ស្ងាត់ៗ Meta បញ្ចេញ AI ថ្មីអាចបង្កើតបទភ្លេងបាន​ ហើយអាចស្គាល់ឧបករណ៍ភ្លេងជិត 40ម៉ឺនប្រភេទ
Makara Rin
JUNE 13 2023
នវានុវត្តន៍
1.9 K views
2 mins read

ដូចដែលអ្នកបានដឹងហើយថា Google ក៏មាន AI មួយសម្រាប់បង្កើតបទភ្លេងផងដែរដែលមានឈ្មោះថាMusicLM ប៉ុន្តែសម្រាប់ AI មួយនេះគឺ Google មិនបានបញ្ចេញវាជាផ្លូវការនោះទេ​។ ដោយឡែកថ្មីៗនេះ Meta ក៏បានបញ្ចេញ AI ថ្មីរបស់ខ្លួនដែរឈ្មោះថា MusicGen ហើយវាជាប្រភេទ Open Source ថែមទៀត។

យោងទៅតាមការចុះផ្សាយរបស់ TechCrunch បានឲ្យដឹងថា MusicGen នេះគឺដំណើរការតាមរយៈតាមរយៈការបញ្ចូលអក្សរ(Promt) មានន័យថា បើយើងចង់បានភ្លេងប្រភេទអ្វី យើងគ្រាន់តែសរសេរទៅគឺវានឹងធ្វើការបង្កើតឲ្យតែម្តង។ លើសពីនេះទៅទៀតវាអាចបង្កើតភ្លេងបានត្រឹម 12វិនាទី ហើយប្រសិនបើយើងមានគម្រូសំឡេងស្រាប់ វាក៏អាចធ្វើការបន្ថែមទៅតាមរស់ជាតិនៃភ្លេងផងដែរ។

ក្នុងនោះផងដែរ Meta បានបញ្ជាក់បន្ថែមទៀតថាគេបានបង្វឹក MusicGen នេះ  ជាមួយនឹងឲ្យស្គាល់ជាមួយនឹងប្រភេទភ្លេងផ្សេងរហូតដល់ទៅ 2,000ម៉ោង រួមទាំងភ្លេងដែលមានគុណភាពខ្ពស់ មានអជ្ញាប័ណ្ណត្រឹមត្រូវមានចំនួនដល់ 10,000 ក៏ដូចជាការហ្វឹកហាត់ដើម្បីឲ្យវាស្គាល់ទៅលើឧបករណ៍ភ្លេងរហូតទៅដល់​ 390,000 ផងដែរ។

យ៉ាងណាមិញសម្រាប់ AI មួយនេះវាមិនអាចបង្កើតបទភ្លេងដែលមានភាពច្នៃប្រឌិតដូចជាមួយនឹងមនុស្សយើងបានទេពោលគឺវានៅមានកម្រិតនៅលើ ម្យ៉ាងវិញប្រសិនបើអ្នកចង់ចូលទៅប្រើប្រាស់ជាមួយនឹង MusicGen មួយនេះគឺទាល់អ្នកទាំងអស់គ្នាមានកុំព្យូទ័រដែលមានទំហំ RAM ចាប់ពី 16GB ឡើងទៅ។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia