ដូចដែលអ្នកបានដឹងហើយថានៅក្នុង Messenger បច្ចុប្បន្ននេះគឺមិនទាន់មានភាពងាយស្រួលក្នុងការទាក់ទងគ្នាប៉ុន្មានទេ ហើយពេលខ្លះវាក៏បង្កើតឱ្យភាពរញ៉េរញ៉ៃទៅវិញដោយសារតែមិនមានការរៀបចំប្រភេទនៃ Chat ឱ្យបានត្រឹមត្រូវ។ ថ្មីៗនេះលោក Mark Zuckerberg ក៏បានផ្សាយនៅលើគណនី Facebook របស់គាត់ផងដែរថា កំពុងតែត្រៀមបញ្ចេញមុខងារ Community Chat ដាក់លើ Messenger និង Facebook Group ។
សម្រាប់មុខងារ Community Chat មួយនេះគឺ អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការរៀបចំ Chat ទៅតាមប្រភេទនីមួយៗដូចជា Chat ជាសំឡេង ជាវីដេអូ បង្កើតកន្លែងសម្រាប់ផ្តល់ដំណឹងសំខាន់ៗណាមួយ ឬប្រភេទជាច្រើនទៀតទៅតាមអ្វីដែលអ្នកត្រូវការ ដែលមុខងារនេះស្រដៀងគ្នាជាមួយនឹង Discord ដែរ។
ក្នុងនោះផងដែរមេធំរបស់ Meta ក៏បានលើកឡើងផងដែរថា “ពួកយើងកំពុងតែបង្កើត សហគមន៍ជជែកគ្នាមួយ ដែលវាជាមធ្យោបាយថ្មីក្នុងការទំនាក់ទំនងគ្នា ទៅតាមចំណង់ចំណូលចិត្តរបស់មនុស្ស” លើសពីនេះទៅទៀតលោកក៏បានបន្ថែមថា បច្ចុប្បន្ននេះមនុស្សជាង 1ពាន់លាននាក់ហើយដែលប្រើប្រាស់ Messenger ដើម្បីធ្វើការទាក់ទងគ្នា។
បន្ថែមពីលើនេះទៅទៀតមុខងា Community Chat គឺអាចឱ្យ Admin ដែលបង្កើតធ្វើការការរៀបចំទៅតាមប្រភេទក្នុងក្រុមនីមួយៗ ដែលការធ្វើបែបនេះគឺធ្វើឱ្យសមាជិកក្នុងក្រុមងាយស្រួលក្នុងការស្វែងរក ហើយសមាជិកនីមួយៗក៏អាចធ្វើការចូលទៅ Comment ក្នុងសារដែលបានផ្ញើក្នុងក្រុមនោះផងដែរ។
យ៉ាងណាមិញសម្រាប់មុខងារមួយនេះ គេក៏ធ្វើការបង្កើត Tool ដើម្បីគ្រប់គ្រងទៅលើ Chat ទាំងអស់ផងដែរ ដោយផ្តល់សិទ្ធដល់ Admin ក្នុងការ block, Mute, បង្កកសមាជិកណាម្នាក់ក្នុងក្រុម ហើយថែមទាំងអាចលុបចោលសមាជិកក៏ដូចជាសារណាមួយចេញពីក្រុមផងដែរ។
ចំណុចពិសេសមួយទៀតនោះគឺ Admin Asist ក៏មានសិទ្ធក្នុងការកំណត់លក្ខណ្ឌណាមួយដើម្បីកុំសមាជិកក្នុងបំពាផងដែរ ដូច្នេះប្រសិនបើមានអ្នកមិគោរពតាមលក្ខណ្ឌនោះនឹងត្រូវ ដកចេញពីក្រុម ឬបង្កកលែងឱ្យធ្វើអ្វីបាននៅក្នុងក្រុមដោយស្វ័យប្រវត្តិ។ ហើយសម្រាប់មុខងារមួយនេះនឹងមកដល់ឆាប់ៗនេះហើយ។
អត្ថបទដោយ៖ រិន មករា