Jet Ski ឬក៏ហៅថាម៉ូតូទឹកមួយម៉ូដែលនេះតន្លៃស្មើឡានមួយគ្រឿងបើការស៊ូសាំងវិញ ១ម៉ោងស៊ីដល់ទៅ ៣៥លីត្រ
Lee Then
OCTOBER 23 2024
យានយន្ត
20 views
2 mins read

(Jet Ski) ឬក៏ហៅថាម៉ូតូទឹកគឺជាសេវ៉ាកម្មសម្សាន្តដែលមានតម្លៃខ្ពស់ជាងគេមួយដែរក្នុងចំណោមសេកម្មកម្សាន្តផ្សេងៗទៀតដែរ ដែល Admin ធ្លាប់បានជួលជិះលេងគឺកន្លះម៉ោយ 65$ មួយម៉ោង 130$ ចឹងចង់ដឹងថាហេតុអ្វីបានជាវាមានតម្លៃខ្ពស់តោះទៅដឹងខ្លះៗពីវាទាំងអស់គ្នា ម៉ូដែល ដែលខ្ញុំបានលើកឡើងនេះគឺ Kawasaki Ultra 310LX-S 2024 សម្រាប់តម្លៃវិញស្មើឡានមួយគ្រឿងទៅហើយចឹងម៉ូដែលនេះបើមានជួលអោយជិះក៏មិនថោកដែរព្រោះវាជាសេរីថ្មី ហើយ។

Maxresdefault.jpg

Kawasaki Ultra 310LX-S 2024 គឺជាម៉ូតូទឹកដែលថ្មីក្នុងចំណោម ម៉ូតូទឹក (Jet Ski) ដែលបង្កើតឡើងសម្រាប់អ្នកដែលចូលចិត្តលេងល្បឿនលើទឹក និងភាពទំនើប។ Jet Ski នេះផ្តល់នូវប្រភពកម្លាំងដ៏ខ្លាំងក្លាដែលមានសមត្ថភាពល្អប្រសើរទាំងលើសមុទ្រ និងតំបន់ទឹកផ្សេងៗ មិនថា ស្រះ ស្ទឹង បឹងបួរអីទេ ម៉ូតូទឹកម៉ូដែល Kawasaki Ultra 310LX-S 2024 ត្រូវបានបំពាក់ដោយម៉ាស៊ីន 1,498cc inline 4-ស៊ីឡាំង, 4-stroke ប្រើជាមួយនិង supercharged ទៀត ហើយក៏មានប្រព័ន្ធគ្រប់គ្រងទំនើប និងផ្តល់នូវកម្លាំង 310 សេះ។ វាត្រូវបានគេរាប់ថាជាម៉ូតូទឹក Jet Ski ដែលមានកម្លាំងខ្លាំងបំផុតមួយនៅក្នុងក្រុមហ៊ុន Kawasaki។

E926ea3f Ae6a 46d8 8903 11ebb7a333f7.jpg

ម៉ូតូទឹកនេះត្រូវបានបំពាក់ដោយប្រព័ន្ធ Smart Steering® និង Electronic Cruise Control ដែលជួយក្នុងការត្រួតពិនិត្យល្បឿន និងគ្រប់គ្រង់លំនឹងម៉ូតូអោយបានល្អ។ វាមានស៊ីស្ទឹម Launch Control ដែលអាចកំណត់ល្បឿនចាប់ផ្ដើមរបស់ម៉ូតូអោយកាន់តែមានសន្ទុះនិងមានលំនឹងដើម្បីធានាពេលចាប់ផ្ដើមលឿនគឺធ្វើមិនអោយមានគ្រោះថ្នាក់។
Kawasaki Ultra 310LX-S មានរចនាបទប្រកបដោយភាពស៊ីវិល័យ និងមានទីកន្លែងសម្រាប់អ្នកជិះ ៣ នាក់។ មានកៅអីជិះថ្មីស្អាតដែលបង្កើនផាសុខភាព និងភាពងាយស្រួលបញ្ជាដោយប្រើប្រាស់ប្រព័ន្ធមានរន្ធខ្យល់ក្នុងកៅអី។

Uekze956.jpg

នេះមានអេក្រង់ឆ្លាតវៃ LCD ជាមួយនឹងប្រព័ន្ធ Bluetooth Audio និង GPS Tracking ដែលអនុញ្ញាតឱ្យអ្នកអាចស្ដាប់តន្ត្រី និងដំណើរការជាមួយបច្ចេកវិទ្យាឆ្លាតវៃ Kawasaki Ultra 310LX-S មានប្រព័ន្ធ JetSound® Bluetooth Audio ដែលអាចភ្ជាប់ជាមួយឧបករណ៍ចល័តដើម្បីស្តាប់តន្ត្រីនៅពេលជិះលើទឹក។

D2013225 A2 E8 4 E E5 8148 4 C6483 A314 C0.jpg

Kawasaki Ultra 310LX-S 2024 ជា Jet Ski ដែលមានកម្លាំងខ្លាំង និងម៉ាស៊ីនធំ ដូច្នេះវាត្រូវមានការស៊ីសាំងច្រើនជាង ម៉ូតូទឹកដែលមានទំហំតូចៗ។ ការស៊ីសាំងរបស់វាអាស្រ័យលើលក្ខខណ្ឌដំណើរការ និងលក្ខខណ្ឌតំបន់ទឹក។ តាមការប៉ាន់ប្រមាណ ទូទៅ Jet Ski Ultra 310LX-S អាចប្រើប្រាស់ ប្រមាណ 35 លីត្រ ក្នុងមួយម៉ោង ក្រោមលក្ខខណ្ឌជិះល្បឿនលឿន។
តម្លៃ Kawasaki Ultra 310LX-S 2024 នៅលើទីផ្សារអន្តរជាតិប្រហែលជា 19,299 ដុល្លារ។ តែតម្លៃនេះអាចផ្លាស់ប្តូរដោយអាស្រ័យទៅតាមទីតាំង និងពន្ធនានា។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia