ប្រយ័ត្ន! ការសិក្សារកឃើញថា អ្នកប្រឹងអូសមើលទូរស័ព្ទដល់យប់ជ្រៅ អាចនឹងកើតជំងឺ ខ្សោយខួរក្បាល
Makara Rin
AUGUST 7 2024
ស្ទីម - STEAM
108 views
1 min read

មានមនុស្សមិនតិចទេក្នុងពេលបច្ច្ចុប្បន្ននេះដែលវក់នឹងការមើលទូរស័ព្ទរហូតដល់យប់ជ្រៅ ហើយអ្នកមានដឹងទេថាការដែលយើងដាក់ទូរស័ព្ទជិតខ្លួននៅពេលចូលគេងឬក៏ការអូសមើលអេក្រង់ទូរស័ព្ទចុះឡើងៗរហូតដល់យប់ជ្រៅគឺវាអាចធ្វើឲ្យយើងជួបជាមួយនឹងបញ្ហានឹកស្មានមិនដល់ ពោលគឺវាអាចប៉ះពាល់ដល់សុខភាពដំណេករបស់យើង និងសុខភាពផ្លូវចិត្តរបស់យើងថែមទៀតផង។

យោងទៅតាម ABC7 បានឲ្យដឹងថា កន្លងមកមានការសិក្សាស្រាវជ្រាវមួយបង្ហាញថា ការដែលយើងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានៅពេលយប់ជាពិសេសមុនពេលចូលគេងគឺអាចបណ្តាលឲ្យយើងកើតជំងឺថប់អារម្មណ៍ (anxiety) ហើយអាចឈានទៅដល់មួយកម្រិតទៀតដែលគេហៅថា “Doom Scrolling” ដែលសម្តៅទៅដល់ការញៀនជាមួយនឹងអូសមើលទូរស័ព្ទចុះឡើងៗឥឈប់។

Oi G3

លើសពីនេះទៅទៀតវេជ្ជបណ្ឌិត Evita Limon-Rocha ដែលជាគ្រូពេទ្យចិត្តសាស្រ្តម្នាក់ក៏បានបានបន្ថែមថាការដែលមនុស្សអូសមើលទូរស័ព្ទមិនចេះឈប់នេះគឺបានកើតលើមនុស្សច្រើនណាស់ សូម្បីតែប្រជាជនអាមេរិក ៩ នាក់ ក្នុងចំណោមនាក់ គឺបានជួបជាមួយនឹងបញ្ហានេះបាត់ហើយពោលគឺ គេបានចំណាយពេលមួយម៉ោងដើម្បីអូសមើលទូរស័ព្ទមុនចូលគេង។

ប្រភពដដែលក៏បានបង្ហាញថា ប្រសិនបើយើងចំនាយពេលអូសមើលទូរសរស័ព្ទនៅពេលយប់មុនចូលគេងនោះយើងអាចជួបជាមួយនឹងបញ្ហាសុខភាពដំណេក និងរយៈនៃការគេងមានន័យថាការគេងរបស់យើងអាចនឹងចុះខ្សោយជាងមុន ជាពិសេសគឺក្មេងៗតែម្តងដោយពួកគេអាចរងការប៉ះទង្គិចជាមួយនឹងជំងឺធ្លាក់ទឹកចិត្ត ការភ័យខ្លាច បាត់បង់ទំនាក់ទំនងជាមួយនឹងសង្គមខាងក្រៅថែមទៀតផង។

យ៉ាងណាមិញពេទ្យចិត្តសាស្រ្ត Limon-Rocha ក៏បានបន្ថែមថា កំណើននៃអ្នកដែលមានជំងឺ anxiety, depression ក្រៅតែពីជំងឺគេងមិនលក់ ហើយគាត់ក៏បានចង្អុលបន្ថែមថា ពន្លឺដែលជះចេញពីអក្រង់គឺវាអាចធ្វើឲ្យខួរក្បាលពិបាកក្នុងការសម្រាក ពោលគឺគេងមិនបានតែម្តង ជាពិសេសគឺអាចធ្វើឲ្យខួរក្បាសយើងខ្សោយទៅសមត្ថភាពក្នុងការចងចាំថែមទៀតផង។

 Oi G4 

បន្ថែមពីលើនេះទៅទៀត គេក៏បានណែនាំទៅក្មេងថា ប្រសិនយើងមុនពេលចូលគេងដាក់ទូរស័ព្ទឲ្យឆ្ងាយពីខ្លួន ឬក៏បិទគ្រឿងចោលតែម្តង នោះនឹងធ្វើឲ្យការគេងបានលក់ស្កប់ស្កល់ជាងមុន លើសពីនេះទៅទៀតបើយើងជាមនុស្សពេញវ័យគួរតែកំណត់ម៉ោងក្នុងការប្រើបណ្តាញសង្គមជាពិសេសការអូសមើល TikTok តែម្តង។

អត្ដបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia