កាន់តែគួរឱ្យខ្លាច Microsoft ចេញបច្ចេកវិទ្យា AI ថ្មី ស្តាប់សំឡេងយើងមួយភ្លែត អាចចម្លងនិងបញ្ជាឱ្យនិយាយបានតាមចិត្ត
Makara Rin
JANUARY 17 2023
នវានុវត្តន៍
725 views
1 min read

បច្ចុប្បន្នបច្ចេកវិទ្យា AI កំពុងតែមានការផ្ទុះខ្លាំងទាំងក្នុងស្រុកនិងក្រៅស្រុកជាពិសេស​បច្ចេកវិទ្យា AI ដែលកំពុងល្បីនៅស្រុកខ្មែរនោះគឺ Chat GPT របស់ក្រុមហ៊ុន Open AI ដែលវាអាចធ្វើការឆ្លើយសំណួរ​និងជួយធ្វើការយើងបានលឿនទាន់ពេលវេលា។ ហើយថ្មីៗនេះក្រុមហ៊ុន Microsoft ក៏បានបញ្ចេញបច្ចេកវិទ្យាថ្មីមួយទៀតគឺ VALL-E ដែលអាចចម្លងសំឡេងរបស់យើងបាន។

ដោយយោងទៅតាម ars technica បានឱ្យដឹងថា អ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Microsoft បានធ្វើការបញ្ចេញបច្ចេកវិទ្យា​ Text to speech ថ្មី​ដែលគេហៅថា VALL-E ដែលវាអាចចម្លងសំឡេងរបស់យើងយកទៅប្រើបានចេញពីសំឡេងដែលមានស្រាប់ត្រឹមតែ 3វិនាទីតែប៉ុណ្ណោះ បើទោះបីជាសំឡេងនោះនិយាយបែបណាក៏ដោយក៏វាអាចចម្លងបាននិងបញ្ជាឱ្យនិយាយអត្ថន័យផ្សេងក៏បានដែរ។

យ៉ាងណាមិញបច្ចេកវិទ្យា​ VALL-E នេះគឺជាការរួមបញ្ចូលគ្នាជាមួយនឹងបច្ចេកវិទ្យា​ EnCodec របស់ក្រុមហ៊ុន Meta ។ លើសពីនេះទៅទៀតគឺវាអាចវិភាគដឹងពីដំណើរក៏ដូចជាព័ត៌មាននៃសំឡេងរបស់យើង វាអាចសិក្សាដឹងថាសំឡេងរបស់យើង នៅពេលដែលនិយាយឃ្លាផ្សេងៗទៀតនឹងឮបែបណាថែមទៀតផង តាមរយៈសំឡេង 3វិនាទីដែលយើងដាក់ឱ្យវាស្តាប់។

1

លើសពីនេះទៅទៀត Microsoft បានធ្វើការបង្ហាត់​ VALL-E ជាមួយនឹងបច្ចេកវិទ្យា​ផ្សេងៗទៀតរបស់​ Meta ដោយក្នុងនោះវាបានផ្ទុកនូវសំឡេងជាភាសាអង់គ្លេសដែលមានរយៈពេលខ្ទង់ 60,000ម៉ោង រួមជាមួយនឹងអ្នកដែលនិយាយជាង 7,00 នាក់ផ្សេងៗគ្នាថែមទៀតផង ហើយសម្រាប់លទ្ធផល VALL-E បានធ្វើការចម្លងសំឡេងទាំងអស់នោះមកបានល្អដែលសឹងតែដូចគ្នាជាមួយនឹងសំឡេងពិតតែម្តង។

ហើយខាងក្រោមនេះគឺគំរូនៃការតេស្តសាកល្បង​នូវបច្ចេកវិទ្យា​ VALL-E របស់ Microsoft ដោយបានធ្វើការប្រៀបធៀបជាមួយសំឡេងជាច្រើនប្រភេទរវាងសំឡេងពិតរបស់មនុស្សនិងចុងក្រោយចម្លងវាទៅ VALL-E តែម្តង។

VALL-E

2

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia