បើគិតចាប់តាំងពីជំនាន់ iPhone ដំបូងដែលចេញនៅឆ្នាំ2007 មកដល់បច្ចុប្បន្ននេះចូលខ្ទង់15ឆ្នាំហើយដែល Apple បានធ្វើដំណើរជាមួយនឹងត្រកូល iPhone ក្នុងនោះផងដែរក៏មានមុខងារមួយចំនួន Apple ក៏បានរក្សាវាទុកឬឯមុខងារមួយចំនួនទៀត Apple ក៏បានដកវាក្រវាត់ចោលដោយមិនស្តាយស្រណោះចេញពី iPhone ជំនាន់ថ្មីនេះផងដែរ។
ខាងក្រោមនេះយើងនឹងទៅមើលពីមុខងារក៏ដូចជារបស់មួយចំនួនដែលលែងឃើញមាននៅលើ iPhone ជំនាន់ថ្មី មិនតែប៉ុណ្ណោះវាក៏ជាការចងចាំមួយសម្រាប់អ្នកប្រើប្រាស់ iPhone ភាគច្រើនផងដែរ។
ចំពោះមុខងារមួយនេះ អ្នកប្រើប្រាស់ iPhone ភាគច្រើនប្រាកដជាបានដឹងក៏ដូចជាធ្លាប់បានប្រើប្រាស់ហើយ ព្រោះតាំងពី iPhone ជំនាន់ដំបូងមកគឺ Apple បានធ្វើការបំពាក់ Touch ID ហើយមុខងារនេះត្រូវបានដកចេញក្នុងជំនាន់ iPhone X ដោយគេបានដាក់បញ្ចូលបច្ចេកវិទ្យា Face ID ជំនួសវិញ ហើយបច្ចុប្បន្នមុខងារទាំងនេះចាប់ពី iPhone 12 ឡើងទៅគឺអាចស្កេនមុខងារពេលដែលយើងពាក់ម៉ាស់ក៏បានដែរ។
Headphone Jack
ចំពោះរន្ធដោតកាស Headphone Jack 3.5mm គឺ Apple បានធ្វើការដកសចេញនៅក្នុងជំនាន់ iPhone 7 ហើយចំពោះការដកចេញនេះទៀតសោតគឺ Apple ចង់បញ្រ្ជាបទីផ្សារកាសឥតខ្សែឬហៅថា AirPods លើសពីនេះទៅទៀត Apple មិនត្រឹមតែចំណេញទៅការលក់កាស Wireless មួយមុខទេថែមទាំងចំណេញទៅលើការលក់ Adaptor ដើម្បីតភ្ជាប់កាសផ្សេងៗផងដែរ។
EarPods
ចំពោះកាសខ្សែរ បើទោះបីជា Apple បានដករន្ធ Headphone Jack 3.5mm ចោលនៅត្រឹមជំនាន់ iPhone 7 ក៏ពិតមែនប៉ុន្តែគេក៏នៅតែរក្សាកាសខ្សែដាក់នៅក្នុងប្រអប់ដដែលដោយប្តូទៅជាប្រភេទ Lightning វិញ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកាសខ្សែនេះក៏មិនអាចរក្សានៅក្នុងប្រអប់បានយូរដែរពោលគឺ Apple បានដកវាចេញនៅក្នុងជំនាន់ iPhone 12។
Adapter
ចំពោះអ្នកដែលបានប្រើ iPhone 12 គឺប្រាកដជាបានដឹងហើយថា Apple បានធ្វើការបង្រួមប្រអប់ឱ្យមកនៅតូចជាងមុនដោយក្នុងនោះគេបានដក កាសចេញ ដុំសាកថ្ម ដោយទុកតែទូរស័ព្ទជាមួយនឹងខ្សែសាក USB-C ទៅ Lightning តែប៉ុណ្ណោះ ហើយការធ្វើបែបនេះ Apple មានគោលបំណងចង់ជួយដល់បរិស្ថាននិងជួយកាត់បន្ថយកាកសំណល់អេឡិចត្រូនិចផងដែរ។
ចំពោះមុខងារដែល Apple ត្រៀមនឹងដកនោះគឺរន្ធ Lightning ដោយប្តូរទៅជា USB-C វិញលើសពីនេះទៅទៀតសម្រាប់រន្ធដាក់ស៊ីមក៏ Apple ត្រៀមដកចេញពី iPhone ទូទាំងពិភពផងដែរដោយឡែកបច្ចុប្បន្នគឺគេដកនៅតែ អាមេរិក ប៉ុណ្ណោះ។ ប៉ុន្តែយើងក៏សង្កេតឃើញថាមុខងារមួយដែល Apple រក្សាបានយូរជាងគេគឺ ប៊ូតុង Silent ហើយសម្រាប់អ្នកទាំងអស់គ្នាវិញគិតថាស្តាយឬនឹកមុខងារណាជាងគេ?
សម្រាប់អ្នកដែលកំពុងត្រូវទិញ iPhone ថ្មីឬមួយទឹកផ្សេងៗ អាចរកទិញបាននៅហាង JET Black Store ជាមួយនឹងគុណភាពក៏ដូចជាតម្លៃសមរម្យ។
Facebook Page: JET Black Store
លេខទំនាក់ទំនង: 086 444 423
អត្ថបទដោយ៖ រិន មករា