ឱកាសល្អ! ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រកាសរើសបុគ្គលិកជាប់កិច្ចសន្យាឲ្យបម្រើការងារលើផ្នែកទាំងនេះ
Khunna - ឃុនណា
FEBRUARY 27 2025
ឱកាស
272 views
2 mins read

          នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានប្រកាសជាសាធារណៈលើបណ្តាញសង្គមហេ្វសបុកផ្លូវការស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាមកបំពេញការងារក្នុងស្ថាប័ន។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវការបុគ្គលិកជាប់កិច្ចសន្យាចំនួន ៧ រូប៖
- អ្នកអភិវឌ្ឍកម្មវិធី (Full Stack Developer) ០៥ រូប
- វិស្វករអភិវឌ្ឍន៍ប្រព័ន្ធ (System Engineer) ០២ រូប

Gov.
          ចុចទាញយក សេចក្តីជូនដំណឹងតាមរយៈលីងមួយនេះ Ministry of Economy and Finance 
នេះជាគេហទំព័រសម្រាប់ដាក់ពាក្យ៖ https://career.digitaleconomy.gov.kh/
          សម្រាប់បេក្ខជនដែលមានចម្ងល់អាចសាកសួរព័ត៌មានបន្ថែម តាមរយៈលេខទូរស័ព្ទ ឬតេលេក្រាម +855 11 999 159 និង +855 95 206 363 (នៅរៀងរាល់ម៉ោងធ្វើការ)។

Screenshot 2025 02 27 003609
ការណែនាំចូលក្នុងគណនីចុះឈ្មោះ
១.ទាញយកកម្មវិធី CamDigiKey៖ Android ឬ iOS រួចបង្កើតគណនី។
២.ចុចប៉ូតុង “ទាញយក QR Code” ខាងលើ។
៣.ស្កែន QR Code ដោយប្រើប្រាស់កម្មវិធី CamDigiKey។
៤.បញ្ចូលលេខកូដសម្ងាត់ 6 ខ្ទង់របស់លោកអ្នក។
៥.អ្នកនឹងត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រព័ន្ធ។
          គូសបញ្ជាក់ដែលថា ការទទួលពាក្យចាប់ផ្ដើមពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី២៥ ខែ មីនា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទី។ តាមដានព័ត៌មានបន្ថែមលើគេហទំព័រហ្វេសប៊ុកផ្លូវការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia