កាន់តែក្តៅ! អុីរ៉ង់ពោលពាក្យបែបនេះទៅកាន់អាមេរិក ខណៈដែលបញ្ជាក់ពីតម្លៃប្រេងថ្មី 
Khunna - ឃុនណា
MARCH 26 2026
ឱកាស
8.1 K views
1 min read

យោងតាមប្រភពសារព័ត៌អន្តជាតិ CNBC International នៅថ្ងៃទី ២៦ មីនា ឆ្នាំ២០២៦ បានប្រាប់ឲ្យដឹងថា ភាពតានតឹងរវាងមហាអំណាចទាំងពីរបានផ្ទុះឡើងជាថ្មី បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអុីរ៉ង់បានបញ្ជាក់ច្បាស់ៗថា "គ្មានគោលបំណងពិភាក្សាផ្ទាល់ ឬចចារជាមួយអាមេរិកឡើយ"។ ការប្រកាសនេះបានធ្វើឱ្យតម្លៃប្រេងពិភពលោកហក់ឡើងភ្លាមៗកាលពីថ្ងៃព្រហស្បតិ៍ បើទោះបីជាមុននេះបន្តិចលោក ដូណាល់ ត្រាំ បានអះអាងថាភាគីទាំងពីរកំពុងចរចាគ្នាយ៉ាងរលូនក៏ដោយ។

Img 5633

បច្ចុប្បន្ន ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ខណៈសំណើបញ្ចប់សង្គ្រាមរបស់អាមេរិក កំពុងស្ថិតក្រោមការពិនិត្យដោយមន្ត្រីជាន់ខ្ពស់អុីរ៉ង់នៅឡើយ។

ស្ថានភាពទីផ្សារប្រេងបច្ចុប្បន្ន៖

  • ប្រេងឆៅប្រភេទ Brent (អន្តរជាតិ): កើនឡើង 1.21% ឡើងដល់ 103.46 ដុល្លារ ក្នុងមួយបារ៉ែល។
  • ប្រេងឆៅប្រភេទ WTI (សហរដ្ឋអាមេរិក): កើនឡើង 1.35% ឡើងដល់ 91.54 ដុល្លារ ក្នុងមួយបារ៉ែល។

Img 5626

តម្លៃប្រេងកើនឡើងយ៉ាងគំហុក ក៏ដោយសារតែ៖

  • ភូមិសាស្ត្រនយោបាយ៖ ការភ័យខ្លាចការរអាក់រអួលនៃការផ្គត់ផ្គង់តាមរយៈច្រកសមុទ្រ Hormuz។
  • សេដ្ឋកិច្ច៖ ការរំពឹងទុកលើតម្រូវការប្រេងក្នុងតំបន់អាស៊ីដែលកំពុងងើបឡើងវិញ។

Img 5629

តម្លៃប្រេងសាកលនៅតែបន្តហក់ឡើងខ្ពស់ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃប្រេងនៅបណ្តាប្រទេស Asia ខណៈដែលកម្ពុជាក៏រងផលប៉ះពាល់ផងដែរ។ នេះបើយោងតាមឯកសារផ្លូវការរបស់ក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា បានប្រកាសអំពីតម្លៃសាំងថ្មីដែលត្រូវអនុវត្តចាប់ពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៦ នេះទៅ: 

  • សាំងធម្មតា (Gasoline 92): ៥,៤៥០ រៀល/លីត្រ 
  • ប្រេងម៉ាស៊ូត (Gasoil 10ppm): ៧,១០០ រៀល/លីត្រ។

Img 5632

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia