ខាតធ្ងន់ក! គាំងហ្វេសប៊ុកយប់មិញជាង១ម៉ោង ឥឡូវក្រុមហ៊ុន Meta ខាតអស់ជាង១០០លាន$ ដោយសារតែបញ្ហា Server
Navasiri Morm
MARCH 6 2024
អាជីវកម្ម 4.0
956 views
1 min read

ការពីយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ខ្ទង់ម៉ោង១០:៣០នាទី​ ហ្វេសប៊ុកមានការជាប់គាំងទូទាំងពិភពលោក ដោយមានការ Logout ចេញពីគណនីដោយស្វ័យប្រវត្តិ និងមិនអាច Login ចូលប្រើវិញបាន អស់រយៈពេលជាងមួយម៉ោង។

យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់គេហទំព័រ DailyMail បានឲ្យដឹងថា ការជាប់គាំងបណ្ដាញសង្គម Facebook អស់ជាង១ម៉ោង កាលពីយប់មិញនេះ បានធ្វើឲ្យក្រុមហ៊ុន Meta ខាតលុយអស់ប្រមាណជា 100លានដុល្លារអាមេរិក ដោយសារតែតម្លៃភាគហ៊ុនសរុបដែលដាក់ឱ្យជួញដូរជាសាធារណៈរបស់ក្រុមហ៊ុន Meta មានការធ្លាក់ចុះ ១.៥%។

គួរជម្រាបផងដែរថា សម្រាប់ការជាប់គាំងនេះ តំណាងក្រុមហ៊ុន Meta គឺលោក Andy Stone ដែលជា នាយកផ្នែកទំនាក់ទំនងនៅ Meta បានឲ្យដឹងថា ការជាប់គាំងនេះគឺបណ្ដាលមកពីបញ្ហា Server ដែលធ្វើឲ្យមានផលប៉ះពាល់ដល់គណនីមួយចំនួន ប៉ុន្ដែបច្ចុប្បន្ននេះ គឺ Meta អាចក្ដោបក្ដាប់ស្ថានការណ៍ និងដោះស្រាយបញ្ហាជាប់គាំងទាំងអស់បានរួចរាល់ហើយ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia