សាហាវណាស់! អនាគតផលិតផល Apple អាចនឹងប្រើមុខងារដោះសោតាមបេះដូងមនុស្ស
Makara Rin
JULY 31 2024
នវានុវត្តន៍
129 views
1 min read

ការប្រើលេខកូដ​ ពាក្យសម្ងាត់ ការស្កេនក្រយៅដៃ និងបច្ចេកវិទ្យាស្កេនមុខ អាចនឹងក្លាយជាអតីតកាលឬក៏បច្ចេកវិទ្យាចាស់ដែលគេនឹងឈប់ប្រើ​នាពេលឆាប់ៗនេះ ដោយសារក្រុមហ៊ុន Apple កំពុងអភិវឌ្ឍបច្ចេកវិទ្យាដែលអាចដោះសោឧបករណ៍ប្រើប្រាស់របស់យើងដោយប្រើតែចង្វាក់បេះដូងរបស់យើងប៉ុណ្ណោះ។ មុខងារនេះអាចនឹងត្រូវបានបញ្ចូលទៅក្នុង iPhone និង Apple Watch នាពេលអនាគត ដោយអនុញ្ញាតឱ្យឧបករណ៍ទាំងនោះកំណត់អត្តសញ្ញាណអ្នកដោយផ្អែកលើការវាស់ទៅលើចង្វាក់បេះដូងនិងសរសៃឈាមរបស់អ្នក។

 60539 124534 Ecg Illustration Xl

បច្ចុប្បន្ន Apple Watch តាមដានចង្វាក់បេះដូងដោយប្រើកម្មវិធី ECG។ យោងតាមប៉ាតង់ដែលទើបតែទទួលបានថ្មីៗនេះ Apple កំពុងស្វែងរកវិធីវាស់ឬក៏តាមដានអ្នកប្រើប្រាស់ដោយផ្អែកលើលំនាំបេះដូង។ វិធីសាស្ត្រថ្មីនេះអាចអនុញ្ញាតឱ្យអ្នកដោះសោឧបករណ៍ទាំងអស់របស់អ្នក ខណៈពេលកំពុងពាក់ Apple Watch ដែលវាបង្កើនសុវត្ថិភាព និងបង្កើនល្បឿននៃដំណើរការកំណត់អត្តសញ្ញាណបន្ថែមមួយកម្រិតទៀត។

បច្ចុប្បន្ននេះប្រសិនបើយើងចង់ដោះសោកុំព្យូទ័រ Mac ជាមួយ Apple Watch គឺតម្រូវឱ្យដោះសោនាឡិកាជាមុនសិន។ ទោះយ៉ាងណា ជាមួយនឹងបច្ចេកវិទ្យាថ្មី គ្រាន់តែពាក់នាឡិការួចដាក់នៅក្បែឧបករណ៍របស់អ្នក​នោះបច្ចេកវិទ្យា (ECG) នឹងធ្វើការអាចផ្ទៀងផ្ទាត់ឲ្យតែម្តង​ ដោយអ្នកមិនចាំបាច់ប្រើពាក្យសម្ងាត់ឬលេខកូដសម្ងាត់ទៀតទេ។ ដរាបណានាឡិកានៅតែនៅលើកដៃរបស់អ្នក អ្នកអាចចូលប្រើឧបករណ៍ផ្សេងទៀតរបស់អ្នកយ៉ាងស្រួល។

 macOS Ventura Macbook Watchos 9 Apple Watch Series 8 45mm Alum Unlock Mac With Apple Watch Hero

ប៉ាតង់ថ្មីនេះក៏បានបង្ហាញអំពីការរចនា iPhone ថ្មីមួយដែលវាអាចផ្ទៀងផ្ទាត់ឬក៏តាមដានអ្នកប្រើប្រាស់តាមរយៈចង្វាក់បេះដូងរបស់យើងដោយគ្រាន់តែកាន់វាប៉ុណ្ណោះ។ ហើយផ្នែកខាងក្រៅទាំងមូលនៃ iPhone ក៏នឹងដើរតួជាឧបករណ៍វាស់បេះដូងថែមទៀតផង។ 

លើសពីនេះទៅទៀត ប៉ាតង់ថ្មីនេះក៏គេបាននិយាយទាក់ទងទៅជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា ECG ដើម្បីសម្គាល់អាម្មណ៍របស់មនុស្សផងដែរ ដែលមានន័យថា ប្រសិនបើយើងកំពុងស្តាប់ចំរៀងក្នុងកំឡុងពេលហាត់ប្រាណ​នោះវានឹងធ្វើការចាក់ភ្លេងៗចម្រៀងយឺតឬក៏ខ្សោយទៅតាមចង្វាក់បេះដូងរបស់យើងថែមទៀត 

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia