ទិញ ឬទុកលុយ? មកដឹងតម្លៃ និង សមត្ថភាព iPhone 14 បួនម៉ូដែល Apple ទើបចេញថ្មី
Makara Rin
SEPTEMBER 7 2022
ឌីជីថល
1.3 K views
3 mins read

កាលពីយប់មិញនេះព្រឹត្តិការណ៍រ Far Out របស់​ Apple បានធ្វើការបញ្ចេញផលិតផលរបស់ខ្លួនចំនួន3ប្រភេទគឺ Apple Watch Series 8, AirPods Pro ជំនាន់ទី2 រួមជាមួយនឹង iPhone 14, iPhone Plus, iPhone 14 Pro, និង iPhone 14 Pro Max ផងដែរ ហើយអ្វីដែលកាន់តែពិសេស iPhone 14 ចេញមកលើកនេះគឺមានការអាប់ឌែតទៅលើរូបរាងក៏ដូចជាគ្រឿងម៉ាស៊ីនខ្លាំងជាងមុនផងដែរ។

ចំពោះរូបរាងក្បាលឆកនៅពីលើវិញគឺ Apple នៅតេរក្សាវាភ្ជាប់ជាមួយនឹង iPhone 14 និង iPhone 14 Plus ដដែល ប៉ុន្តែសម្រាប់ iPhone 14 Pro និង iPhone 14 Pro Max វិញគឺគេបានដករូបរាងឆកចេញដោយជំនួសមកវិញនៅ Dynamic Island ដែលវាអាចដើរតួជាមុខងារច្រើនលើសពីការរំពឹងទុក។ ហើយចំពោះ iPhone 14 គ្រប់ម៉ូឌែលទាំងអស់​គឺសុទ្ធ​តែ​មានមុខងារ Always On display និង Crash Detection ទាំងអស់។

ឥឡូវយើងចូលទៅមើលពីកម្លាំងនៃម៉ូឌែលនីមួយៗ​របស់​ iPhone ក៏ដូចជាតម្លៃវាផងដែរ។

iPhone 14 និង iPhone 14 Plus

ចំពោះ iPhone 14 ទាំង2 ម៉ូឌែលដំបូងគេនេះគឺមានរូបរាងដូចជាមួយនឹង​ iPhone 13 ច្រើន​ណាស់ ជាមួយនឹងការប្រើប្រាស់​ឈីប​ A15 Bionic ដដែល ប៉ុន្តែចំណុចមួយចំនួនត្រូវបានផ្លាស់ប្តូរនិងមានការអាប់ឌែតបន្ថែមដូចជា ដករន្ធដាក់ស៊ីមក្រវាត់ចោលរត់ទៅប្រើ​ eSIM វិញ លើសពីនេះទៅទៀតម៉ូឌែលទាំងពីរនេះគឺបានបំពាក់មកជាមួយមុខខងារពិសេសអាច​ហៅគេឱ្សជួយសង្គ្រោះបន្ទាន់ពេលកំពុងជួយគ្រោះថ្នាក់ និងមានមុខងារផ្ញើសារតាមផ្កាយរណបថែមទៀតផង។

យ៉ាងណាមិញ ចំពោះសេនស័រកាមេរ៉ាទាំងពីរម៉ូឌែលនេះវិញគឺបានអាប់ឌែតពី 12MP ឡើងដល់ 48MP មានមុខងារ Stabilization ជួយទប់លំនឹងពេលថតវីដេអូបានខ្លាំងជាងមុនទៀត ហើយចំពោះកាមេរ៉ាមុខវិញមានទំហំ 12MP f/1.5 ដោយសេនស័ររបស់វាក៏ជាប្រភេទ​ Stabilization ដែរ។ ពីរម៉ូដែលនេះមានអេក្រង់ទំហំ​ 6.1អិញ និង 6.7អិញ ហើយបើតាមការអួតរបស់​ Apple ថាថ្មរបស់វាប្រើបានយូរជាងមុនមិនដែលមានពីមុនមក។

5

ចំពោះតម្លៃវិញ iPhone 14 គឺមានតម្លៃ $799 រីឯ iPhone 14 Plus វិញមានតម្លៃ $899 ដោយតម្លៃនេះគឺជាតម្លៃនៅក្រៅស្រុកនៅឡើយទេ​ ដោយគេចាប់ផ្តើមដាក់ឱ្យ Preorders ហើយ​ចាប់ពីថ្ងៃនេះតទៅ ប៉ុន្តែសម្រាប់ iPhone 14 Apple នឹងចេញលក់នៅថ្ងៃទី16 ខែកញ្ញានេះ ហើយ​ 14 Plus គឺដល់ថ្ងៃទី7 ខែតុលាឯណោះ។

iPhone 14 Pro និង iPhone Pro Max

ចំពោះម៉ូដែល2ចុងក្រោយគេនេះគឺ ពិតជាពិសេសខ្លាំងមែនទែន ទៅលើរូបរាងរបស់វាគឺបានកាត់ឆកចេញ ដោយជំនួសមកវិញនូវអត្តសញ្ញាណថ្មីមួយទៀតហៅថា​ Dynamic Island លើសពីនេះទៅទៀត2ម៉ូដែលចុងក្រោយនេះគឺប្រើប្រាស់ទៅដោយ​​ឈីប​ A16 Bionic 4nm ដែលវាអាចធ្វើដំណើរការលឿននឹងស៊ីថាមពលតិចជាង ឈីប A15 ទៀត។

សម្រាប់សេនស័រកាមេរ៉ារបស់វាវិញគឺមានទំហំ48MP ដូចគ្នា ហើយ Apple ក៏បានបំពាក់ទៅដោយមុខងារជាពិសេសៗជាច្រើនទៀតដែលអ្នកទាំងអស់គ្នានឹកស្មានមិនដល់។ ហើយ2ម៉ូដែលនេះមានទំហំ​ 6.1អិញ 6.7អិញ។

Apple’s new iPhone 14 Pro models have a moving notch.

ក្នុងនោះផងដែរចំពោះតម្លៃ iPhone 14 Pro គឺ $999 ហើយសម្រាប់ម៉ូដែល iPhone 14 Pro Max មានតម្លៃ $1999 ដោយ Apple អាចឱ្យអ្នកធ្វើការកម្មង់ទិញហើយប៉ុន្តែ ចំពោះការដាក់លក់ផ្ទាល់វិញ Apple នឹងធ្វើការដាក់លក់ម៉ូដែលទាំង2នេះនៅថ្ងៃទី 16ខែកកញ្ញាខាងមុខនេះហើយ។

ចំពោះអ្នកទាំងអស់គ្នាវិញគិតយ៉ាងណាដែរ?​ ចង់ Preorder ឬក៏ចាំពេលចេញមកដល់ខ្មែរ​ដកលុយពីហោប៉ៅទិញតែម្តង។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia