មិនធម្មតា! ហ្គេមរបស់ខ្មែរមួយនេះ មិនចាញ់បរទេស បញ្ចូលវប្បធម៌ខ្មែរពិតៗ ត្រៀមដាក់ឱ្យលេងសាកល្បងឆាប់ៗ
Makara Rin
NOVEMBER 29 2022
នវានុវត្តន៍
5.7 K views
2 mins read

ទីផ្សារហ្គេ​មបច្ចុប្បន្នកំពុងតែមានការពេញនិយម ដោយក្នុងនោះយើងឃើញថាភាគច្រើនជាហ្គេមរបស់បរទេស​ដែលបានដាក់ចែកចាយលក់ទូទាំងពិភព ប៉ុន្តែតើអ្នកមានដឹងទេថា​នៅប្រទេសកម្ពុជាយើងក៏មានហ្គេមមួយដែលមានលក្ខណៈប្លែកមិនចាញ់បរទេស​ផងដែរ ដោយហ្គេមនោះគឺមានទាំងការរួមបញ្ចូលនូវវប្បធម៌ខ្មែរពិតៗ និងលាយឡំជាមួយនឹងបច្ចេកវិទ្យាបែបថ្មីផងដែរ។

យោងទៅតាមបទសម្ភាសន៍រវាងក្រុមការងារចាបខៀវ Technology Cambodia ជាមួយនឹងលោក​ យក់ ស៊ីវ៉ាល់រី បានឱ្យដឹងថា បច្ចុប្បន្នលោក​គឺជាស្ថាបនិករបស់ Sil Animation Studio ដែលផ្តោតទៅលើការធ្វើ 2D & 3D Animation, Motion Graphic, CGI VFX…. ជាដើមនិងគម្រោងមួយទៀតដែលលោកកំពុងធ្វើនោះគឺ ហ្គេមតែម្តង។

ចំពោះហ្គេមដែល Sil Animation Studio របស់លោកកំពុងតែអភិវឌ្ឍនោះគឺមានឈ្មោះថា <<Angkor Rise of Heroes>> ដោយសាច់រឿងនៃហ្គេមនេះគឺគេបានឆ្លុះបញ្ចាំងពី តួអង្គដែលតស៊ូ មានការបង្ហាញពីចម្លាក់បុរាណខ្មែរ ក្បាច់គុណខ្មែរនិងបង្ហាញពីវប្បធម៌អរិយ ក៏ដូចជាមានការរួមបញ្ចូលគ្នាជាមួយនឹងបច្ចកវិទ្យាបែបថ្មីផងដែរ។ លើសពីនេះទៅទៀតចំពោះកម្រិតនៃ Graphic វិញហ្គេមមួយនេះគេបានធ្វើការអាប់ឌែតដល់ជំនាន់ចុងក្រោយដែលមើលទៅស្អាតមិនចាញ់ហ្គេមល្បីៗរបស់បរទេសមួយចំនួនប៉ុន្មានទេ។

223938408 4523318284396806 5268154555614328178 N

6

សម្រាប់គោលដៅធំនេះហ្គេមមួយនេះ លោក​ យក់​ ស៊ីវ៉ាល់រី  បានលើកឡើងថា ពេលដែលហ្គេមបែបផ្សេងព្រេង​ Angkor Rise of Heroes អភិវឌ្ឍបានជោគជ័យ ក៏ដូចជាលេចចេញជារូបរាងពិតប្រាដលោកនឹងដាក់វាបញ្ចូលទៅក្នុង Steam និងតំណាងចែកចាយហ្គេមមួយចំនួនទៀត ហើយចំពោះហ្គេមនេះផងដែរគឺអាចលេងបានទាំងនៅលើ PC និង Console ដែលមានដូចជា Xbox, PlayStation, និង Nintendo Switch ជាដើម។

Photo 2022 11 12 15 53 52

Photo 2022 11 13 11 53 54 (2)

យ៉ាងណាមិញ Angkor Rise of Heroes មួយនេះគឺបានធ្វើការចាប់ផ្តើមអភិវឌ្ឍចាប់តាំងពីឆ្នាំ2018មកម្លេះ ហើយដោយសារមានបញ្ហាមួយចំនួន ហ្គេមមួយនេះក៏បានពន្យារពេលនៃការអភិវឌ្ឍ ប៉ុន្តែលោកបានបង្ហើបថា នឹងត្រៀមដាក់ Angkor Rise of Horoes ឱ្យលេងសាកល្បងឆាប់ៗនេះហើយ។

ខាងក្រោមនេះគឺជាវីដេអូខ្លះៗក៏ដូចជារូបភាពដែលទាក់ទងជាមួយនឹងឈុតឆាកខ្លីៗដែលមាននៅក្នុងសាច់រឿងរបស់ហ្គេម Angkor Rise of Horoes ផ្ទាល់តែម្តង។

261835806 4898732770188687 2316544625450177919 N

1

2

4

 

គូសបញ្ជាក់ផងដែរថាសម្រាប់ហ្គេម​ Demo ខាងក្រុមការងារនឹងធ្វើការដាក់លីងដើម្បីឱ្យអ្នកទាំងអស់គ្នាអាចធ្វើការ Download ប្រើប្រាស់សាកល្បងនៅដើមខែក្រោយនេះហើយ ដែលមាននៅលើផេក

Sil Animation Studio

Angkor: Rise of Heroes

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia