​​​​​​រាង​​ស្អាត​​​​សាហាវ​​! ​Lexus RX 450e បង្ហាញ​​​ខ្លួន​​នៅ​ជប៉ុន​​​​​​ ​​​ឮថា​​​​​សាក​ម្តង​​​​ជិះ​បាន​ 450Km ​​​
Pheakdey Prem
NOVEMBER 24 2022
យានយន្ត
336 views
2 mins read

កាល​​ពី​​​​​​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​​​​​​​​​​​ក្រុម​ហ៊ុន​​​ Lexus បាន​​​បង្ហាញ​​​​រថយន្ត​​​​​ត្រ​កូល​​ RZ ដែល​មាន​​​​ Version ជា​​​​​​ប្រភេទ​​​រថយន្ត​​​ប្រើ​អគ្គិសនី​​​សុទ្ធ​​​ ១០០%​​  ឬ​​គេហៅ​​កាត់​​ថា​ BEV​ ​ជាមួយ​​នឹង​​រូបរាងថ្មី​ ​​​​​​​​​​ប្លែក​​​​​​​​​សង្ហារ​​​ មិន​តែ​ប៉ុណ្ណោះ​​មាន​លេច​ដំណឹង​​មក​ថា​​ ​​​អាច​រត់​​អស់​​សមត្ថភាព​​បាន​ចម្ងាយ​ ៤៥០គ.ម ​​​ពេល​ដែល​សាក​ថ្ម​ពេញ​ម្តង​​។

1

​យោងតាម​​​ការ​​ចុះ​ផ្សាយ​​​​​​​​​​សារ​ព័ត៌មាន​របស់​ជប៉ុន​​ Car Watch បាន​ឲ្យដឹង​ថា​ Lexus ​​​បាន​​បង្ហា​ញ​​រថយន្ត​​ជំនាន់​ថ្មី​​ប្រើ​អគ្គិសនី​​សុទ្ធ​​​​​​​​​ (BEV= battery Electric Vehicle) គឺ​​ Lexus RZ450e ស៊េរី​ឆ្នាំ​២០២៣​​ ដែលមាន​​ការ​​ផ្លាស់​ប្តូរ​រូបរាង​ថ្មី​ ​​​​​​​​និងមា​ន​​​បំពាក់នូវ​​​​តួរថយន្ត​​​​​​ថ្មី​ ឬ​ Platform ជា​ប្រភេទ ​e-TNGA ​​ដោយ​ទុក​​​គម្លាត​​​​​ពី​កង់​មុខ​ទៅ​កង់​ក្រោយ​ 2850mm ​សម្រាប់​​​ផ្ទុក​​​​​អាគុយ​​​​​ដែល​មាន​​​ថាម​ពល​​​​ 71.4kwh ។​ មួយ​វិញ​ទៀត​​​ ​​​​​ថាមពល​​ប៉ុណ្ណេះ​​អាច​គ្រប់​គ្រង់​​បាន​ចម្ងាយ​ផ្លូវ​បើកបរ​​អតិបរមា​​ដល់​ 450Km នៅពេល​សាក​ថ្ម​ពេញ​ម្តង​។​

2

​​​​​​​អ្វី​​ដែល​​​គួរ​ឲ្យ​ចាប់​អារម្មណ៍​​​ខ្លាំង​នោះ​​ គឺ​​ទៅ​លើ​​ចង្កូត​​​​ ​​​​​ដែល​មាន​លក្ខណ:ឌី​ហ្សាញ​​បែបស្ព័រ​​ខ្លាំង​ ​​យក​គំរូ​តាម​​ចង្កូត​​យន្ត​ហោះ​​ ​​​​និង​មាន​កៅ​​​​​អី​​​ពណ៌​​ខៀវ​ក្រម៉ៅ​ ទន់​​​​​​​​​​​​​ងាយ​​ស្រួល​​អង្គុយ​ មាន​ផាសុខ​ភាព​​​។ ​និយាយ​​រួម​​​​​​ ​ផ្នែក​​ខាង​ក្នុង​​ប្រៀប​បាន​ដូច​​កាប៊ីន​យន្ត​​ហោះ​​មួយ​​គ្រឿង​​អ៊ីចឹង​ដែរ​ ។​

3

5

​​​​​​​​Lexus RX450e ស៊េរី​ឆ្នាំ​២០២៣ នេះ​​ដំណើរ​ដោយ​កង់​ទាំង​៤ ឬ​​ប៉ុង​២ ​​ប្រើ​បច្ចេកវិទ្យា​​ DIRECT4 ហើយ​​​ក៏ត្រូវបាន​​បំពាក់​នូវ​ម៉ូទ័រ​​​ចំនួន​២ គ្រឿង​មុខក្រោយ​​ ដោយ​​​​​ផ្នែក​ខាងមុខ​​​មាន​ម៉ូទ័រ​​កម្លាំង​ 150Kw និង​​ផ្នែ​កខាងក្រោយ​កម្លាំង​ 80kw​​ ​សរុបមក​​បើ​ផ្គួ​ប​កម្លាំង​ម៉ូទ័រ​​​​​​​ចូល​គ្នា​​​វា​អាច​មាន​កម្លាំង​ 230Kw ឬ​ 308HP ។​

4

​ដោយ​ឡែក​​សម្រាប់​​ ​​​​​​​​​​​​​​​​​​​​​ល្បឿន​សាក​​ថ្ម​ ​តម្លៃ​​​ ​​និង​​ព័ត៌មាន​​ផ្សេងៗ​​ អាចខាង​​ក្រុម​ហ៊ុន​​មិន​ទាន់​បង្ហើ​ប​​នៅ​ឡើយ​​ទេ។​ ​ប៉ុន្តែ​​បើ​យោងតាម​​ប្រភព​ខាង​លើ​​​ដដែល​បានឲ្យដឹង​ថា​​ Lexus នឹងធ្វើ​ការ​​​​​ចែក​ចាយ​​​​​រថយន្តអគ្គិសនី​​​​គ្រប់​ម៉ូដែល ​​ទៅ​កាន់​​ពិភព​លោក​​​​ឲ្យ​បាន​​ ឆ្នាំ២០៣០ និង​​សម្រេច​គោល​បំណង​​ នៅ​ឆ្នាំ២០៣៥ ៕​

​​អត្ថបទដោយ​​៖ ព្រឹម​ ភក្តី​ ​​ ​​

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia