LM CAR ដូរឈ្មោះ ជួសដំបូលថ្មី ពីសិង្ហបុរី វាយលុកទីផ្សារស្រុកខ្មែរ ពង្រីកខ្លួនទៅអាស៊ីអាគ្នេយ៍
ផែន ផាន់ណា
AUGUST 14 2023
អាជីវកម្ម 4.0
652 views
2 mins read

ជារឿងគួរឱ្យភ្ញាក់ផ្អើល នៅថ្ងៃទី ១៥ ខែ សីហាឆ្នាំ ២០២៣ នេះ LM CAR ដែលប្រជាជនកម្ពុជាស្គាល់ថាជា App ហៅតាក់ស៊ីបែបប្រណីត មានរថយន្តគ្រប់ធុន និង ជាដៃគូរដឹកជញ្ជូនផ្លូវការក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ SEAGAMES លើកទី​៣២ នៅកម្ពុជា បានប្រកាសផ្លាស់ប្ដូរឈ្មោះប្ដូរយីហោទៅជា MOVE វិញ។

Photo 2023 08 14 16 06 12

ការផ្លាស់ប្ដូរនេះបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមោះមុតរបស់ក្រុមហ៊ុនមួយនេះក្នុងការឈានជើងចាប់ចំណែកទីផ្សារកាន់តែធំ ផ្ដល់សេវាដឹកជញ្ជូន ធ្វើដំណើរកាន់តែសម្បូរបែប សឹងគ្រប់ប្រភេទនៃយានជំនិះ នៅលើផ្លេតហ្វមរបស់ខ្លួន បន្ថែមពីនេះ MOVE ក៏នឹងប្រឹងប្រែងកសាង ព្រមទាំងផ្ដល់នូវគុណភាពនៃការធ្វើដំណើរ រួមទាំងនាំយកនូវផលិតផល សេវាកម្មកាន់តែប្រសើរចូលមកក្នុងជីវិតរបស់អតិថិជន។

Photo 2023 08 14 16 06 14

បើតាមលោក Perry Zheng នាយកប្រតិបត្តិក្រុមហ៊ុន Move Innovation Group ដែលជាក្រុមហ៊ុនមេរបស់ Move បានមានប្រសាសន៍ថា៖ “MOVE មិនមែនគ្រាន់តែជា App ហៅឡានជិះនោះទេ ដោយមានជម្រើសនៃយានជំនិះច្រើន សម្រាប់គ្រប់ប្រភេទអតិថិជន មិនថាកម្រិតថវិកា កម្រិតមធ្យម ឬ កម្រិតប្រណីតភាពនោះទេ ជាមួយនឹងសេវាកម្មដូចជា ហៅកង់បី ហៅឡានចាប់ពីឡានទូរទៅ ទៅកម្រិត Luxury ឬ បែបឯកជន និង សេវាកម្មបែប Premium ជាច្រើនទៀត។

នៅក្នុង App នេះដែរ ក៏មាន​ជម្រើសនៃការទូទាត់សាច់ប្រាក់សម្បូរបែប ដូចជា​ការទូទាត់ជាសាច់ប្រាក់ (CASH), Credit Card, Alipay, ABA Pay, Huion e Pay, Wechat Pay, ACLEDA និង WING Pay​ជាដើម​។ ជាមួយ MOVE អ្នកប្រើប្រាស់មិនត្រូវការផ្លាស់ប្ដូររវាង App ផ្សេងគ្នា និង ទៅស្វែងរកក្នុងអ៊ីនធឺណេត ដើម្បីរៀបចំការធ្វើដំណើររបស់ពួកគេនោះទេ ដោយអ្វីៗអាច ធ្វើទៅបានដោយប្រើប្រាស់នៅលើផ្លេតហ្វមរបស់យើងដែលអាយស្រួលប្រើប្រាស់មែនទែន។

Photo 2023 08 14 16 06 15

Photo 2023 08 14 16 06 14 (4)

បន្ថែមពីលើនេះទៀត លោកលើកឡើងថា៖ “ពួកយើងប្ដេជ្ញាចិត្តក្នុងការបំពេញចន្លោះនៅក្នុងទីផ្សារ ហើយជឿជាក់ថា ប្រទេសកំពុងអភិវឌ្ឍជាច្រើនក៏កំពុងរង់ចាំការឈានចូលទីផ្សាររបស់យើងផងដែរ។ ជាមួយគ្នានេះដែរ យើងនឹងធ្វើការរួមគ្នាលើវិថីនៃការអភិវឌ្ឍដើម្បីលើកកម្ពស់ គុណភាពរស់នៅរបស់មនុស្ស និង បង្កើតឱកាសការងារឱ្យបានកាន់តែច្រើន”។

Photo 2023 08 14 16 06 14 (2)

គូសបញ្ជាក់ផងដែរថា ការផ្លាស់ប្ដូរឈ្មោះថ្មីនេះ ធ្វើឡើងក្រោយ LM CAR ត្រូវបានទិញយកដោយក្រុមហ៊ុនសម្ព័ន្ធដ៏ធំមួយរបស់សិង្ហបុរី ដែលត្រូវបានគេមើលឃើញថា ជាសក្ដានុពលថ្មីសម្រាប់គម្រូអាជីវកម្មហៅយាន្តជំនិះនៅកម្ពុជា។ Move Innovation Group នឹងជួយជម្រុញយីហោថ្មីនេះឈានទៅជំពូកថ្មីមួយទៀត  និងពង្រីកម៉ូដែលអាជីវកម្មនេះទៅកាន់បណ្ដារប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍។

សំរាប់សមាជិកថ្មីរាល់ពេលធ្វើការចុះឈ្មោះអេបថ្មី Move-By LM CAR នឹងទទួលបានគូប៉ុងបញ្ចុះតម្លៃរហូតដល់១០០ដុល្លា ដែលក្នុងលោកអ្នកអាចប្រើប្រាស់តុតុក៏បាន ជាប្រភេទយាន្តជំនិះផ្សេងៗទៀតដែលមានក្នុងផ្លេតហ្វមរបស់ Move។ សំរាប់សមាជិករបស់LM CAR លោកអ្នកគ្រាន់តែធ្វើការចុះឈោ្មះនិងប្រើប្រាស់ប្រូម៉ូកូដ “MOVE”នឹងទទួលបានគូប៉ុងបញ្ចុះតម្លៃ 50% ចំនួន១០សន្លឹកផងដែរ។

Photo 2023 08 14 16 06 14 (3)

ជាមួយនឹងបទពិសោធន៍សេវាកម្ម រាប់លានជើង និង ជួយដោះស្រាយបញ្ហាធ្វើដំណើរដល់សហគ្រាសច្រើនជាង ១០០ នៅកម្ពុជា ក្រុមហ៊ុនសម្ព័ន្ធធំរបស់ MOVE មានការប៉ងប្រថ្នា ប្រកបដោយទំនុកចិត្តក្នុងការផ្ដល់ជម្រើសក្នុងការធ្វើដំណើរប្រកបដោយចីរភាព ជួយដល់បរិស្ថាន ទៅកាន់ប្រទេសដទៃទៀតផងដែរ៕

Photo 2023 08 14 16 06 15 (2)

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia