ត្រូវប៉ាន់ហើយ! ក្រុមហ៊ុន Apple ដាក់មុខងារ ៥ នេះលើ iPhone 17 ដែលមិនធ្លាប់មានពីមុន ទិញហើយមិនស្តាយក្រោយ
Khunna - ឃុនណា
SEPTEMBER 11 2025
អេឡិចត្រូនិក
496 views
3 mins read

iPhone 17 ទើបតែប្រកាសចេញជាផ្លូវការនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ។ ដែលនឹងដាក់លក់ជាផ្លូវការ (Available): ចាប់ផ្តើមថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥។

I Phone 17 Roundup Feature 1

យ៉ាងណាមិញ iPhone 17 មានការផ្លាស់ប្តូរ និងលក្ខណៈពិសេសថ្មីៗជាច្រើនទាំងនៅលើម៉ូដែលធម្មតា និងម៉ូដែល Pro។ សម្រាប់ iPhone 17 និង iPhone 17 Air ត្រូវបានបំពាក់ដោយបន្ទះឈីប A19 ជំនាន់ថ្មី និងអេក្រង់ ProMotion 120Hz ជាលើកដំបូងដែលធ្វើឲ្យការបង្ហាញរូបភាពកាន់តែរលូន។ លើសពីនេះ កាមេរ៉ាមុខក៏ត្រូវបានកែលម្អទៅជា 18MP ជាមួយនឹងមុខងារ Center Stage ដែលអាចចាប់យករូបភាព និងវីដេអូបានប្រសើរជាងមុន។ ចំណែកឯ iPhone 17 Air វិញ ត្រូវបាន Apple រចនាឲ្យក្លាយជាស្មាតហ្វូនដែលស្តើងជាងគេបំផុត។

Gsmarena 000

ដូច្នេះមកដឹងពីមុខងារថ្មីចំនួន ៥ ដែល Apple បានបញ្ជូលក្នុងទូរស័ព្ទស៊េរីថ្មីដែលម៉ូឌែលពីមុនៗមិនធ្លាប់មាន៖

១. បច្ចេកវិទ្យា Face ID នៅក្រោមអេក្រង់ (Under-display Face ID)

នេះគឺជាការផ្លាស់ប្តូរដ៏ធំបំផុតមួយ។ Apple បានលុបបំបាត់ Dynamic Island និងកាមេរ៉ាខាងមុខទាំងស្រុង ហើយបំពាក់បច្ចេកវិទ្យា Face ID នៅក្រោមអេក្រង់តែម្តង។ មុខងារនេះជួយឱ្យអេក្រង់មានទំហំពេញតែមួយគត់ (edge-to-edge) ផ្តល់បទពិសោធន៍មើលវីដេអូ ឬលេងហ្គេមកាន់តែអស្ចារ្យ។

I Phone 17 Air

២. កាមេរ៉ា Telephoto ពីរគ្រាប់ (Dual Telephoto Lenses)

សម្រាប់តែម៉ូដែល iPhone 17 Pro Max នឹងមានកាមេរ៉ា Telephoto ចំនួនពីរគ្រាប់៖

  • កាមេរ៉ា Telephoto គ្រាប់ទី១ អាច Zoom អុបទិក (optical zoom) បាន ៥ដង (5x)
  • កាមេរ៉ា Telephoto គ្រាប់ទី២ អាច Zoom អុបទិក (optical zoom) បាន ១០ដង (10x)

Apple Sept 9 2025 248

ការបូកបញ្ចូលគ្នាទាំងពីរនេះ ធ្វើឱ្យការ Zoom រូបភាព ឬវីដេអូបានច្បាស់ល្អដល់ទៅ ១៥ដង (15x) ដោយមិនបាត់បង់គុណភាព។

៣. ឈីប A19 Bionic ថ្មី

ឈីបជំនាន់ថ្មីនេះត្រូវបានរចនាឡើងសម្រាប់ដំណើរការ AI និងកម្មវិធីធំៗ។ ឈីប A19 Bionic មានសមត្ថភាពខ្ពស់ជាងជំនាន់មុនដល់ទៅ ៣០% ដែលធ្វើឱ្យ iPhone 17 មានល្បឿនលឿន និងរលូនល្អសម្រាប់គ្រប់ការប្រើប្រាស់។

Blog Image 1750710910735 Png

៤. ថាមពលថ្មប្រើបានដល់ទៅ ៣៦ ម៉ោង

iPhone 17 បំពាក់ថ្មជំនាន់ថ្មីដែលមានប្រសិទ្ធភាពខ្ពស់។ ក្រុមហ៊ុន Apple បានអះអាងថា ថ្មរបស់ iPhone 17 អាចប្រើប្រាស់បានដល់ទៅ ៣៦ ម៉ោង សម្រាប់ការប្រើប្រាស់ធម្មតា។ នេះមានន័យថាអ្នកអាចប្រើទូរស័ព្ទពេញមួយថ្ងៃដោយមិនបាច់បារម្ភពីការសាកថ្មញឹកញាប់ឡើយ។

I Phone 17 Pro

៥. មុខងារ AI ទំនើប

Apple បានបំពាក់មុខងារ AI (Artificial Intelligence) ថ្មីៗជាច្រើននៅក្នុង iOS 19 សម្រាប់ iPhone 17 ដូចជា៖

  • ការកែរូបភាព និងវីដេអូដោយស្វ័យប្រវត្តិ: AI អាចសម្គាល់មុខ មនុស្ស សត្វ ឬវត្ថុផ្សេងៗនៅក្នុងរូបភាព ដើម្បីធ្វើការកែសម្រួលដោយស្វ័យប្រវត្តិ។
  • AI Assistant ថ្មី: អ្នកជំនួយការ AI នេះអាចជួយអ្នកបានច្រើនយ៉ាង ដូចជាឆ្លើយសំណួរ សរសេរអត្ថបទ និងបង្កើតខ្លឹមសារផ្សេងៗបានលឿនជាងមុន។

Hero Image

គូសបញ្ជាក់ផងដែរថា ប្រសិនបើអ្នកទាំងអស់គ្នាចង់បានទូរស័ព្ទ iPhone 17 Series ខាងលើនេះ ដែលមានការធានាខ្ពស់ ផ្តល់គុណភាពខ្ពស់ សេវាកម្មល្អ សុវត្ថិភាព អ្នកទាំងអស់គ្នាអាចបើកទទួលកក់បានតាមរយៈហាងទូរស័ព្ទដៃ PETER Phoneshop - EuropeanUnique ហាងទូរសព្ទ័ដៃភីតទរ័  ឬទាក់ទងតាមរយៈទូរស័ព្ទលេខ 015 785 978។ 

486376174 1088760613295819 4351641419129047597 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia