ដូចដែលអ្នកបានដឹងហើយថា Apple នឹងមានព្រឹត្តិការណ៍ធំមួយហៅថា WWDC 23 ដែលនឹងធ្វើនៅថ្ងៃទី 5 ខែមិថុនា ឆ្នាំ2023 ស្អែកនេះ ហើយក្នុងនោះ Apple នឹងធ្វើការបញ្ចេញនូវ Software ក៏ដូចជា Hardware ផងដែរ ជាពិសេសគឺមុខងារប្លែកៗដែលនឹងមាននៅក្នុង iOS 17 ផងដែរ។
យោងទៅតាម macrumors បានឲ្យដឹងថា មុខងារថ្មីៗនៅក្នុង iOS 17 ដែលនឹងចេញនៅក្នុងព្រឹត្តិការណ៍ WWDC 23 ស្អែកនេះនឹងមានការអាប់ឌែតធំក៏ដូចជាប្លែកពីរាល់ដង ជាពិសេសគឺវានឹងជួយដោះស្រាយបញ្ហាផ្សេងៗដែលកើតមាននៅលើ iPhone។
មុខងារដែលនឹងមាននៅក្នុង iOS 17
Smart Home Lock Screen
សម្រាប់មុខងារថ្មីនេះអាចគឺអាចបំប្លែង iPhone ទៅជាប្រភេទ Smart Home Display មានន័យថា ប្រសិនបើអ្នកឈប់ប្រើវា ហើយទុកវាចោលវានោះនៅលើអេក្រង់របស់វានឹងលោតផ្ទាំងព័ត៌មានផ្សេងៗដូចជា កាលបរិច្ឆេត អាកាសធាតុ សារ ក៏ដូចជាព័ត៌មានផ្សេងៗទៀតផងដែរ។
Control Center
នៅលើ iOS 17 នឹងមានការអាប់ឌែតច្រើនខុសមុនជាពិសេសទៅលើមុខងារ Control Center ប៉ុន្តែគេមិនទាន់ទាន់ដឹងថាមានការអាប់ទៅលើមុខងារអ្វីឲ្យជាក់លាក់នៅលើ Control Center នោះទេពោលគឺ គេរំពឹងថានឹងមានការផ្លាស់ប្តូរទៅលើ UI នៃ Control Center ឲ្យខុសប្លែកពីមុន។
Journaling App
សម្រាប់មុខងារនេះវិញគឺ Apple នឹងអនុញ្ញាឲ្យអ្នកប្រើប្រាស់អាចធ្វើការតាមដានរាល់សកម្មភាពប្រចាំថ្ងៃរបស់យើង ដោយវានឹងធ្វើការវិភាគទៅលើសកម្មភាពទាំងអស់នោះថាតើពេលណាយើងចំណាយពេលនៅផ្ទះច្រើន ឬពេលណាយើងចំណាយពេលនៅក្រៅច្រើន។
លើសពីនេះទៅទៀតវាអាចផ្តល់ជាជម្រើសនៃប្រធានបទផ្សេងៗដើម្បីឲ្យយើងអាចសរសេរវាចូលទៅក្នុង Journal បានថែមទៀត មិនតែប៉ុណ្ណោះវាក៏អាចដឹងពីការតេឬការផ្ញើសាររបស់យើងជាមួយនឹងមិត្តភ័ក្តិផងដែរ។
Dynamic Island
នៅក្នុង iOS 17 គេនឹងពង្រឹងលើមុខងារ Dynamic Island ដោយអាចឲ្យវាធ្វើរឿងបានច្រើនជាងមុន ដូចជាការបញ្ចូលមុខងារ Siri ដើម្បីឲ្យវាបង្ហាញនៅលើ Dyanmic Island រួមជាមួយនឹងមុខងារផ្សេងៗទៀតផងដែរ។
Support Side loading
សម្រាប់មុខងារមួយនេះគឺនឹងត្រូវបានដាក់ឲ្យប្រើមុនគេសម្រាប់អ្នកប្រើប្រាស់នៅអឺរ៉ុប ដោយគេអាច ធ្វើការទាញយកកម្មវិធីផ្សេងដើម្បីប្រើនៅក្នុង iPhone ដោយមិនចាំទាញចេញពី App Store ក៏បាន។
Accessibility
ចំពោះមុខងារ Accessibility នេះវិញក៏គេរំពឹងខ្ពស់ថានឹងចេញនៅក្នុង iOS 17 នេះផងដែរ ដោយក្នុងនោះវាមានមុខងារផ្សេងៗជាច្រើនទៀតដូចជា៖ Assistive Access, Personal Voice, Live Speech, Magnifier Point and Speak, Siri Speech Speed ជាដើម។
គូសបញ្ជាក់ផងដែរថា ខាងលើនេះគឺជាមុខងារធំៗដែលគេរំពឹងថានឹងមាននៅលើ iOS 17 ហើយក្រៅពីនេះគឺមានការអាប់ឌែតលើមុខងារផ្សេងៗជាច្រើនទៀតផងដែរ។
អត្ថបទដោយ៖ រិន មករា