ដំណឹងល្អ ក្រុមហ៊ុននាំចូលម៉ាកយីហៅរថយន្ត MG ប្រកាសថា នឹងនាំយករថយន្តអគ្គិសនីថ្មី ១ម៉ូដែលទៀតមកលក់ក្នុងស្រុកខ្មែរ ខណ:រថយន្ត អគ្គិសនីនេះពេលមកដល់ខ្មែរមានតម្លៃតែ $36,999 ប៉ុណ្ណោះ។
យោងតាមសេចក្តីជូនដំណឹងពីផេកផ្លូវការ MG Cambodia បានឲ្យដឹងថា ៖ ការត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៏វត្តមានរថយន្តអគ្គិសនី MG4 មកកាន់ប្រទេសកម្ពុជា។ ឆាប់ៗនេះ លោកអ្នកនឹងទទួលបាននូវបទពិសោធន៏ថ្មីនៃការបើកបរថយន្តអគ្គិសនីបែបអនាគតគឺ MG4 ដែលជាកំពូលរថយន្តអគ្គិសនីទទួលបានពានរង្វាន់ “រថយន្តល្អបំផុតប្រចាំឆ្នាំ” នៅចក្រភពអង់គ្លេស ដោយទទួលស្គាល់ថារថយន្ត MG4 មានសមត្ថភាពខ្ពស់ក្នុងការបើកបរ និងមានតម្លៃសមរម្យ។
បន្ថែមលើពីនេះ ជាមួយនឹងការសាកថាមពលមួយពេញ រថយន្ត MG4 អាចបើកបរបានរហូតដល់ 300mile ឬ 482Km ដែលវាលើសពីតម្រូវការនៃការប្រើប្រាស់ប្រចាំថ្ងៃសម្រាប់អ្នករស់នៅក្នុងទីក្រុង។ ដោយឡែកចំពោះរូបរាងរបស់រថយន្តនេះ មានភាពស្រស់ស្អាតមែនទែន ជាមួយនឹងការរចនា បែបទំនើប ស៊ីវិល័យ សាកសមបំផុតជាមួយនឹងយុវវ័យសម័យបច្ចុប្បន្ន ។ កាន់តែពិសេសរថយន្តនេះជាប្រភេទ Hatchbak រូបរាងបែបស្ព័រ លាយបញ្ចូលជាមួយនឹងរសជាតិ Dynamic ។
គួរជំរាបផងដែរថា រថយន្តអគ្គិសនី MG4 ដែលចូលមកកាន់ស្រុកខ្មែរឆាប់ៗនេះ ខាង MG បានបញ្ជាក់ប្រាប់ថានឹងមានតម្លៃពិសេសជូនសម្រាប់អ្នកកម្មង់ឥឡូវនេះតទៅ តម្លៃតែ $36,999 ដុល្លារតែប៉ុណ្ណោះ ខណ:ដែលរថយន្តនេះនៅទីផ្សារបរទេស តម្លៃប្រហាក់ប្រហែលនៅកម្ពុជាដែរ គឺ $32,560 ។
អត្ថបទដោយ៖ ព្រឹម ភក្តី