ត្រៀម CV ទុក! ឱកាសការងារ ១៥៣៦ កន្លែងកំពុងរងចាំអ្នក ទោះអត់បទពិសោធន៍ក៏អាចដាក់ពាក្យបាន
Khunna - ឃុនណា
FEBRUARY 25 2025
ឱកាស
3.4 K views
1 min read

នាព្រឹកថ្ងៃច័ន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារបានបង្ហោះលើគេហទំព័រហ្វេសប៊ុកផ្លូវការ National Employment Agency បានប្រាប់ឱ្យដឹងថាក្រុមហ៊ុនធំៗចំនួន ១០ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុបចំនួន ១ ៥៣៦ កន្លែង សម្រាប់ផ្តល់ជូនយុវជន សិស្ស និស្សិត និង អ្នកស្វែងរកការងារ នៅក្នុងវេទិកាការងាររបស់ NEA។

Photo 2025 02 24 12 56 26
វេទិកាការងារនេះនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះឱកាសល្អសម្រាប់បេក្ខជនដែលកំពុងស្វែងរកការងារអាចដាក់ពាក្យភ្លាម និងសម្ភាសភ្លាមៗ សម្រាប់អ្នកមិនទាន់មានបទពិសោធ ក៏អាចដាក់ពាក្យបាន។ សម្រាប់ទីតាំងទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅអាគារលេខ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

Photo 2025 02 25 10 53 17
ប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍សូមត្រៀមនូវ CV និងសម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA តាមរយៈលេខ 016 786 655 ឬ 077 232 378៕ តាមដាន Telegram (NEA-ឱកាសការងារ) https://t.me/neakhmer

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia