Facebook ផ្លាស់ប្តូរប្រព័ន្ធស្វែងរកថ្មីតាមរយៈ AI Mode ដែលប្រមូលទិន្នន័យពីការបង្ហោះជាសាធារណៈ
Khunna - ឃុនណា
JUNE 16 2026
ឌីជីថល
8 views
2 mins read

ក្រុមហ៊ុន Meta បានប្រកាសដាក់ឱ្យប្រើប្រាស់មុខងារ AI ថ្មីៗនៅលើ Facebook ដើម្បីផ្លាស់ប្តូររបៀបដែលអ្នកប្រើប្រាស់ស្វែងរកព័ត៌មាន និងបង្កើតមាតិកា។ ក្នុងនោះមានមុខងារលេចធ្លោមួយឈ្មោះថា AI Mode ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់វាយសួរសំណួរជាភាសាសាមញ្ញ ហើយប្រព័ន្ធ Meta AI នឹងទៅប្រមូលបូកសង្ខេបចម្លើយចេញពីការបង្ហោះជាសាធារណៈពីគ្រប់កន្លែងនៅលើ Facebook រួមទាំងក្នុង Groups និងវីដេអូ Reels ផងដែរ។ មុខងារនេះដំណើរការស្រដៀងគ្នានឹងកម្មវិធីថ្មីមួយទៀតរបស់ Meta ឈ្មោះ Forum (កម្មវិធីទម្រង់ដូច Reddit) ដែលមានផ្ទាំង Ask សម្រាប់ទាញចម្លើយចេញពីការពិភាក្សានៅក្នុង Facebook Groups ដូចគ្នា។

Facebook Search AI Mode Featured

ទោះជាយ៉ាងណា ទាំងមុខងារ AI Mode និងផ្ទាំង Ask នៅក្នុងកម្មវិធី Forum សុទ្ធតែបានបង្កើតជាចម្ងល់ និងក្តីបារម្ភយ៉ាងខ្លាំងទៅលើរឿង ភាពជឿជាក់នៃចម្លើយ។ ដោយសារតែប្រព័ន្ធ AI នេះធ្វើការសង្ខេបព័ត៌មានចេញពីការបង្ហោះ និងការជជែកគ្នារបស់អ្នកប្រើប្រាស់ទូទៅប្រចាំថ្ងៃជាជាងប្រភពព័ត៌មានផ្លូវការដែលឆ្លងកាត់ការផ្ទៀងផ្ទាត់ វាអាចនឹងមានហានិភ័យខ្ពស់ក្នុងការផ្តល់ចម្លើយដែលហួសសម័យ ឬព័ត៌មានមិនពិតដែលនាំឱ្យមានការភាន់ច្រឡំ។ ក្តីបារម្ភបែបនេះ ក៏ធ្លាប់បានកើតឡើងរួចមកហើយចំពោះមុខងារ AI Mode របស់ក្រុមហ៊ុន Google នៅលើវេទិកា Reddit

ក្រៅពីប្រព័ន្ធស្វែងរក Facebook ក៏បានបន្ថែមឧបករណ៍កាត់តវីដេអូថ្មីៗ ដូចជាការលេងស្ទីលរូបភាពកាត់ត និងផ្លាស់ប្តូរប្លង់ ។ បន្ថែមពីនេះ វាក៏មានមុខងារ AI សម្រាប់រៀបចំស្ទីលរូបថត ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរសម្លៀកបំពាក់ ម៉ូដសក់ និងគ្រឿងលម្អផ្សេងៗបានយ៉ាងងាយស្រួល។ ជាឧទាហរណ៍ អ្នកគាំទ្រកីឡាអាចជ្រើសរើសពាក់អាវក្រុមដែលខ្លួនស្រឡាញ់នៅលើរូបភាព Stories ឬរូបភាព Profile របស់ខ្លួនបានភ្លាមៗ តាមរយៈការចុចលើមុខងារ Wear It Wardrobe នៅក្នុងផ្នែក AI Edit

Getty Images 2195497483

មុខងារថ្មីៗទាំងនេះ បានមកបំពេញបន្ថែមលើសមិទ្ធផល AI ជាច្រើនដែល Meta បានដាក់ចេញជាបន្តបន្ទាប់នាពេលថ្មីៗនេះ រួមមានរូបភាព Profile មានចលនា កាលពីខែខែកុម្ភៈ ប្រព័ន្ធឆ្លើយសារអតិថិជនស្វ័យប្រវត្តក្នុង Marketplace កាលពីខែមីនា និងជំនួយការ AI សម្រាប់អ្នកបង្កើតមាតិកា កាលពីដើមខែនេះ។ ការបញ្ចេញមុខងារយ៉ាងគំហកនេះ គឺដើម្បីធ្វើឱ្យ Facebook កាន់តែមានភាពទាក់ទាញ និងមានប្រយោជន៍ជាងមុន ព្រមទាំងជាឱកាសក្នុងការរកចំណូលបន្ថែម តាមរយៈការបើកឱ្យវ៉េរលុយប្រចាំខែ (Subscription Plans) ចាប់ពី $3.99 ក្នុងមួយខែ ដើម្បីទទួលបានមុខងារពិសេសៗទាំងនេះនៅលើ Facebook, Instagram និង WhatsApp

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia