បច្ចុប្បន្ននេះបើយើងមានជំនាញណាមួយជាក់លាក់ពិតប្រាកដ នោះមិនខ្វះទេការងារដែលកំពុងរង់ចាំយើងទៅធ្វើ ជាក់ស្តែងលោក រ៉េត ម៉ានិត ដែលជាស្ថាបនិក Mobile Solution បានតស៊ូក្រេបយកចំណេះជំនាញជួសជុលទូរស័ព្ទគ្រប់ប្រភេទពីបរទស មកបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងស្រុកខ្មែរបានរាប់ពាន់នាក់ឱ្យមានជំនាញមួយពិតប្រាកដ និងកំពុងតែជាតម្រូវការទីផ្សារថែមទៀតផង។
យោងទៅតាមបទសម្ភាសន៍រវាងក្រុមការងារចាបខៀវ Technology Cambodia ជាមួយនឹងស្ថាបនិក Mobile Solution គឺលោក រ៉េត ម៉ានិត បានឱ្យដឹងថា ដើមឡើយលោកគឺជាអតីតនិស្សិត IT ម្នាក់ បន្ទាប់មកលោកក៏បានជាប់អាហារូបករណ៍ទៅរៀននៅប្រទេសថៃរយៈ ពេល1ឆ្នាំកន្លះ ក្នុងជំនាញ អេឡិចត្រូនិច។
កំឡុងពេលនៃការរៀននោះ លោកក៏ឆ្លៀតពេលខ្លះចូលធ្វើការនៅហាងលក់ទូរស័ព្ទមួយកន្លែង ដែលកន្លែងនោះហើយបានផ្តល់ឱកាសឱ្យលោកបានរៀនពីជំនាញជួសជុលទូរស័ព្ទគ្រប់សព្វបែបយ៉ាង ទាំងអស់ដោយបានអភិវឌ្ឍខ្លួនតាំងពីកូនជាងធម្មតារហូតក្លាយជាមេជាងនិងជាអ្នកគ្រប់គ្រងហាងជាច្រើនសាខាក្នុងប្រទេសថៃថែមទៀតផង។
ត្រឡប់មកមាតុភូមិវិញនៅដើមឆ្នាំ2016 លោកបានចាប់ផ្តើមបើកកន្លែងបង្រៀនជំនាញជួសជុលទូរស័ព្ទ Mobile Solution ជាមួយនឹងដើមទុនបន្តិចបន្តួចតែប៉ុណ្ណោះ យ៉ាងណាមិញដោយសាតែទឹកដៃនិងសមត្ថភាពរបស់ស្ថាបនិក Mobile Solution រូបនេះ ក៏បានទាក់ចិត្តសិស្សឱ្យមករៀនកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ ឆ្លៀតឱកាសនោះលោកក៏បានទៅរៀននៅ ចិន ឡាវ និង វៀតណាម បន្ថែមទៀតផងដែរ។
គូសបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ លោក រ៉េត ម៉ានិត កំពុងមានយុទ្ធនាការណ៍បង្រៀនដូរអង្ករ ដោយចុះទៅបង្រៀនជំនាញទូទាំង25ខេត្តក្រុង ហើយអ្នកដែលទៅរៀននឹងតម្រូវឱ្យទិញសម្ភារៈឱ្យគ្រប់ថវិការដែលបានកំណត់ បន្ទាប់មកសម្ភារៈទាំងអស់នោះនឹងត្រូវចែកទៅដល់ជនក្រីក្រ ក៏ដូចជាជនពិការដែលមករៀនជំនាញដោយមិនគិតថ្លៃនៅ Mobile Solution ផងដែរ។
ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នា កំពុងមានបញ្ហាខូចទូរស័ព្ទគ្រប់ប្រភេទ ជាពិសេស iPhone តែម្តង ហើយចង់ស្វែងរកកន្លែងជួសជុលដែលមានជំនាញច្បាស់លាស់ អាចទុកចិត្តបាន តម្លៃសមរម្យ កុំភ្លេច Mobile Solution ។ ម្យ៉ាងទៀតសម្រាប់អ្នកដែលចង់រៀនជំនាញនេះ អាចធ្វើការទាក់ទងបានតាមលីងដែលបានដាក់ជូនខាងក្រោម។
Facebook Page: Mobile Solution
Telegram: Mobile Solution
Tel: 093535959
អត្ថបទដោយ៖ រិន មករា