាំង 6-V អាចផលិតកម្លាំងម៉ាស៊ីន 310Hp និងកម្លាំងរមូរ 381Nm ប្រើប្រអប់លេខ 9វគ្គស្វ័យប្រវត្តិ និងដំណើរដោយប៉ុងក្រោយ RWD និងប៉ុង២ 4WD ។
ចំណែកឯកម្រិតស៊ីប្រេងឥន្ធន:វិញ ជាមធ្យមសាំងខ្ទង់ 13លីត្រ ត្រឹមចម្ងាយ 100គ.ម ប៉ុន្តែសម្រាប់ការបើកបរលើផ្លូវ highway ស៊ីសាំងខ្ទង់ 10លីត្រតែប៉ុណ្ណោះ ។គួរជំរាបផងដែរថា សម្រាប់ការលក់នៅក្រៅស្រុកតម្លៃរបស់រថយន្តនេះគឺចាប់ពី $30,485 សម្រាប់ម៉ូដែលS ឡើងដល់ $40,015 សម្រាប់ trim level Pro-4X ។
អត្ថបទដោយ៖ ព្រឹម ភក្តី