ចេញមកហើយ! បែកធ្លាយតម្រុញរូបរាង iPhone 18 ជាមួយកំណែទម្រង់ថ្មី ៤ ចំណុចនេះ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង
Khunna - ឃុនណា
JANUARY 26 2026
ឌីជីថល
33.2 K views
2 mins read

ទោះបីជា iPhone 17 ទើបតែបង្ហាញខ្លួនបានប៉ុន្មានខែក្រោយនេះក៏ដោយ ប៉ុន្តែថ្មីៗនេះដំណឹងបែកធ្លាយទាក់ទងនឹង iPhone 18 ដែលគ្រោងនឹងចេញផ្សាយនាឆ្នាំ ២០២៦ ខាងមុខកំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុកនៅលើបណ្តាញសង្គមធំៗដូចជា Facebook, TikTok និង X (Twitter)។ អ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំង គឺការផ្លាស់ប្តូរដ៏ធំទៅលើបច្ចេកវិទ្យាកាមេរ៉ា និងរូបរាងថ្មីប្លែក និងពណ៌ខុសពីស៊េរីមុនៗផងដែរ។

Y Nghia Logo Apple 3

១. បច្ចេកវិទ្យាកាមេរ៉ា Variable Aperture ជាចំណុចស្នូល

យោងតាមអ្នកវិភាគបច្ចេកវិទ្យាល្បីឈ្មោះ លោក Ming-Chi Kuo បានឱ្យដឹងថា iPhone 18 ម៉ូឌែល Pro អាចនឹងបំពាក់នូវឡេនកាមេរ៉ាដែលអាចកែប្រែ Aperture (កម្រិតពន្លឺ) បាន។ នេះគឺជាបដិវត្តន៍ថ្មីសម្រាប់ទូរស័ព្ទ iPhone ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ថតរូបភាពបែបព្រាលផ្ទៃខាងក្រោយ (Bokeh) បានយ៉ាងធម្មជាតិដូចកាមេរ៉ា Canon Sony អាជីព និងជួយឱ្យការថតរូបពេលយប់កាន់តែមានគុណភាពខ្ពស់។

Maxresdefault (13)

២. កម្លាំងម៉ាស៊ីន និងបន្ទះឈីបកម្រិត ២ ណាណូម៉ែត្រ

អ្នកបច្ចេកវិទ្យារំពឹងថា iPhone 18 នឹងក្លាយជាទូរសព្ទដំបូងគេដែលប្រើប្រាស់បន្ទះឈីប A20 ដែលផលិតតាមបច្ចេកវិទ្យា 2nm របស់ក្រុមហ៊ុន TSMC។ បន្ទះឈីបនេះមិនត្រឹមតែផ្តល់ល្បឿនលឿនជាងមុនខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយសន្សំសំចៃថ្មបានកាន់តែប្រសើរ និងគាំទ្រមុខងារ AI ទំនើបៗដែល Apple កំពុងអភិវឌ្ឍ។

iPhone 18 Pro 181305101 16x9 0

៣. ជម្រើសពណ៌ថ្មីៗដែលកំពុងផ្ទុះការចាប់អារម្មណ៍

តាមរយៈរូបភាព Concept ដែលត្រូវបានចែកចាយយ៉ាងទូលំទូលាយ ពណ៌របស់ iPhone 18 ត្រូវបានគេព្យាករណ៍ថា៖

  • សម្រាប់ត្រកូល Pro: អាចនឹងមានពណ៌ "Royal Purple" "Dark Crimson" ដែលមើលទៅមានភាពប្រណីត និងរឹងមាំជាមួយតួខ្លួនទីតាញ៉ូមជំនាន់ថ្មី។
  • សម្រាប់ត្រកូលធម្មតា: អាចនឹងមានពណ៌បែបស្រទន់ (Pastel) ដូចជាពណ៌បៃតងខ្ចី (Mint) និងពណ៌ខៀវទឹកសមុទ្រដែលផ្តល់នូវអារម្មណ៍យុវវ័យ។

202505042024 Main.cropped 1746365059

៤. អេក្រង់លាតពេញ និងការលាក់ Face ID

មានការប៉ាន់ស្មានថា Apple កំពុងខិតជិតទៅរកការសម្រេចបាននូវអេក្រង់លាតពេញដោយគ្មានចន្លោះ (No Notch) ដោយព្យាយាមបង្កប់សេនស័រ Face ID នៅក្រោមអេក្រង់។ ប្រសិនបើព័ត៌មាននេះជាការពិត iPhone 18 នឹងក្លាយជាការផ្លាស់ប្តូររូបរាងដ៏ធំបំផុតចាប់តាំងពីជំនាន់ iPhone X មក។

Dynamic Island 1024x546

គូសបញ្ជាក់ផងដែរថា នេះគ្រាន់តែជាព័ត៌មានបឋមដែលទទួលបានពីប្រភពបែកធ្លាយ និងអ្នកវិភាគប៉ុណ្ណោះ។ ក្រុមហ៊ុន Apple មិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយនៅឡើយទេ។ ប៉ុន្តែតាមរយៈតម្រុញទាំងនេះ វាបានបង្ហាញថា Apple កំពុងត្រៀមខ្លួនបង្កើនសមត្ថភាពទូរស័ព្ទរបស់ខ្លួនឱ្យកាន់តែអស្ចារ្យដើម្បីប្រកួតប្រជែងក្នុងទីផ្សារស្មាតហ្វូនលំដាប់ខ្ពស់។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia