តម្លៃញាក់! មិនមែន​ឡាន​អគ្គិសនី​ទេ ប៉ុន្តែឡានទើបចេញ​ថ្មី​នេះ​ MG លក់មិនដល់ ២ម៉ឺន$ផង
Pheakdey Prem
APRIL 27 2023
យានយន្ត
1 K views
2 mins read

​​​​​​​​​​​​​​​នេះ​ជា​​​ MG7​​ ​​​​​​​ដែល​​ជា​​ឡាន​​​​​សាំង​​​ ​​​​​​​​​ទើប​តែ​ចេញ​លក់​នៅ​​លើ​ទី​ផ្សារ​ប្រទេស​ចិន​ក្នុងតម្លៃ​​តែ​ ១៧៤០០​​ដុល្លារ​​​​ ​​ប៉ុណ្ណោះ​​ ​ហើយអ្វី​​​​​ដែល​កាន់​តែ​ពិសេស ​​MG បាន​បញ្ជាក់​ថា​ សម្រាប់​អតិថិ​​ជន​​ ១៥០០០នាក់​ដំបូង នឹង​ទទួល​បាន​​​ការធានា​​ពេញ​មួយ​ជីវិត​​​​​ និង​អត្ថប្រ​យោជន៍​ផ្សេង​ៗ ទៀត​​​​។​ នេះ​​​​បើ​យោងតាម​ក​ប្រភព​​ពី​គេ​ហទំព័រ​​​​​​ CarNewsChina ។​

Slide 16 9 101 39

​​​​​​​​MG7  ជា​​​​ប្រភេទ​ឡាន​ Fastback Sedan ​​​​​​​ដែល​មើល​​​​​​ឡាន​ស្ព័រ​​​​ ដោយ​​​​ផ្នែក​​​​​​​ខាងមុខ​​​មាន​​នូវ​​បាណា​​​​​​​​​​​​​​​​ធំ​​ ​អាច​ឲ្យ​ខ្យល់​​ចេញ​ចូល​បាន​ល្អ​ ​​​អ្វី​ដែល​លេច​ខ្លាំង​នោះ​ គឺ​ទៅលើ​​ចង្កៀង​​​​​​​​​​​ពេល​រាត្រី​​​​​​រាង​ ​​ត្រី​កោណ​​ ១គូ​​​​​​​​​​​​​​ និង​មាន​​ចង្កៀង​ LED ​​​​​​​​ ​ចំនួន​ ១គ្រាប់​សងខាងផងដែរ។

Slide 16 9 101 40

ដើម្បី​​​ធ្វើ​ឲ្យសម្លេង​​​ឡាន​​ ​​​​​​​​MG7 នេះកាន់​តែ​មាន​ទឹក​ដម ​​​​​​​និង​មាន​សម្រែក​បាន​ល្អ​ ដល់​តុង​ MG បាន​បន្ថែម​​​​ឲ្យ​​បំពង់​សីម៉ាំងរហូត​ដល់​ទៅ​​ ៤​​​​ ឯណោះ​​​​​​​​​​​​​​​​​​។​ មួយ​វិញ​ទៀត​​​​​​​យើង​​​ក៏​អាចទទួល​បាន​​នូវ Spoiler យ៉ាង​ស្រស់​ស្អាត​​​​​ ​​​​និង​​ជួយ​​កាត់​បន្ថយការកកិតពី​​ខ្យល់​ដែល​ហៅ​ថា​ ​​​​Aerodynamic ។

Slide 16 9 101 37

​MG7 ​ត្រូវ​បាន​​ដាក់​លក់​នៅ​ប្រទេស​​ចិន​ ​​គឺមាន​ ២​ ជម្រើស​​ ​​ម៉ាស៊ីន​សាំង​ ដោយ​​​​ទី​១ ​​​​​ទទួល​បាន​ម៉ាស៊ី​ន​ចំណុះ​​ 1.5L ​​​​អាចផលិត​​​កម្លាំង 188hp និង​​មាន​កម្លាំង​​រមូរ 300Nm ​​អម​ជាមួយ​​ប្រ​អប់​លេខដៃ​ Dual Clutch ៧វគ្គ សម្រាប់​​​​​​​ប្រអប់​លេខ​ប្រភេទ​នេះ​​ ជាទូទៅ​​​​​​​​​​​​​​ គេ​ប្រើ​លើ​ឡាន​​​ស្ព័រ​ ដែល​ត្រូវ​​​​ការ​​​​ Performance ខ្លាំង​​​​។

