នៅក្នុងកម្មវិធី Messenger " Read Receipt " គឺជាមុខងារមួយដែលអនុញ្ញាតឱ្យអ្នកដឹងថានៅពេលដែលនរណាម្នាក់បានឃើញសាររបស់អ្នក ហើយពួកគេក៏អាចបង្ហាញនៅពេលដែលអ្នកបានឃើញសាររបស់អ្នកដទៃផងដែរ និងអាចអនុញ្ញាតឲ្យអ្នកអានសាររបស់នរណាម្នាក់ដោយម្នាក់នោះមិនបានដឹងថាអ្នកចុចចូល Seen ឡើយ។
ដើម្បីចូលទៅបើកមុខងារមួយនេះបានអ្នកទាំងអស់គ្នាអាចមើលពីរបៀបចូលខាងក្រោម។
• ដំបូងចូលទៅកាន់កម្មវិធី Messenger
• រួចចុចលើបន្ទាត់ត្រេ៣ ដែលស្ថិតខាងស្តាំដៃផ្នែកខាងក្រោម
• បន្ទាប់មកទៀតជ្រើសយកពាក្យ Setting ដោយយកពាក្យ Privacy & Safety
• រួចអូសចុះក្រោមដោយយកពាក្យ Read Receipt នោះអ្នកទាំងអស់គ្នានឹងឃើញពាក្យ Show Read Receipt ជាមួយប៊ូតុងបើកពណ៌ខៀវ
• បន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែចុចបិទប៊ូតុងខៀវនោះរួចជាការស្រេច ។
គូសបញ្ជាក់ផងដែរថា ប្រសិនបើអ្នកទាំងអស់គ្នាបានបិទប៊ូតុងនោះហើយទោះអ្នកទាំងអស់គ្នាចង់ចូល Seen ឆាតនរណាម្នាក់ក៏ម្នាក់នោះមិនដឹងថាយើងបានចូលអានដែរ តែវាគឺជា Fair Play មួយដែលមានទៅមានមក បានន័យថានៅពេលដែលយើងឆាតទៅគេវិញ ពេលដែលម្នាក់នោះចូលអានឆាតរបស់យើង នោះយើងក៏មិនបានដឹងដូចគ្នាថាគេបានចូលអានឆាតរបស់យើង។
អត្ថបទដោយ៖ ងួន ឃុនណា