ក្រុមហ៊ុន Apple មិនគ្រោងនឹងបង្ហាញ iOS 19 រហូតដល់កម្មវិធី Worldwide Developers Conference នៅថ្ងៃទី ៩ ខែមិថុនាទេ ប៉ុន្តែព័ត៌មានលម្អិតខ្លះៗអំពីការអាប់ដេតប្រព័ន្ធប្រតិបត្តិការជំនាន់ក្រោយកំពុងចាប់ផ្តើមលេចធ្លាយហើយ ឮថាការផ្លាស់ប្ដូរការរចនាដ៏ធំមួយនឹងមកដល់។ ក្រុមហ៊ុន Apple នឹងធ្វើបច្ចុប្បន្នភាពចំណុចប្រទាក់ iOS 19 ដោយណែនាំការផ្លាស់ប្ដូរការរចនាស្រដៀង visionOS ដែលនឹងពង្រីកដល់ iPadOS 19 និង macOS 16 ផងដែរ។
សល់តែបីខែទៀតប៉ុណ្ណោះ មុនពេលការប្រកាសចេញ iOS 19 និងមុនពេលការដាក់ឱ្យដំណើរការនោះ ពាក្យចចាមអារ៉ាមអំពីមុខងារថ្មីៗរបស់ iOS 19 បានលេចឮថា ឧបករណ៍ដែលជាមុខងារជំនួយ និងអ្វីៗជាច្រើនទៀតបានចាប់ផ្តើមលេចឡើងហើយ។
ការរចនាថ្មីមានដូចជា៖
ការផ្លាស់ប្តូររចនាបទសំខាន់ៗ (Major Design Changes)
ការរចនាឡើងវិញនៃកម្មវិធីតាមបែប (VisionOS-Style App Redesigns)
ភាពវៃឆ្លាតសិប្បនិម្មិតរបស់ Apple ដែលបានពង្រីកថែម (Expanded Apple Intelligence)
ព័ត៌មានថ្មីៗរបស់ស៊ីរ៊ី (Siri Updates)
មុខងារបកប្រែផ្ទាល់របស់ AirPods (AirPods Live Translate Feature)
Apple កំពុងធ្វើការលើកម្មវិធីសុខភាពដែលបានធ្វើបច្ចុប្បន្នភាព (Health App)
- កម្មវិធីគ្រប់គ្រងឆាកសម្រាប់ iPhone និងមុខងារកម្មវិធីប្លែកៗជាច្រើនទៀត
iOS 18 ផ្ដោតយ៉ាងខ្លាំងទៅលើ Apple Intelligence ដែលជាប្រព័ន្ធបញ្ញាសិប្បនិម្មិតរបស់ Apple ហើយវាមិនគួរឱ្យភ្ញាក់ផ្អើលទេដែល iOS 19 នឹងជំរុញបន្ថែមទៀតនូវការខិតខំរបស់ Apple ក្នុងការធ្វើឱ្យឧបករណ៍របស់ខ្លួនកាន់តែឆ្លាតវៃ។ iOS 19 ត្រូវបានគេសន្មត់ថាផ្តោតលើមុខងារ Siri ថ្មី ប៉ុន្តែមុខងារមួយចំនួនត្រូវបានពន្យារពេល ហើយនឹងមកដល់ជំនួសវិញនៅក្នុង iOS 20។
ជាមួយនឹង iOS 18 Apple បានដាក់ចេញនូវមុខងារ AI ជាច្រើនខែ ហើយឆ្លងកាត់ការអាប់ដេតជាច្រើន ជាជាងការចេញផ្សាយអ្វីៗទាំងអស់ក្នុងពេលតែមួយនៅក្នុងការអាប់ដេត 18.0 ហើយវាហាក់ដូចជា Apple នឹងប្រើល្បិចដូចគ្នាជាមួយនឹង iOS 19។ តាមពិតទៅ ពាក្យចចាមអារ៉ាមបានលើកឡើងថា ការបន្តការងាររបស់ Apple លើមុខងារ iOS 18 កំពុងរុញច្រានការអភិវឌ្ឍន៍ iOS 19 ដូច្នេះយើងទំនងជានឹងឃើញសមត្ថភាព iOS 19 ថ្មីៗចេញមកជាបន្តបន្ទាប់ ដូចដែលយើងបានឃើញសម្រាប់ជំនាន់ iOS 18 ផងដែរ។
អត្ថបទដោយ៖ ងួន ឃុនណា