នៅលើ iPhone មានមុខងារមួយដែលជួយឲ្យការប្រើប្រាស់អ្នកទាំងអស់គ្នាលឿនជាងមុន ស្រួលជាងមុន ហើយវាមានឈ្មោះថា Shortcut ដែលវាមានតួនាទីក្នុងការបំប្លែងមុខងារផ្សេងទៅជាងាយៗស្រួលប្រើ និយាយរួមគឺផ្លូវកាត់ដោយមិនចាំបាច់ចូលទៅវែងឆ្ងាយទេ។
ដូច្នេះខាងក្រោមនេះគឺជា Shortcuts ទាំង 5 នៅក្នុង iPhone ដែលមានមុខងារប្លែកៗ និងអាចជួយសម្រួលដល់ការប្រើប្រាស់រប្រចាំថ្ងៃរបស់អ្នកទាំងអស់គ្នា។
សម្រាប់ shortcut មួយនេះគឺវាមានតួនាទីក្នុងការបំប្លែងរូបភាពផ្សេងដែលមិនមែនជារូបបែប Portrait ឲ្យទៅជារូបភាពបែប Portrait មានន័យថាពីរូបដែលគ្មានព្រិលនៅផ្ទៃក្រោយទៅជារូបដែលមានភាពព្រិលនៅផ្ទៃខាងក្រោយ ដូចរូបដែលថតចេញពីមុខងារ Portrait ។
ដើម្បីអាចប្រើប្រាស់បានអ្នកទាំងអស់គ្នាគ្រាន់តែទាញយក Shortcut តាមតំណភ្ជាប់ខាងលើ រួចចុចលើពាក្យ Add to shortcut នោះអ្នកទាំងអស់គ្នាអាចប្រើបានហើយ។
iFrame
ទីពីរគឺ Shortcut iFrame ដែលវាមានតួនាទីក្នុងការបញ្ចូលរូប Screenshort ចូលទៅក្នុង Frame ទូរស័ព្ទណាមួយផ្សេងទៀតដើម្បីមើលទៅស្អាតជាងមុន។ ឧទាហរណ៍ អ្នកទាំងអស់គ្នាធ្វើការ Screeshot ចេញពី iPhone X ហើយចង់បញ្ចូលរូបដែលបាន Screenshot នេះទៅក្នុង iPhone 12 ឬ iPhone ផ្សេងទៀត គឺអាចប្រើជាមួយនឹង Shortcut iFrame នេះបាន។
Ultimate Control Center
ចូលមកដល់ Shortcut ចុងក្រោយនេះវិញគឺមានមុខងារច្រើនមែនទែននៅក្នុងនេះ ពោលគឺវាប្រៀបដូចជាមុខងារ Control Center នៅក្នុង iPhone អ៊ីចឹងដែរប៉ុន្តែវាមានមុខងារប្លែកៗជាងដូចជា ការកែរូបភាពភ្លាមៗ ឆែកមើលប្រព័ន្ធសេវា ឬបំប្លែង URL ក៏ដូចជាអ្វីផ្សេងៗទៀតទៅជា QR Code ជាដើម។
ហើយចំពោះការប្រើប្រាស់គឺគ្រាន់តែចុចលើតំណលីងខាងលើរួចធ្វើការដំឡើង នោះអ្នកទាំងអស់គ្នាអាចចូលទៅប្រើប្រាស់បានហើយ។
អត្ថបទដោយ៖ រិន មករា