កាលពីសប្ភាហ៍មុននៅក្នុងបណ្តាញសង្គមល្បីតែជជ្រែកគ្នារឿងក្រុមហ៊ុន MG ស្រុកខ្មែរបាននាំចូលឡានអគ្គិសនីដែលមានបច្ចេកវិទ្យាទំនើប មកកាន់ស្រុកខ្មែរ ដោយល្បីថា រយ:ចម្ងាយរត់របស់ឡាន MG Marvel R ច្រើនជាង ៤០០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
យ៉ាងណាមិញ បើយោងតាមការស៊ើបសួរដំណឹងថ្ងៃប្រកាសលក់ និងតម្លៃ ពីខាង MG បានឲ្យដឹងថា ក្រុមហ៊ុនចែកចាយផ្លូវការ MG Cambodian បានប្រកាសថារថយន្តអគ្គិសនី MG Marvel R នឹងត្រូវបានដាក់លក់ជាផ្លូវការ ព្រមទាំងតម្លៃលក់ នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ម្យ៉ាងវិញទៀត ចាប់ពីថ្ងៃប្រកាសដាក់លក់ជាផ្លូវការតទៅ អ្នកទាំងអស់គ្នាក៏អាចធ្វើការបើកបរសាកល្បងបានផងដែរ។
ប្រសិនជាបងប្អូនចាប់អារម្មណ៍ចង់សាកសួរព័ត៌មានបន្ថែម និងចង់ក្លាយជាម្ចាស់រថយន្តអគ្គិសនីរបស់ MG មុខគេអាចទាក់ទង់ទៅលេខទូរស័ព្ទក្រុមហ៊ុន MG Cambodia ផ្ទាល់៖ 023 882 552 និងតាមរយ: Telegram ៖ https://t.me/mgcambodiaofficial
អត្ថបទ៖ ព្រឹម ភក្តី