1

2

​​​​ចំណែក​​​ឯជម្រើស​ទី​២ វិញ​​​​​​​​ ​​​មាន​ម៉ាស៊ីន​ធំ​ជាងបន្តិច​ ចំណុះ 2.0L ​​ដែល​​​អាច​ផលិត​កម្លាំងបាន​ដល់​ 261hp និង​មាន​កម្លាំងរមូរ 405Nm ​​​​​​​​សម្រាប់​ជម្រើស​​​ទី២ នេះ​​ត្រូវ​បាន​ប្រើ​ជាមួយ​នឹង​ប្រអប់​លេ​​ខ​​​​ប្រភេទ​អូតូ​ ៩វគ្គ​ ​​ចំពោះ​ការ​បង្កើន​​​ល្បឿន​​រត់​ពី​​​សូន្យ​ឡើង​ដល់​ ១០០គីឡូម៉ែត្រ​ក្នុង​១ម៉ោង​ ​​ឡាន​នេះ​ចាយ​ពេល​​ដល់​ទៅ​ 6.5វិនាទី​​ឯណោះ។ ដូច្នេះ​​ថ្វី​​ត្បិត​​​តែ​មើល​​ទៅ MG7  ដូចឡាន​ស្ព័រ​​តែ​​ ការពិត​​​​នៅ​តែ​​ជាការពិត​ មិន​​អាចបន្លំ​​ភ្នែក​​​​​​​​​បាន​ទេ​​​​​​ ​​​MG7 នៅ​តែ​ជាប្រភេទ​ Fastback Sedan ​ធម្មតា​​​ដដែល​​ហ្នឹង។​​

Slide 16 9 101 32

​បើ​យើង​ក្រឡេក​ទៅ​​ផ្នែក​​ខាងក្នុង​​វិញ​ អ្នក​ទាំងអស់​គ្នា​ប្រាដកជា​និយាយ​​លេង​ចេញ​ហើយ​ ជាមួយ​ឡាន​តម្លៃ​​​ក្បែរ​ ២ម៉ឺនដុល្លារ​​មួយ​នេះ ។​ ដូច្នេះ​​យើង​​ដឹងហើយ​ MG អាច​ធ្វើ​បាន​ ​​​​​​​ដោយ​​បំពាក់​​​នូវ​អេក្រង់​​​​​​​​​​​មួយ​ផ្ទាំង​ធំ​តជាប់​គ្នា​ រវាង​​​អេក្រង់​​ឌី​ជីថល​ទំហំ 10.25 inch សម្រាប់​មើល​នូវ​កុង​ទ័រ​ល្បឿន​និង​​​ Feature ផ្សេង​ៗ ​​​​និង​អេក្រង់​កម្សាន្ត​​​ Touchscreen ទំហំ​ 12.3inch ផងដែរ។

Slide 16 9 101 33 800x450

គួរ​ជំរាប​ផងដែរ​​ ​MG7 បច្ចុប្បន្ន​​​​​​​មាន​​លក់​​តែ​​នៅ​​ប្រទេស​ចិន​​​​​​​​ប៉ុណ្ណោះ​ ពោល​គឺមិន​ទាល់​​បាន​នាំចេញ​ទៅ​​​​​កាន់​ទី​ផ្សា​រក្រៅ​ស្រុក​ឡើយ ហើយ​សម្រាប់​​​​ការ​នាំ​ចូល​មក​កាន់​កម្ពុជា​វិញ​​ ​ខាង MG ​​​​​ប្រចាំប្រទេស​កម្ពុជា​​ក៏មិន​ទាន់សេចក្តី​ប្រកាសនៅឡើយ​ដែរ​៕

ប្រភព​៖ Carnewschina

​អត្ថបទ​៖ ព្រឹម ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia