ស្ងាត់ៗ! មេធំហ្វេសប៊ុកត្រូវបានគេចោទប្រកាន់ រហូតដល់ឡើងសវការដោយសារតែរឿងនេះ
Khunna - ឃុនណា
APRIL 17 2025
ឌីជីថល
103 views
4 mins read

នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ យោងតាមសេចក្តីប្រកាសរបស់សារព័ត៌មានរ៉យទ័រ ពីរដ្ឋវ៉ាស៊ីនតោន បានប្រាប់ឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Meta Platforms (META.O) លោក Mark Zuckerberg បានថ្លែងនៅសប្តាហ៍នេះ នៅក្នុងសវនាការដ៏សំខាន់មួយនៅទីក្រុងវ៉ាស៊ីនតោន ជាកន្លែងដែលគណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក ដែលកំពុងស្វែងរកការលុបចោលនូវការទិញយកទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ Meta គឺ Instagram និង WhatsApp។

 1x 1

គណៈកម្មាធិការពាណិជ្ជកម្មសហព័ន្ធ (FTC) និង Meta នឹងត្រូវប្រឈមមុខគ្នានៅក្នុងតុលាការ បន្ទាប់ពីការស៊ើបអង្កេតជិត ៦ ឆ្នាំដោយ FTC លើកឡើងថាតើ Meta បានបំពានច្បាប់ប្រកួតប្រជែងឬយ៉ាងណា អង្គការឃ្លាំមើលការប្រកួតប្រជែង និងអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកចោទប្រកាន់ក្រុមហ៊ុនរបស់លោក Mark Zuckerberg ថាបានទិញ Instagram និង WhatsApp ក្នុងគោលបំណង 'បង្ក្រាប បន្សាប និងរារាំងការគំរាមកំហែងផ្នែកប្រកួតប្រជែងដ៏ធ្ងន់ធ្ងរ' របស់ Facebook - Meta បានទិញ Instagram កាលពីឆ្នាំ ២០១២ និង WhatsApp ពីរឆ្នាំក្រោយមក។

Congresszuckerberg471709693 900xx3600 2025 0 188

ទាំងនេះគឺជាចំណុចសំខាន់ៗពីការថ្លែងរបស់លោក Mark Zuckerberg នៅក្នុងសវនាការ
លោក Zuckerberg ក្នុងឆ្នាំ ២០១៨ បានលើកឡើងនូវគំនិតនៃការបំបែក Instagram ចេញពីក្រុមហ៊ុន ខណៈពេលដែលមានសម្ពាធខ្លាំងឡើងលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ពីសំណាក់និយតករប្រឆាំងការទុកចិត្ត ដែលជាសញ្ញាមួយបង្ហាញពីភាពធ្ងន់ធ្ងរ ដោយលោកបានមើលឃើញចំពោះការគំរាមកំហែងនៃបណ្តឹងប្រភេទនេះដែល Meta កំពុងប្រឈមមុខនាពេលបច្ចុប្បន្ន។ នៅក្នុងឯកសារមួយដែលត្រូវបានបង្ហាញនៅក្នុងសវនាការ លោកបាននិយាយថា "ខ្ញុំឆ្ងល់ថាតើយើងគួរពិចារណាលើជំហានដ៏ធ្ងន់ធ្ងរនៃការបំបែក Instagram ចេញជាក្រុមហ៊ុនឯករាជ្យដែរឬទេ?" ខណៈពេលដែលក្រុមហ៊ុនភាគច្រើនប្រឆាំងនឹងការបំបែកខ្លួន ប្រវត្តិសាស្រ្តសាជីវកម្មបង្ហាញថា ក្រុមហ៊ុនភាគច្រើនពិតជាដំណើរការបានល្អប្រសើរជាងមុនបន្ទាប់ពីពួកគេត្រូវបានបំបែក"។

31aaacd16b83a95e93f14183009fa42c

"INSTAGRAM ជាកម្មវិធីដែលល្អជាង"
ដោយព្យាយាមពន្យល់សារដែលលោកបានព្រួយបារម្ភថា Instagram គឺជាការគំរាមកំហែងផ្នែកប្រកួតប្រជែង លោក Mark Zuckerberg បាននិយាយថាកាមេរ៉ារបស់កម្មវិធីនេះគឺល្អជាងមុខងារកាមេរ៉ាដែល Meta បានបង្កើត។ លោកបានបន្តថា "យើងកំពុងធ្វើការវិភាគលើការរៀបចំនឹងការទិញ" ខណៈពេលដែលកំពុងដំណើរការផលិតកម្មវិធីកាមេរ៉ា។  យោបល់ទាំងនោះហាក់ដូចជាគាំទ្រការអះអាងរបស់ FTC ថា Meta បានជ្រើសរើសទិញគូប្រជែងជាជាងប្រកួតប្រជែង។ Meta អះអាងថាការលើកទឹកចិត្តរបស់ Mark Zuckerberg មិនសំខាន់ទេ ព្រោះក្រុមហ៊ុនមិនមានការផ្តាច់មុខ។

"បណ្តាញសង្គមកំពុងផ្លាស់ប្តូរ"
FTC អះអាងថា Meta ធ្វើផ្តាច់មុខលើទីផ្សារបណ្តាញសង្គម ដែលអ្នកប្រើប្រាស់បានចែករំលែកជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេ។ ចំណុចសំខាន់នៃការការពាររបស់ Meta គឺថា ទេសភាពបណ្តាញសង្គមបានផ្លាស់ប្តូរយ៉ាងខ្លាំងចាប់តាំងពីក្រុមហ៊ុនបានទិញ Instagram ក្នុងឆ្នាំ ២០១២ និង WhatsApp ក្នុងឆ្នាំ ២០១៤ ហើយសូម្បីតែចាប់តាំងពី FTC បានប្តឹងករណីនេះកាលពី ៥ ឆ្នាំមុនក៏ដោយ។ លោក Mark Zuckerberg បានថ្លែងក្នងសវនាការថា បច្ចុប្បន្ននេះប្រហែល ២០% នៃខ្លឹមសារនៅលើ Facebook និង ១០% នៅលើ Instagram ត្រូវបានបង្កើតឡើងដោយមិត្តភក្តិរបស់អ្នកប្រើប្រាស់ មិនមែនជាគណនីដែលពួកគេតាមដានដោយផ្អែកលើចំណាប់អារម្មណ៍នោះទេ។ 

Gettyimages 2209959270

"ការផ្សាយពាណិជ្ជកម្មទាំងអស់"
ការទិញយក Instagram បានកាត់បន្ថយការប្រកួតប្រជែង និងអនុញ្ញាតឱ្យ Meta កែប្រែសេវាកម្មនេះតាមរបៀបដែលផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុន និងមិនមែនអ្នកប្រើប្រាស់នោះទេ ដូចជាការបង្កើនចំនួននៃការផ្សាយពាណិជ្ជកម្មជាដើម នេះជាការអះអាងរបស់ FTC។ FTC បាននិយាយថា ការប្រកួតប្រជែងកាន់តែច្រើននឹងនាំមកនូវលទ្ធផលល្អប្រសើរសម្រាប់អ្នកប្រើប្រាស់ ដូចជាសម្ពាធក្នុងការបង្ហាញការផ្សាយពាណិជ្ជកម្មតិចជាងមុនជាដើម។ លោក Zuckerberg បានការពារការផ្សាយពាណិជ្ជកម្ម ដោយនិយាយថាប្រព័ន្ធរបស់ Meta ត្រូវបានរចនាឡើងដើម្បី "បង្ហាញខ្លឹមសារពាណិជ្ជកម្មកាន់តែច្រើនដល់មនុស្សដែលចូលចិត្តមើលខ្លឹមសារពាណិជ្ជកម្ម"។ លោកបានលើកឡើងថា Meta ថែមទាំងបានពិចារណាលើការណែនាំនូវផ្ទាំងព័ត៌មានដែលមានតែការផ្សាយពាណិជ្ជកម្មទាំងស្រុងទៀតផង។

Mark Zuckerberg1

"ភាពយឺតយ៉ាវរបស់ TikTok"
លោក Zuckerberg បានថ្លែងថា Meta មានភាពយឺតយ៉ាវក្នុងការទទួលស្គាល់ការគំរាមកំហែងដែល TikTok បានបង្កឡើងនៅចុងទសវត្សរ៍ឆ្នាំ ២០១០ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្មវិធីវីដេអូខ្លីនេះគឺជា "ការគំរាមកំហែងផ្នែកប្រកួតប្រជែងដ៏ធំបំផុតសម្រាប់ Instagram និង Facebook"។ FTC មិនបានបញ្ចូល TikTok ឬ YouTube នៅក្នុងទីផ្សារដែលខ្លួននិយាយថា Meta មានការផ្តាច់មុខនោះទេ ដោយអះអាងថា ពួកគេគឺជាវេទិកាផ្សាយ ជាជាងបណ្តាញសម្រាប់ភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។ Meta បានអះអាងថា ប្រសិនបើ TikTok និង YouTube ត្រូវបានបញ្ចូល នោះចំណែកទីផ្សាររបស់ Meta នឹងធ្លាក់ចុះក្រោម ៣០%។

Skynews Facebook Zuckerberg 6412851

គូសបញ្ជាក់ផងដែរថា នៅក្នុងកិច្ចប្រជុំសវនាការមួយនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta លោក Mark Zuckerberg បានបង្ហាញកាយវិការអំឡុងពេលក្នុងសវនាការរបស់គណៈកម្មាធិការតុលាការព្រឹទ្ធសភាស្តីពីការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអ៊ីនធឺណិត នេះគឺជាជម្លោះរវាងទីផ្សារពាណិជ្ជកម្មលើកម្មវិធីបណ្តាញសង្គមដែលល្បីពីការចោទប្រកាន់នានាទៅលើក្រុមហ៊ុនហ្វេសប៊ុក ដែលឈានដល់ការបង្ខំឲ្យលោក Mark Zuckerberg លក់កម្មវិធី Instagram និង WhatsApp ចោល តែលោក Mark Zuckerberg មិនយល់ស្របរហូតឡើងដល់តុលាការធ្វើសេចក្តីបំភ្លឺ និងតវ៉ារាល់ការចោទប្រកាន់នានាមកលើក្រុមហ៊ុនរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើ Meta ចាញ់ នោះគឺ Mark Zuckerberg អាចនឹងត្រូវបង្ខំឱ្យលក់កម្មវិធី Instagram និង WhatsApp ចោល។
ការកាត់ក្តីនេះត្រូវបានគេរំពឹងថានឹងមានរយៈពេលប្រហែល 7 ទៅ 8 សប្តាហ៍ យោងតាម NPR ហើយ Mark Zuckerberg ខ្លួនឯងត្រូវបានគេរំពឹងថានឹងផ្តល់សក្ខីកម្មដោយមានចៅក្រមសង្កាត់សហរដ្ឋអាមេរិក James Boasberg ជាអ្នកដឹកនាំការកាត់ក្តី។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia