ថ្មីៗនេះក្រុមហ៊ុន Meta បានប្រកាសថា ផ្លេតហ្វមរបស់ខ្លួនទាំងពីរគឺ Instagram និង Facebook អាចឱ្យអ្នកប្រើប្រាស់បង្ហោះនូវ NFTs របស់ខ្លួនបានហើយ ដោយអាចភ្ជាប់ជាមួយនឹងផ្លេតហ្វមកាបូបប្លុកឆេនដូចជា Rainbow MetaMask Trust Wallet Coinbase Wallet ជាដើម។
តាមរបាយការណ៍កន្លងមក Meta បានតេស្ដសាកល្បងពិសោធន៍លើ NFTs លើផ្លេតហ្វម Facebook និង Instagram តាំងតែពីខែមីនាមកម្លេះ ដោយជឿជាក់ផងដែរថា NFTs នឹងក្លាយជាវិស័យដែលជួយទ្រទ្រង់ Metaverse របស់ Mark Zuckerberg។
យ៉ាងណាក៏ដោយក្នុងដំណាក់កាលដំបូងនេះ អ្នកដែលអាចប្រើប្រាស់មុខងារនេះបានមានតែអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកប៉ុណ្ណោះ ដោយប្រទេសដទៃទៀតរំពឹងថានឹងអាចប្រើប្រាស់បាននៅពេលក្រោយ ខណៈមហិច្ឆតា Metaverse របស់ Mark Zuckerberg បន្តពង្រីករហូតពីមួយថ្ងៃទៅមួយថ្ងៃ៕