កាន់​តែអស្ចារ្យ​​! យី​ហោ​ចិន​​មួយ​នេះ​​​​​ ត្រៀម​​នាំ​​​ឡាន​អគ្គិសនី​​​​​​​​មាន​​ជិះ​ 1000Km តម្លៃក្រោម​៧ម៉ឺន$ទៅកាន់​​អឺរ៉ុប​​​
Pheakdey Prem
AUGUST 28 2022
យានយន្ត
124 views
2 mins read

កាលពីពេល​ថ្មី​ៗ​នេះ​ ​យី​​ហោ​រថយន្តអគ្គិសនី​ចិន​ជា​ច្រើន​កំពុង​​​តែ​​​មាន​ការចាប់​អារម្មណ៍​ពី​សំណាក់​បណ្តា​ប្រទេសប៉ែក​ខាងអឺរ៉ុប​​ ជាក់ស្តែងដូច​ ក្រុមហ៊ុន​​ Nio របស់​​ប្រទេសចិន​ មាន​គម្រោង​​នៅ​ចុង​ឆ្នាំ​២០២២ នេះ​ នឹង​នាំ​​​យក​​​រថយន្ត​អគ្គិសនី ET7 អាច​ជិះបា​​ន​ចម្ងាយឆ្ងាយ​ ១០០០គ.ម​​ ឯណោះជាមួយនឹងតម្លៃ​​ 692000ដុល្លារ​​ ទៅ​កាន់​ប្រទេសចំនួន​ ៤​ នៅ​​អឺរ៉ុប​ ដូចជា អាឡឺម៉ង់ ហូឡង់ ដាណឺម៉ាក និងស៊ុយអែត​ នេះបើ​យោង​តាម​ពី​ Electric Vehicle ។​

Nio Et7 Buy Sale, 51% OFF | www.ingeniovirtual.com

​​​​​​​ម្យ៉ាងវិញទៀត​ក្នុងចំណោម​​ប្រទេសទាំង ៤​​ នោះ​ ​ក្រុមហ៊ុន​ Nio នឹ​ង​​យក​ ET7 ទៅ​កាន់​ប្រទេសអាឡឺម៉ង់​មុន​គេ​នៅ​​​ក្នុង​ឆមាស​ទី​៤ ឆ្នាំ២០២២ ហើយអ្នក​បន្ទាប់ដែល​ត្រូវ​ចាំ​​​នោះ​គឺ​​ ប្រទេ​ស​ហូឡង់ ​​នេះបើ​យោងតាម​គណនី​ Twitter របស់​ NIO Deutschland ។​

​​ដោយឡែក​​ចំពោះ​​រថយន្ត​អគ្គិសនី​​ ET7 ដែល​បាន​ផ្តល់ជូន​​ទៅ​កាន់​អាឡឺម៉ង់​នេះ​​​​​​​​​មាន​​កញ្ចប់​​​ថ្ម​​​​ ២ ជម្រើស​​រួ​មមាន​ ​ទី​១​​ ​​កញ្ចប់​ថ្ម​ 100Kwh ​​អាចរត់​បាន​ចម្ងាយ​​​​​​​បាន​ឆ្ងាយ​បំផុត​ចំនួ​​ន​ 600Km  និងទី​២​​​ កញ្ចប់​ថ្ម 150Kwh អាចរត់​បាន​ចម្ងាយ​​បាន​ឆ្ងាយបំផុតដល់​ 1000kw​​h ឯណោះ រាល់​ពេល​សាក​ថ្ម​ថាមពល​​ពេញ​ម្តង​​​ ។​

NIO ET5 Is A Tesla Model 3 Rival With 620 Miles Of Range

​​​​​គួរ​បញ្ជាក់​ផងដែរ​​ ​​Nio  បាន​ប្រកាស​​ពី​​​ការ​នាំ​ចេញ​នូវរថយន្ត​អគ្គិសនី​​ ET5  ​ប្រភេទ​​ Sedan ដូចគ្នា​អាចជិះបាន​ចម្ងាយ​ឆ្ងាយបំផុត​​ 1000Km ​​ទៅ​លក់​​​​​នៅ​ប្រទេសន័រវេស​​​​​​​​​​​​ និង​ទៅកាន់​ជុំ​វិញទៀតទីផ្សារ​ពិភព​លោក​​​ទាំងមូល​នៅក្នុងឆ្នាំ​២០២៣​ ខាងមុខ​នេះ​ ៕

អត្ថ​បទដោយ​​៖ ព្រឹម​ ភក្តី​​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia