ឈាមជ័រជាពូជសង់អង្គរ! កូនខ្មែរ១រូបបង្កើតម៉ាស៊ីនផលិតធ្យូងអនាម័យ ៨ម៉ោងផលិតបាន ១តោនកន្លះ
Pheakdey Prem
MAY 4 2022
យានយន្ត
1.7 K views
2 mins read

​​ម៉ាស៊ីនផលិតធ្យូង​អនាម័យ ត្រូវ​បាន​ផលិត​ពីស្នាដៃកូនសុទ្ធសាទ​​ដែល​មាន​គុណភាពខ្ពស់​ បង្កើន​ប្រាក់ចំណូលបាន​ច្រើន តែចំណាយ​វត្ថុធាតិដើមតិច​ ​ចំណេញ​ពេលវេលា​​ រយ:ពេល​តែ​៨ម៉ោងទេ អាចផលិត​ធ្យូងបាន​រហូតដល់ជាង ១តោនកន្លះ​​ឯណោះ ។​

កូន​ខ្មែរ​​មួយរូបដែលមានចិត្តអំណត់​ជំនះរាល់​ឧបសគ្គអស់រយ:ជាច្រើន​ឆ្នាំក្នុងការពុះពាររត់តាមក្តីស្រមៃ​របស់ខ្លួន​ លោក​​ អេង​ រិទ្ធី មានស្រុកកំណើតជាអ្នកខេត្តក្រចេះ ក៏បុគ្គលមួយរូបដែល​​​ជាបង្កើតម៉ាស៊ីន​ផលិត​ធ្យូង​អនាម័យដំបូងគេបង្អស់នៅកម្ពុជាផងដែរ​​​​ ។​

Untitled 1​លោក​​​ អេង រិទ្ធី បានប្រាប់អំពីហេតុផលដែល​គាត់ហ៊ាន​ចំណាយពេល ​៨ តស៊ូនឹងមុខរបរមួយនេះ មក​កាន់ខាង​​ Technology Cambodia ថា៖​ « ដោយសារតែកំណើន​នៃការ​កាប់ព្រៃ​ឈើមក​ធ្វើ​ជាធ្យូង​​​​មានការកើន​ឡើង​ខ្លាំងនៅឆ្នាំ ២០១៥  លោក​ក៏បានសម្រេច​​ចាប់ផ្តើ​ម​ទិញ​​​ម៉ាស៊ីន​​ពី​ប្រទេសថៃមកផលិត​​​ជាធ្យូង​ ប៉ុន្តែមិន​យូរប៉ុន្មាន​​ម៉ាស៊ីននោះ ​ក៏មាន​បញ្ហកើត​ឡើ​ង ហើយគាត់ក៏ មិនដឹង​រ​កឲ្យ​ជំនាញពីណាមកឲ្យជួយជុសជុលថែមទៀតនោះ ផ្ទុយ​មកវិញគាត់បាននឹកឃើញនូវគំនិតចង់បង្កើត​ម៉ាស៊ីន​ផលិត​ធ្យូងនេះវិញ​ម្តង​ ដើម្បី​ជួយដល់​ប្រជនខ្មែរ​ដែល​ចង់បង្កើ​ត​មុខរបរ​ផលិតធ្យូងលក់​ និង​ផ្តល់នូវភាពងាយស្រួលក្នុងការទិញ ព្រមទាំងមានអ្នកជំនាញ​ចាំព្រឹក្សាយោបល់ថែមទៀតផង​ » ។​​

Photo 2022 05 04 16 42 20

​​តួយ៉ាងចំពោះ​ ម៉ាស៊ី​នផលិត​ធ្យូងអនាម័យ​នេះ​ក្នុងមួយ​ឈុត​គឺ មាន​ ៤ គ្រឿង​ ដូចជា​​ម៉ាស៊ីនវាយបំបែក ម៉ាស៊ីន​លាយ​ ម៉ាស៊ី​ន​គឹន និង​ម៉ាស៊ីន​ចេញពុម្ព​​ ​​​ហើយ​​ តម្លៃក្នុង​មួយឈុត​នោះ​គឺត្រឹម​តែ ៩៥០០ដុល្លារតែប៉ុណ្ណោះ ។

​​ចំណែ​កឯ​ វត្ថុធាតុ​ដើម​ដែល​ត្រូវការ​​ផលិត​ជាធ្យូងអនាម័យនឹងមិនប៉ះពាល់ដល់សុខភាព​នោះ​ រួមមាន​ ចំបង​ និងសំបកដូង​ តែពីរមុខនោះទេ ។​ លើសពី​នេះ​​​​​​ លោក​ រិទ្ធី បានបញ្ជាក់ថា​ « ប្រសិន​បងប្អូនដែលបានទិញ​ទៅ​​​ប្រើ​​ហើយនោះ គាត់បា​នភ្ជាប់មកជាកញ្ចាប់​វគ្គសិក្សារ​អំពីការផលិតធ្យូងរយ:ពេ​ល​ ៣ខែ​ ជូន​ដោយឥតគិតថ្លៃ ព្រម​មាន​សេវាកម្មជួយជុសជុលថែមទៀតផង ៕ លេខទំនាក់ទំនង​​ ៖ 090 999144 លោក​អុង រិទ្ធី

អត្ថបទដោយ៖ ព្រឹម ភក្ដី​ (Fb : Pheakdey Prem , Telegram : 0102720222 )

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia