កម្រ​មាន​ណាស់​! បវកញ្ញា​​​​​ភពផែន​ដី​​​ ២០២៣ ទាំង ៤៥រូប មក​ទស្សន:កិច្ច​​​​​​ដល់​ទី​តាំងក្រុមហ៊ុន​ម៉ូតូអគ្គិសនី យ៉ាឌា ដោយ​ផ្ទាល់​​​
Pheakdey Prem
NOVEMBER 15 2023
PR
2 mins read

បវកញ្ញាភពផែន​ដី​​​​​​​អន្តរជាតិ​ ២០២៣ (Miss Planet International 2023) ទាំង ៤៥ រូបដែលតំណាងឱ្យ ៤៥ប្រទេស បានអញ្ជើញមកបំពេញទស្សនៈកិច្ចដល់ក្រុមហ៊ុន យ៉ាឌា ខេមបូឌា ដោយផ្ទាល់ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣

8

បវរកញ្ញាភពផែនដីអន្តរជាតិ ២០២៣ និងក្រុមហ៊ុន យ៉ាឌា ខេមបូឌា មានចក្ខុវិស័យដូចគ្នាក្នុងការកាត់បន្ថយផ្សែងពុលទៅក្នុងអាកាស ផ្ដល់នូវភាពសន្សំសំចៃខ្ពស់ ជាពិសេសគឺផ្ដោតទៅលើគុណភាពជាចម្បង។

14

លោក​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​​ Yadea លោក យីវ ផាន់ណា​ បាន​លើក​ឡើង​ថា មូល​ហេតុ​ដែ​លក្រុមហ៊ុន​ម៉ូតូអគ្គិសនី​​​​ យ៉ាឌា​​ ខេមបូឌា ​នឹង​​កម្មវិធីលំដាប់​ថ្នាក់​ពិភពលោក​​ Miss Planet ​international 2023 អាចសហការ​គ្នាបាន ដោយាសារ​តែ​​​​ពួក​យើង​ទាំងពីរ​ ឈរនៅលើ​ចក្ខុវិស័យតែមួយ ​គឺ​ដើម្បី​​ជួយ​​ដល់​​បរិស្ថាន​ ក៏ដូចជា​ភព​ផែន​ដី​​​គ្មា​ន​​​ជាតិពុល​ ឬឧស្ម័នពុល​​ ក៏ដូចជាជួយ​ដល់​​ធម្មជាតិ​ ​​​​​ព្រៃ​ឈើ​ ​​​​ជាពិសេស​ទៅ​លើ​​វិស័យ​ទេសចរណ៍ ​​និង​ជួយ​ជំរុញ​​សេដ្ឋកិច្ច ប្រទេស​​កម្ពុជាឲ្យ​កាន់​តែ​រីកចម្រើន​​​​​​​ តាម​រយ:ការ​ប្រើ​ប្រាស់​នូវ​​យានយន្ត​អគ្គិសនី។

6

​ទន្ទឹម​នឹងនេះផងដែរ​ ​​ ​សម្រាប់​​​កា​​រ​សហការ​​គ្នា​​​រវាង​កម្មវិធី​ ​Miss Planet international និងក្រុមហ៊ុន​​​ម៉ូតូ​អគ្គិសនី​​ យ៉ាឌា ខេមបូឌា ​​ក៏ដើម្បី​​​​​​​​​​​​​​​​​​បញ្ជៀប​ចំណេះ​ដឹង​​នូវ​ការ​​​​ថែ​រក្សា​​បរិស្ថាន​​​​​​​​ជុំវិញ​​ខ្លួន​ និង​​កាត់​បន្ថយ​នូវ​ឧស្ម័ន​ពុលទៅ​ដល់​ប្រជាជនកម្ពុជាទាំងមូល​ ​តាម​រយ:ការប្រើប្រាស់​​​​ម៉ូតូ​អគ្គិសនី​​។

5

​​លោក យីវ ផាន់​ណា​ បាន​​បញ្ជាក់​​​ថា ការ​ចូល​មក​ដល់​​នូ​វម៉ាកយីហោ​​​ម៉ូតូអគ្គិសនី​ យ៉ាឌា គឺមានរយ:ពេល​ប្រមាណ​ ៩ខែ​ ដោយ​បច្ចុប្បន្ន​​​​បានដៃ​គូសហការ​ មាន​ទីតាំងតំណាង​​ចែក​ចាយចំនួន​ ​៥២ទី​តាំង​។ ​​​សម្រាប់​ការ​ធានា​​របស់ក្រុមហ៊ុន​ យ៉ាឌា ​សម្រាប់​អាគុយ​មាន​ការ​ធានារយ:ពេល​ ២ឆ្នាំ ម៉ូទ័រ​អគ្គិសនី​ ៣ឆ្នាំ និង​តួ​​​​​​​​ម៉ូតូ ៥ឆ្នាំ៕

គួរជម្រាបផងដែរថាជាមួយគ្នានេះដែរម៉ូតូ YADEA មានតម្លៃពីចាប់ ៧០០ដុល្លារឡើងទៅដោយក្នុងនោះមានម៉ូឌែលទំនើបៗជាច្រើនដែលងាយស្រួលឱ្យអតិថិជនក្នុងការជ្រើសរើស និងយកទៅប្រើប្រាស់។

សម្រាប់ក្រុមហ៊ុនយ៉ាឌាក្រៅអំពីម៉ូតូគឺមាននូវប្រភេទកង់ និងប្រភេទស្គីជាច្រើនបន្ថែមទៀត។ប្រសិនជាបងប្អូនចាប់អារម្មណ៌ជាមួយផលិតផល YADEA​  ឬចង់ដឹងព័ត៌មានលម្អិត អាចធ្វើការទំនាក់ទំនងតាមរយៈហ្វេកប៊ុកផេក YADEA Cambodia ឬលេខទូរស័ព្ទ 010 761 313 ។

20231113 091030

9

2

4

3

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia