មិនច្រឡំគេ! iPhone 17 Pro Max មានមុខងារពិសេស ៣ ខុសគេ ខណៈដែលទូរស័ព្ទទូទៅពុំទាន់មានដូច
Khunna - ឃុនណា
OCTOBER 12 2025
គន្លឹះល្អៗ
6 views
3 mins read

iPhone 17 Pro Max លេចធ្លោខ្លាំងលើ ៣ ចំណុច៖ កាមេរ៉ាមុខ Center Stage ដែលប្រើ AI ចាប់រូបមនុស្សដោយស្វ័យប្រវត្តិ។ ប្រព័ន្ធត្រជាក់ Vapor Chamber ជួយរក្សាដំណើរការបន្ទះឈីប A19 Pro ឱ្យខ្លាំងជាប់លាប់។ កាមេរ៉ាក្រោយ 8x Optical-Quality Zoom និងមុខងារ ProRes RAW សម្រាប់ថតវីដេអូជាអាជីព។

Tinh Nang iOS 26 Cover

១. ប្រព័ន្ធ Zoom កាមេរ៉ា (8x Optical-Quality Zoom) វែងជាងគេ

លក្ខណៈពិសេសោ៖ វាគឺជា iPhone ដំបូងគេដែលមានកម្រិតពង្រីករូបភាព (Zoom) ដោយគុណភាពអុបទិក (Optical Quality Zoom) ដល់ 8x (ស្មើនឹងកែវថត 200mm)។ នេះផ្តល់នូវជួរពង្រីក (Optical Zoom Range) ដ៏ធំទូលាយបំផុតមិនធ្លាប់មានលើ iPhone។ ទូរស័ព្ទ Android កំពូលខ្លះមាន Zoom ដល់ 10x ពិតប្រាកដ ប៉ុន្តែ Apple បានសម្រិតសម្រាំងនូវគុណភាពរូបភាពនៅកម្រិត 8x នេះ ឲ្យប្រសើរជាងមុន ដោយសារបច្ចេកវិទ្យា Tetraprism និង Sensor ធំជាងមុន។

I Phone 17 Pro Telephoto Camera

២. ប្រព័ន្ធត្រជាក់ Vapor Chamber Cooling

iPhone 17 Pro Max ត្រូវបានបំពាក់ដោយប្រព័ន្ធត្រជាក់ Vapor Chamber ដែលជួយឲ្យបន្ទះឈីប A19 Pro អាចដំណើរការនៅកម្រិតកំពូលបានយូរអង្វែង (Sustained Performance) ដោយមិនងាយឡើងកម្ដៅខ្លាំង (Overheat)

Apple iPhone 16 Sistema Refrigeracion Grafeno Y Vapor Chamber

៣. Apple Intelligence (AI) ពេញលេញ

ដោយបានបំពាក់នូវឈីប A19 Pro ដែលមាន Neural Engine និង Neural Accelerators ប្រសើរជាងមុន (រួមទាំង RAM ដល់ 12GB ដែលច្រើនជាងម៉ូដែលធម្មតា) iPhone 17 Pro Max អាចដំណើរការមុខងារ Apple Intelligence (AI) កម្រិតខ្ពស់បំផុត។ មុខងារ AI ខ្លះនៅក្នុង iOS 26 (ដូចជា Genmoji, ការបកប្រែផ្ទាល់/Live Translation ក្នុង Messages/FaceTime, ការសង្ខេបអត្ថបទ, និងការបង្កើតរូបភាពដោយ AI) គឺ ត្រូវការឈីប A19 Pro A18 Pro (លើ iPhone 16 Pro) ទើបអាចដំណើរការបានពេញលេញ និងលឿននៅលើឧបករណ៍ (On-Device) ដោយរក្សាភាពឯកជន។

5ae0e255371d789ba9aecfef915d5694

គូសបញ្ជាក់ផងដែរថាក្រៅពីមុខងារចំណុចសំខាន់ផ្សេងៗទៀតដូចជា៖ អេក្រង់ និងការរចនា, មុខងារបន្ថែមលើកាមេរ៉ា និងវីដេអូ, មុខងារទំនាក់ទំនង និងប្រព័ន្ធ Internet និងថ្ម ជាដើម ដែលជាចំណុចលេចធ្លោ និងខុសពីទូរស័ព្ទម៉ូឌែលដទៃទៀត។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia