​​​កៀក​​​ថ្ងៃ​​ចេញ​ហើយ​​​​!​​​ Mazda CX-90 ស៊េរី​២០២៤ ​​​​​​​​​​​​​​​​​​ឮដំណឹងថា​​​ប្រើ​ម៉ាស៊ីន​​ពាក់​កណ្តាលអគ្គិសនីថ្មី​ តូច​​តែ​​​​​​​ខ្លាំង​​​​
Pheakdey Prem
JANUARY 25 2023
យានយន្ត
344 views
1 min read

ថ្មី​​ៗ​នេះ​​ ​ក្រុម​ហ៊ុន​ Mazda បាន​បញ្ចេញ​​វិដេអូ​​​ខ្លី​​ អំពី​​ Mazda CX-90 ស៊េរី​​ឆ្នាំ​២០២៤ ​​ ដោ​យ​ប្រុង​​​​បង្ហាញមុខ​ជាផ្លូវ​ការ​​​នៅ​ថ្ងៃទី​៣១ ខែ​មករា​​ ​ខាងមុខ​​នេះ។​

​​​យោងតាមការ​​​​​​​​ចេញ​ពី​គេ​ហទំ​ព័រ​​​​​​​ Car and drive បាន​ឲ្យ​ដឹងថា​ ​​Mazda CX-90 ស៊េរី​ឆ្នាំ​២០២៤ ​​​​​​​ដែល​ត្រូវ​​បាន​បង្ហាញ​មុខ​នៅ​​ប៉ុន្មាន​ខាងមុខ​នេះ​​ គឺ​មាន​ចំនួន​ ២ ជម្រើស​​ម៉ាស៊ីន​ ​​ពោល​​​​គឺ​សម្រាប់​​ជម្រើស​​ម៉ាស៊ីន​ទី​​​១ ជា​ប្រ​ភេទ​​ម៉ាស៊ីន​​​​ Hybrid ទំ​ហំ​ ៣,៣លីត្រ​ ​​Turbocharge  ​​​​​និង​មាន​​ស៊ី​​​​​ឡាំង 6 រាងអាច​​បង្កើត​កម្លាំង​បាន​ដល់​ 340hp​​​ ​​​​​​បូក​រួម​ជាមួយ​​នឹង​អាគុយ​ Hybrid ៤៨វ៉ុល​​ ។​

2024 Mazda Cx 90 Teaser Front 1674498486

​ដោយ​ឡែកសម្រាប់ជម្រើស​ម៉ាស៊ីន​ទី​​២ គឺ​​ម៉ាស៊ីន​​​​​​​ពាក់​កណ្តាល់​អគ្គិសនី Plug-in Hybrid ​​​​​​​​​​ដោយ​អាច​​សាក​​ថ្ម​​​ដូច​​​​​ឡាន​​អគ្គិសនី​​អ៊ីចឹងដែរ​​ ប៉ុន្តែ​​​​ថាមពល​​អាគុយ​​​តូច​មួយ​​ទេ​ គឺ​តែ​ 17.8Kwh ដែល​សាក​ពេញ​ម្តង​​រត់​បាន​ចម្ងាយ 56Km ​ហើយ​សម្រាប់​ប្រភេទ​ម៉ាស៊ីន​បជម្រើស​​ទី​២ ​​​គឺមាន​ចំណុះ​​ ២,៥លីត្រ​​ ​​៤ស៊ី​ឡាំង​ តូច​​ជាង​​​​​ប្រភេទ​ម៉ាស៊ីន​​​ទី​១ ​​ប៉ុន្តែ​​កម្លាំងមិន​ចាញ់​​​គ្នា​ប៉ុន្មាន​ទេ​ ដែល​​ ​​​​អាច​បង្កើត​កម្លាំងសេះ​បាន​រហូតដល់​ ៣២៣​សេះ​​ ​ឯណោះ​​។

2024 Mazda Cx 90 Rear Teaser 1670944759

​ដូចនេះ​​ អ្វី​ដែល​​​ដែល​​Mazda បាន​​​​បង្ហើប​មាន​តែ​​ប៉ុណ្ណឺង​ឯង​​ ​​ដូច្នេះ​យើងតែ​រង​ចាំ​​​​​​​​​​​​​​​​ទស្សនា​អ្វី​ដែល​ពិសេស​​​បន្ថែម​ទៀត​នៅ​ថ្ងៃ​បង្ហាញ​មុខ​ជាផ្លូវ​ការ​របស់ Mazda CX-90 ស៊េរី​ឆ្នាំ២០២៤ នៅថ្ងៃ​ទី​៣១ ខែមករា​ ឆ្នាំ២០២៣ ខាងមុខនេះ​៕

​អត្ថបទ​ដោយ​​៖ ព្រឹម​ ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia