បែកធ្លាយដំណឹងថា iPhone 15 Pro មានមុខងារពិសេសមួយចំនួនសឹងតែអ្នកប្រើនឹកស្មានមិនដល់
Makara Rin
NOVEMBER 20 2022
អេឡិចត្រូនិក
375 views
2 mins read

iPhone 14 Series ចេញមិនទាន់បានកន្លះឆ្នាំផង ឥឡូវឮដំណឹងថា iPhone 15 Pro Model មានមុខងារពិសេសៗដែលមិនធ្លាប់មានពីមុនមក និងអាចធ្វើឱ្យអ្នកប្រើនឹកស្មានមិនដល់ថាវាមានថែមទៀតផង។ ហើយបើយោងទៅតាមការចុះផ្សាយរបស់​ MacRumor បានឱ្យដឹងថា មុខងារទាំងអស់នោះភាគច្រើនគឺជាការអាប់ឌែតទៅលើ Hardware។​

សម្រាប់បច្ចុប្បន្ននេះ មុខងារដែលគេបែកធ្លាយថា​នឹងចេញមាននៅលើ iPhone 15​​ Pro Model នោះគឺ​៖

  • A17 Chip: ចំពោះ iPhone 15 Pro Model គឺគេរំពឹងថានឹងអាចបំពាក់មកជាមួយនឹងឈីប A17 bionic របស់ក្រុមហ៊ុន TSMC ដែលឈីបជំនាន់ទី2នេះគឺធ្វើការដោយប្រព័ន្ធដំណើរការទំហំ 3nm។ លើសពីនេះទៅទៀតឈីបនេះគឺមានកម្លាំងខ្លាំងជាងមុន ក៏ដូចជាធ្វើការកាន់តែមានសមត្ថភាពជាងមុនផងដែរ។
  • USB-C: ចំពោះ USB-C វិញគឺគេអាចនឹងបំពាក់នៅលើ iPhone 15 Pro Model ដោយវាអាចគាំទ្រជាមួយនឹងការប្រើប្រាស់ USB 3.2 ឬក៏ Thunderbolt 3 ផងដែរដែលវាមានសមត្ថភាពក្នុងការបញ្ជូនទិន្នន័យលឿនជាងមុនទ្វេដង។ ផ្ទុយទៅវិញសម្រាប់ iPhone 15 Model គឺអាចប្រើប្រាស់ជាមួយនឹង USB 2.0 តែប៉ុណ្ណោះ។
  • RAM ធំជាងមុន: លើកនេះសម្រាប់ iPhone 15 Pro Model គឺអាចនឹងបំពាក់មកជាមួយនឹង RAM ទំហំ8GB ខណៈ​ដែលប្រភេទ iPhone 15 ធម្មតា​គឺនៅតែបន្តប្រើប្រាស់ RAM 6GB ដដែល។ លើសពីនេះទៅទៀតចំពោះការបន្ថែមទំហំ RAM នេះគឺអាចឱ្យយើងបើកកម្មវិធីបានច្រើនរក្សាវានៅ Background ដោយមិនចាំបាច់ទៅបើកវាម្តងពេលដែលយើងចង់ប្រើនោះទេ។
  • Solid-state buttons: អាចថាជាការផ្លាសប្តូរទៀតហើយម្តងនេះ ដោយ iPhone 15 Pro Model អាចនឹងលុបបំបាត់ប៊ូតុងលៀនចេញក្រៅទាំងសងខាងចោលដោយជំនួសមកវិញនូវប្រភេទប៊ូតុង Solid-state ដែលវាអាចមានភាពងាយស្រួលជាងមុនក្នុងចុច​ ជាពិសេសវាអាចជួយបង្កើតអាវក្រោះការពារទឹកផងដដែរ។
  • ដំឡើង Optical zoom ធំជាងមុន: ចំពោះមុខងារមួយនេះគឺអាចមានតែនៅលើ iPhone 15 Pro Max តែប៉ុណ្ណោះដែលនឹងបំពាក់មកជាមួយនឹង​ periscope telephoto lens ហើយវាអាច Zoom បានយ៉ាងហើយណាស់ 10x ជាប្រភេទ Optical zoom ។
  • គូសបញ្ជាក់ផងដែរថា ដូចសព្វមួយដងក្រុមហ៊ុន Apple នឹងធ្វើការប្រកាសបញ្ចេញត្រកូល iPhone របស់ខ្លួននៅខែកញ្ញា​ ហើយនេះគ្រាន់តែជាដំណឹងដែលលេចធ្លាយចេញពីអ្នកវិភាគតែប៉ុណ្ណោះ  ហើយសម្រាប់អ្នកទាំងអស់គ្នាវិញគិតយ៉ាងណាដែរសម្រាប់មុខងារថ្មីដែលអាចបំពាក់នៅលើ iPhone 16 Pro Model នេះ?

    អត្ថបទដោយ៖ រិន មករា

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2024 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia