តិចអត់ដឹង! មុខងារ ១នេះលើ Messenger ងាយស្រួលប្រើ អាចលុបឆាតចោលម្តងបានទាំងអស់
Khunna - ឃុនណា
MAY 1 2025
ឌីជីថល
2.7 K views
1 min read

ជាទូទៅប្រសិនបើ Messenger មិនទាន់អាប់ដេតលើមុខងារលុបឆាតទេ វាមិនទាន់បើកឲ្យអ្នកប្រើប្រាស់អនុញ្ញាតអាចលុបឆាតម្តងចោលបានទាំងអស់នោះទេ គឺត្រូវលុបម្តងមួយៗចោល (Unsend Deleted)។ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាឆាតទៅនរណាម្នាក់ដោយច្រឡំដៃ ឬឆាតទៅច្រើនដងគេមិនតប អ្នកទាំងអស់គ្នាអាចប្រើវិធីសាស្រ្តមួយដែលអាចលុបឆាតទាំងនេះចោលម្តងបានទាំងអស់ ​និងមិនចំណាយពេលយូរ។ 

Messenger Ulepszone Czaty Grupowe- ជាដំបូងអ្នកទាំងអស់គ្នាចូលទៅកាន់កម្មវិធី Messenger

- រួចចុចចូលឆាតរបស់នរណាម្នាក់ដែលអ្នកពេញចិត្ត ដូចជា Crush មិត្តភក្តិ បងប្អូន

- បន្ទាបមកសាកល្បងចុចបញ្ជូនឆាតណាមួយឲ្យបានច្រើនដង 

- រួចមកអ្នកទាំងអស់គ្នាចុចលើឆាតទាំងនោះដែលចង់លុបឲ្យជាប់​ បន្ទាប់យកពាក្យ Delete

- នោះអ្នកទាំងអស់គ្នានឹងឃើញមុខងារឲ្យអ្នកជ្រើសរើសឆាតដែលចង់លុប (Selected)

- បន្ទាប់មកចុចពាក្យ Delete និងរើសយកពាក្យ Delete for everyone ប្រសិនបើអ្នកទាំងអស់គ្នាចង់លុបកុំភាគីម្ខាងទៀតឃើញ និង Delete for you ប្រសិនបើអ្នកចង់លុបឆាតមិនឲ្យឃើញត្រឹមតែខ្លួនអ្នក។

T C Pic (79)

គូសបញ្ជាក់ផងដែរថា ប្រសិនមុខងារថ្មីមួយនេះអាចជួយបានច្រើន ក្នុងករណីអ្នកទាំងអស់គ្នាច្រឡំដៃផ្ញើរូបជាច្រើនដែលសម្ងាត់ផ្ទាល់ខ្លួនទៅឲ្យនរណា មុខងារមួយនេះពិតជាអ្នកជួយឲ្យអ្នកលុបរូបភាពទាំងនោះបានលឿន និងសុវត្តិភាពផងដែរ។

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia