កាន់តែច្បាស់ហើយ! iPhone 16 Pro series ទំនងមានទំហំធំជាងមុន និងអាចបំពាក់លែនហ្សូម បានឆ្ងាយទៀត
Makara Rin
MAY 29 2023
អេឡិចត្រូនិក
280 views
2 mins read

ដូចដែលអ្នកបានដឹងហើយថា កន្លងមកមានដំណឹងបែធ្លាយជាច្រើនទាក់ទងជាមួយនឹង​ iPhone 16 Series ដែលនឹងចេញនៅឆ្នាំក្រោយ អាចមានទំហំធំជាងមុនរហូតដល់ទៅ 6.9អិញ​។ ដោយឡែកថ្មីៗនេះមានដំណឹងបែកធ្លាយកាន់តែច្បាស់មួយទៀតថា ទំហំរបស់ iPhone 16 Pro Series ក៏ជាការបំពាក់មកជាមួយនឹងលែន Periscope ផងដែរ។

ដោយយោងទៅតាមការចុះផ្សាយរបស់ Macrumors បានឲ្យដឹងថា មានដំណឹងច្បាស់ការមួយចេញពីអ្នកប្រើប្រាស់បណ្តាញសង្គម Weibo ដែលគេបានអះអាងថាគេជាអ្នកធ្វើការក្នុងវិស័យមួយនេះ និងដឹងពីព័ត៌មានផ្ទៃក្នុងមួយចំនួនផងដែរ ហើយគេបានបង្ហើបថា iPhone 16 Pro Model ជំនាន់ក្រោយនឹងមានទំហំជាងមុន ពោលគឺដើម្បីទុកចន្លោះដាក់គ្រឿងកាន់តែធំជាងមុន ជាក់ស្តែដូចជាការបំពាក់មួយនឹងលែន Periscope Telephoto ផងដែរ។

iPhone

លើសពីនេះទៅទៀតសម្រាប់ iPhone 15 Pro Max ដែលនឹងចេញក្នុងឆ្នាំនេះគេក៏រំពឹងថា Apple នឹងបំពាក់លែន Periscope ដំបូងបំផុតផងដែរ ប៉ុន្តែសម្រាប់ iPhone ដែលចេញនៅឆ្នាំក្រោយគឺគេអាចនឹងបំពាក់លែនហ្សូនបានឆ្ងាយ Periscope នេះ 2ម៉ូដែលតែម្តង ពោលគឺ iPhone 16 Pro និង iPhone 16 Pro Max ដោយសារតែឆ្នាំក្រោយស្មាតហ្វូនទាំង សេរីនេះនឹងមានទំហំធំជាងមុនដូច្នេះវាមានចន្លោះខាងក្នុងកាន់តែធំជាងមុនផងដែរ។

គូសបញ្ជាក់ផងដែរថា iPhone 16 Pro Model ដែលនឹងចេញនៅឆ្នាំក្រោយក៏នឹងមានទំហំសេនស័រនៅលើកាមេរ៉ាគោលធំជាងមុនផងដែរពោលគឺអាចនឹងមានទំហំដល់ទៅ 1/1.14 អិញ ខណៈទំហំសេនស័រនៅលើកាមេរ៉ាគោល iPhone 14 Pro Max បច្ចុប្បន្នត្រឹមតែ 1/1.28អិញ ប៉ុណ្ណោះ។

ដូច្នេះប្រសិនបើ iPhone ជំនាន់ក្រោយវាមានទំហំសេនស័រធំនោះវានឹងពង្រឹងគុណភាព Dynamic Range ក៏ដូចជា Background Blur នៅលើរូបភាពកាន់តែប្រសើជាងមុន ជាពិសេសវាអាចជួយពង្រឹងលើការថតពេលយប់ឲ្យកាន់តែច្បាស់ low-light photography ជាដើម។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team