ខ្លាចអ្នកប្រើធុញ ឥឡូវ Meta កំពុងតេស្តមុខងារច្របាច់ Facebook និង Instagram បញ្ចូលគ្នាក្នុងកន្លែងតែមួយ
Makara Rin
SEPTEMBER 27 2022
អាជីវកម្ម 4.0
213 views
2 mins read

លែងឱ្យអ្នកប្រើមានភាពសាំញ៉ាំច្រើន ប្តូរពីកម្មវិធីមួយទៅកម្មវិធីមួយទៀត ឥឡូវ Meta បានកំពុងតេស្តមុខងារថ្មី ដោយប្រម៉ូលផ្តុំបណ្តាញសង្គមដែលស្ថិតក្រោមដំបូលគ្រប់គ្រងរបស់ខ្លួនដូចជា​ Facebook និង Instagram មកដាក់នៅកន្លែងតែមួយ ទាំងការប្រើប្រាស់ក៏ដូចជាការ​បង្កើតអាខោន​គឺលែងដូចមុនទៀតហើយ។

ចំពោះមុខងារនោះមានឈ្មោះថា​ Profile Switching ដែលអនុញ្ញតឱ្យអ្នកប្រើប្រាស់​មានភាពងាយស្រួលក្នុងការផ្លាសប្តូរពីអាខោន Facebook ទៅកាន់អាខោន Instagram ក្នុងពេលតែមួយដោយមិនបាច់ចេញពីកម្មវិធីដូចមុន ប្រសិនបើអ្នកអាខោនរបស់អ្នកចូលក្នុង Account Center ។ មានន័យថា ប្រសិនបើអ្នកចូលទៅក្នុងកម្មវិធី Facebook នោះអ្នកនឹងឃើញអាខោន Instagram ក្នុងនោះដែរ ហើយប្រសិនបើអ្នកចូលទៅក្នុង Instagram ក៏ឃើញមានអាខោន Facebook ក្នុងដែរ​​ ពោលគឺយើងអាចប្តូរអាខោនក្នុងកម្មវិធីតែមួយបាន​។

The user interface on Facebook and Instagram to switch between accounts.

លើសពីនេះទៅទៀត ក្រៅពីការប្តូរ​ Profile អ្នកប្រើប្រាស់ក៏អាចធ្វើការបង្កើតគណនី ផ្សេងគ្នាក្នុងកម្មវិធីតែមួយក៏បានដែរ មានន័យថា នៅក្នុងកម្មវិធី Facebook អ្នកក៏អាចបង្កើតឬ Login គណនី Instagram បាន ហើយនៅក្នុងកម្មវិធី​ Instagram វិញអ្នកក៏អាចបង្កើតឬ Login គណនី​ Facebook បានដូចគ្នា​។

The user interface to log into Facebook and Instagram accounts.

The user interface to log into Facebook and Instagram accounts.

យ៉ាងណាមិញសម្រាប់មុខងារនេះគឺផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់​មួយកម្រិតទៀត ពោលគឺប្រសិនបើមានករណី​មានការលួចចួលប្រើប្រាស់​គណនីណាមួយខុសប្រក្រតី​ គឺវានឹងលោតឱ្យយើងដឹងភ្លាមៗតែម្តង​បើទោះបីជាយើងកំពុងប្រើ Facebook ឬ Instagram ក៏ដោយ​ ។

គូសបញ្ជាក់ផងដែរថា​សម្រាប់មុខងារ Profile-Switching គឺ​ Meta កំពុងតែធ្វើការតេស្តនៅលើ iOS, Android, និង Web រីឯមុខងារ Create new account and profile គឺគេកំពុងតែតេស្តនៅលើ iOS និង​ Android តែប៉ុណ្ណោះ ។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia