នៅម៉ោង១២យប់នេះ Apple នឹងធ្វើការ Live ផ្ទាល់នៅលើ YouTube Channel ផ្លូវការរបស់ Apple ផ្ទាល់តែម្តងដោយគេឲ្យឈ្មោះវាថា It’s Glow Time ហើយនៅក្នុងព្រិត្តិការណ៍យប់នេះក្រៅពី iPhone ក៏គេរំពឹងថានឹងមានផលិតផ្សេងៗទៀតផងដែរ។
យ៉ាងណាមិញសម្រាប់ការអាប់ដេតថ្មី នៅលើ iPhone 16 Series នេះគឺមានចំណុចមួយចំនួនដែលប្លែកទាំងការរចនាតួខ្លួន ទាំង Software ខាងក្នុងផងដែរ
យោងទៅតាមព័ត៌មានបែកធ្លាយចេញពី macrumor បានបង្ហាញពីចំណុចប្លែកមួយចំនួន ដូចជា ប៊ូតុងបិទបើក Silent ទៅជាប៊ូតុង Action វិញដែលវាធ្លាប់មាននៅលើ iPhone 15 Pro & 15 Pro Max ដូច្នេះប៊ូតុងនេះនឹងមកផ្ញើខ្លួននៅលើ iPhone 16 & 16 Plus ទៅតែម្តង។
លើសពីនេះទៅទៀតសម្រាប់ iPhone 16 Model ក៏គេនឹងបន្ថែមជាមួយនឹងប៊ូតុងមួយទៀតហៅថា Capture Button ដែលប៊ូតុងមួយនេះវាអាចនឹងមានទីតាំងស្ថិតនៅក្បែប៊ូតុង Power ហើយប៊ូតុងមួយនេះយើងអាចប្រើប្រាស់វាដើម្បី ថតរូប ថតវីដេអូ ចាប់ Focus និងមុខងារ Zoom ជាដើម។
ម្យ៉ាងទៀតអ្វីដែលគេរំពឹងទុកថានឹងមានការផ្លាស់ប្តូរធំនោះគឺការរចនាទម្រង់កាមេរ៉ាផ្នែកខាងក្រោយ ដែលវាអាចនឹងមានទម្រង់បញ្ឍរវិញស្រដៀងគ្នាជាមួយ iPhone X ឬក៏ iPhone 11 ដែរ ហើយចំពោះពណ៌វិញក៏អាចនឹងឃើញមានពណ៌ថ្មីដែរដូចជា៖ Black Green, Light Pink, Blue, White។
ចំពោះឈីបវិញ iPhone 16 Model គេអាចនឹងប្រើជាមួយនឹងឈីប A18 យកតែម្តង ដូចនេះយើងនឹងបានប្រើជាមួយនឹងមុខងារ AI ឬក៏ហៅថា Apple Intelligence បាន។
iPhone 16 Pro & iPhone 16 Pro Max
សម្រាប់ iPhone 16 Pro Model ក៏នឹងមានជាមួយនឹងមុខងារ Capture Button ដូចជាមួយនឹង 16 Model ដែរ ហើយអ្វីដែលសំខាន់ គេក៏នឹងបំពាក់មកជាមួយនឹងកាមេរ៉ាទំហំ 48MP ផងដែរជាប្រភេទ Ultra-Wide ហើយវាក៏អាចថតវីដេអូបានដល់កម្រិត 4K 12fps។
ទៅលើទំហំរបស់វាក៏នឹងមានការផ្លាស់ប្តូរផងដែរ ដោយ iPhone Pro គឺអាចនឹងឡើងពី 6.1” ទៅ 6.3” ចំណែកឯ iPhone 16 Pro Max វិញគឺអាចនឹងឡើងពី 6.7” ទៅ 6.9” វិញ ដែលទំហំនេះគឺពិតជាធំជាងមុនណាស់។
យ៉ាងណាមិញសម្រាប់ឈីបរបស់វា iPhone 16 Pro Model នេះក៏នឹងប្រើជាមួយនឹងប្រភេទឈីប A18 ដូចគ្នាដែរប៉ុន្តែអ្វីដែលប្លែកគឺ Apple នឹងធ្វើការអាប់ដេត GPU Core នៅលើឈីបមួយនេះបន្ថែមទៀតដើម្បីឲ្យ iPhone ទាំងម៉ូដែលទាបនឹងម៉ូដែលខ្ពស់មានភាពខុសគ្នា។
ចំពោះការអាប់ដេតបន្ថែមទៀតអ្នកទាំងអស់គ្នាមានតែរង់ចាំមើលការឡាយផ្ទាល់នៅលើ YouTube Channel របស់ Apple ផ្ទាល់តែម្តង។
អត្ថបទដោយ៖ រិន មករា